មនុស្ស (មៈនុស) បា. ឬ សំ. ( ន. ) (មនុឞ្យ) ជនអ្នកដឹងការខុសត្រូវ, សត្វវិសេសមួយប្រភេទជាពូជវង្សនៃមនុ, នរៈ ។ មនុស្ស ឬ អូម៉ូសាព្យាង គឺជាពូជវានរសត្វ ដែលមានដើមកំណើតនៅទ្វីបអាហ្វ្រិក ដែលពេលបច្ចុប្បន្ននេះបានរីករាលដាលដល់ទ្វីបផ្សេងៗក្នុងពិភពលោកទាំងមូលលើកលែងតែទ្វីបអង់តាកទិច។...
ការអភិវឌ្ឍខ្លួន
ជំងឺធ្លាក់ទឹកចិត្ត គឺជាការធ្លាក់ចុះនៃអារម្មណ៍ដែលនាំឱ្យមានការក្រៀមក្រំ បាត់បង់ភាពសប្បាយរីករាយ និងបាត់បង់ការចាប់អារម្មណ៍លើវត្ថុផ្សេងៗជុំវិញខ្លួន។ មូលហេតុដែលបណ្តាលឱ្យកើតមានជំងឺធ្លាក់ទឹកចិត្ត គឺបណ្តាលមកពីបាត់បង់អ្វីមួយ ដូចជាការបាត់បង់មនុស្សជាទីស្រលាញ់ ប្រាក់កាស ការបាត់បង់ទ្រព្យសម្បត្តិ ផ្ទះសំបែង ឬក៏ការងារ ទារុណកម្ម មានការរំលោភបំពាន ការរងភាពអាម៉ាស់ ជាដើម។ ជំងឺនេះ គឺជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរមួយដែលបណ្តាលឱ្យមានទុក្ខព្រួយយូរ និងបាត់បង់ចំណាប់អារម្មណ៍លើសកម្មភាពប្រចាំថ្ងៃ។...
គតិបណ្ឌិតបុរាណ នៅតែបន្លឺឡើងរហូតមកដល់សព្វថ្ងៃនេះ៖ “ជីវិតដែលមិនបានពិនិត្យពិច័យគឺមិនសមនឹងរស់នៅទេ” (សូក្រាត) “គ្រប់គ្រងបំណងប្រាថ្នារបស់អ្នក” (អេពីកតេទូស) និង “ធម្មជាតិមិនប្រញាប់ប្រញាល់ទេ ប៉ុន្តែអ្វីៗគ្រប់យ៉ាងត្រូវបានសម្រេច” (ឡៅស៊ី) គឺជាការរំលឹកដ៏អស់កល្បជានិច្ចដើម្បីរស់នៅដោយមានគោលបំណង ការអត់ធ្មត់ និងភាពសុខដុមរមនា។ ជីវិតនឹងប្រសើរឡើង មិនមែនដោយសារយើងគ្រប់គ្រងពិភពលោកបានឡើយ ប៉ុន្តែគឺដោយសារយើង “ចេះគ្រប់គ្រងចិត្តខ្លួនឯង”...
ការដេកចាំពេលវេលាល្អឥតខ្ចោះ គឺជាសត្រូវដ៏ធំបំផុតនៃភាពជោគជ័យ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរជីវិត អ្នកត្រូវឈប់ធ្វើជាទាសករនៃពាក្យថា “ចាំបន្តិច” ។ មានលេសច្រើន ធ្វើឱ្យយើងកាន់តែខ្ជិល ពន្យារពេលច្រើន ធ្វើឱ្យយើងខាតពេល ពេលវេលាកាន់តែដើរលឿន តើយើងពន្យារពេលដល់ណាទៀត? មនុស្សមួយចំនូន ព្រោះតែចាញ់ខ្លួនឯង គឺការពន្យារពេលនេះហើយ ទើបបំផ្លិចបំផ្លាញក្ដីសុបិន្ដ អនាគត...
ការមានចិត្តល្អ និងគុណធម៌ពេក គឺជាភាពទន់ខ្សោយ ហើយអាចធ្វើឱ្យជីវិតរបស់អ្នកពិបាក។ នៅក្នុងសង្គម មនុស្សភាគច្រើនយល់ច្រឡំថា ការធ្វើជា “មនុស្សល្អ” គឺត្រូវតែយល់ព្រមតាមគេគ្រប់រឿង មិនចេះខឹង និងមិនហ៊ានតបត។ ប៉ុន្តែតាមទ្រឹស្ដីចិត្តវិទ្យារបស់លោក Jordan Peterson បានលើកឡើងថា មនុស្សដែល “ល្អ”...
សម្រាប់ក្នុងក្នុងព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធ ទ្រង់បានបែងចែកកម្រិតបញ្ញារបស់មនុស្សជា ៤ ប្រភេទ ដោយប្រៀបធៀបទៅនឹងស្ថានភាពនៃផ្កាឈូកក្នុងស្រះ៖ ១. ផ្កាឈូកផុតទឹក ៖ ឧគ្ឃដិតញ្ញូ (អ៊ុក-ឃៈដិ-តាញ់-ញូ) ២. ផ្កាឈូកស្មើទឹក ៖ វិបចិតញ្ញូ (វិ ប៉ៈ-ចិ-តាញ់-ញូ)...
ការចេះនិយាយពាក្យថា “ទេ” ឬការបដិសេធ គឺជាជំនាញជីវិតដ៏សំខាន់មួយដែលជួយឱ្យយើងមានសេរីភាពផ្លូវចិត្ត និងពេលវេលាផ្ទាល់ខ្លួនកាន់តែច្រើន។ ១. ការបដិសេធមិនមែនមានន័យថាយើងជាមនុស្សមិនល្អនោះទេ ២. យើងមិនអាចគ្រប់គ្រងសម្ដីរបស់អ្នកដទៃបានឡើយ ៣. ការបដិសេធដោយសុជីវធម៌ និងម៉ឺងម៉ាត់ ៤. យកចិត្តទុកដាក់លើខ្លួនឯងឱ្យបានមុន ៥. ការប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួនឯង អត្ថបទទាក់ទង៖...
ការគ្របដណ្ដប់ និងអំណាចនៃសម្ដី ១. សម្ដីប្រៀបដូចជាអាវុធមុខពីរ ប្រសិនបើប្រើមិនប្រុងប្រយ័ត្ន នោះវានឹងមុតដៃខ្លួនឯង។ ២. មុនពេលនិយាយអ្វី យើងជាម្ចាស់នៃសម្ដី តែក្រោយពេលនិយាយរួចហើយ សម្ដីគឺជាម្ចាស់របស់យើងវិញ។ ៣. ក្នុងសម័យឌីជីថល សំណេរ រូបភាព និងវីដេអូ ដែលអ្នកបង្ហោះ...
សៀវភៅបញ្ចតន្ត្រៈ (Panchatantra) ឬ គោលការណ៍ ៥ យ៉ាង ជាស្នាដៃនិពន្ធរបស់បណ្ឌិត វិស្ណុ សម៌ (Vishnu Sharma) ។ សាច់រឿងទាំងឡាយនៅក្នុងសៀវភៅនេះ ត្រូវបានបែងចែកជា ៥ ផ្នែក គឺ...
ជំនាញទន់ (Soft Skill) គឺជាជំនាញដែលមានលក្ខណៈជាសិល្បៈនៃការធ្វើអ្វីមួយប្រកបដោយភាពច្នៃប្រតិដ្ឋ និងជាលក្ខណៈចិត្តសាស្ត្រ ដែលសំដៅទៅលើឥរិយាបថរបស់មនុស្ស រាប់ទាំងការប្រាស្រ័យទាក់ទង ការដឹកនាំ ការចរចារ ការលើកទឹកចិត្ត ការគ្រប់គ្រងពេលវេលា និងការគ្រប់គ្រងអារម្មណ៍ ជាដើម។ ជំនាញនេះ ពិបាកក្នុងការបណ្តុះបណ្តាល និងមិនងាយក្នុងការចាប់យកចំណេះដឹងទាំងនេះឡើយ ពីព្រោះវាជាលក្ខណៈអរូបិយ និងចិត្តសាស្ត្រ ហើយអាស្រ័យទៅតាមចរិតលក្ខណៈរបស់បុគ្គលម្នាក់ៗផងដែរ។...
