មានឆ្កែព្រៃមួយក្បាលដែលជាឆ្កែលោភលន់បំផុត បានស៊ីអ្វីក៏វាមិនចេះគ្រប់គ្រាន់ដែរ។ ថ្ងៃមួយ វាខំរិះរកមធ្យោបាយយ៉ាងណាដើម្បីឲ្យខ្លួនអាចស៊ីចៀមបានច្រើនជាទីបំផុត ទើបវាមកសំងំចាំឃ្លាំមើលចៀមមួយហ្វូងដែលមានទាំងមនុស្សទាំងឆ្កែនៅចាំឃ្វាលជាមួយគ្នា។ ឆ្កែព្រៃក៏បាននឹកឃើញផែនការដ៏ល្អមួយ គឺបន្លំខ្លួនធ្វើជាអ្នកឃ្វាលចៀម ដើម្បីបញ្ឆោតចៀមទាំងនោះយកមកស៊ីដល់ល្អាងរបស់ខ្លួនតែម្តង។គិតរួចហើយ វាក៏ទៅរកសម្លៀកបំពាក់មកស្លៀក រកខ្សៀមកបៀម និងរកឈើច្រត់មកកាន់ ហើយរង់ចាំឲ្យអ្នកឃ្វាលចៀម និងឆ្កែដេកលក់ នៅសល់តែពួកចៀមដើរស៊ីស្មៅដោយខ្លួនឯង ទើបវាចាប់ផ្តើមអនុវត្តតាមផែនការរបស់ខ្លួន។ ឆ្កែព្រៃ ស្រែហៅចៀមឲ្យដើរមករកខ្លួន...
Month: November 2024
តើអ្នកកំពុងរកមើលដើម្បីបង្កើនផលិតភាពធនធានមនុស្ស និងកាត់បន្ថយការបរាជ័យគម្រោងមែនដែរឬទេ? ចាប់ពីការបែងចែកធនធានរហូតដល់ការតម្រឹមធីម ផែនការគម្រោងធនធានមនុស្ស (HR Project Plan) នឹងជួយធីមរបស់អ្នករក្សារបៀបរៀបរយ សម្របខ្លួន និងត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញពីគុណតម្លៃរបស់ពួកគេ – ល្អឥតខ្ចោះសម្រាប់កន្លែងធ្វើការដែលគិតទៅមុខ។ ផែនការគម្រោងធនធានមនុស្ស ផ្តល់នូវផែនទីបង្ហាញផ្លូវជាក់ស្តែងដែលជួយធីមធនធានមនុស្សដោះស្រាយគម្រោងស្មុគស្មាញប្រកបដោយប្រសិទ្ធភាពខ្ពស់ និងហានិភ័យតិចតួច។ ពួកវាគាំទ្រការបែងចែកធនធានដ៏ឆ្លាតវៃ ពង្រឹងកិច្ចសហការជាធីម...
នៅក្នុងព្រៃកា្រស់មួយ មានខ្លាឃ្មុំមួយដ៏ធំមួយក្បាល ពូកែអួតខ្លួនជាសត្វមានគុណធម៌ជាខ្លាំង ឲ្យតែបានជួបនឹងសត្វណា វាក៏តែងតែអួតអាងពីសន្តានចិត្តសប្បុរសរបស់ខ្លួនជាប្រចាំ។ ថ្ងៃមួយ ខ្លាឃ្មុំក៏បានជួបនឹងឆ្កែព្រៃមួយក្បាល ដែលល្បីឈ្មោះថាជាឆ្កែដ៏កាចសាហាវផុតលេខ។ វាក៏ពោលទៅកាន់ឆ្កែថា “សម្លាញ់អ្ហើយ! ឯងគួរតែឈប់ប្រព្រឹត្តអំពើកាចឃោរឃៅជាមួយនឹងសត្វតូចតាចទៀតទៅ!… ឯងគួរតែយកគំរូតាមខ្ញុំខ្លះហើយ… មើលនែ៎! ថ្វីត្បិតតែខ្ញុំមានរូបរាងធំសម្បើមយ៉ាងណា ក៏ខ្ញុំនៅតែមានធម៌មេត្តាចំពោះសត្វតូចតាចទាំងនោះផងដែរ!” រឿង តោ...
ប្រសិនបើមានមនុស្សមកពន្យុះអ្នកឱ្យមូម៉ៅ ហើយអ្នកបាននិយាយទៅវិញ នោះអ្នកនឹងបានបញ្ចេញអារម្មណ៍របស់ខ្លួន ប៉ុន្តែសួរថាតើភាគីម្ខាងទៀតយ៉ាងណាដែរ? តើគេបានចូលរួមមានក្តីសុខជាមួយអ្នកដែរឬទេ? សម្តីបង្កជម្លោះ និងឥរិយាបថដែលគ្មានភាពជាមិត្តរបស់អ្នក តើវាអាចជួយឱ្យអ្នកដទៃយល់ស្របជាមួយអ្នកដោយងាយស្រួលដែរឬទេ? វូដ្រូ វីលសុន (Woodrow Wilson) បាននិយាយថា “ប្រសិនបើអ្នកក្តាប់ដៃមករកខ្ញុំ ខ្ញុំហ៊ានធានាថា ខ្ញុំក៏ក្តាប់ដៃមិនយឹតជាងអ្នកប៉ុន្មានដែរ… ប៉ុន្តែប្រសិនបើអ្នកចូលមករកខ្ញុំហើយនិយាយថា សុំអង្គុយចុះមកដើម្បីពិភាក្សាគ្នា…...
បច្ចុប្បន្ន យើងកត់សម្គាល់ឃើញថាមនុស្សកាន់តែច្រើនពន្យារពេលចូលនិវត្តន៍ ព្រមទាំងនៅបន្តធ្វើការបានយ៉ាងល្អក្នុងវ័យចំណាស់។ ដូច្នេះហើយ ការប្រាស្រ័យទាក់ទងរវាងនិយោជិតជំនាន់ផ្សេងគ្នា បានក្លាយទៅជាជំនាញចាំបាច់មួយសម្រាប់អ្នកគ្រប់គ្រងវ័យក្មេងនាពេលសព្វថ្ងៃនេះ។ ពិតមែនហើយ អ្នកដឹកនាំវ័យក្មេងមួយចំនួន អាចនឹងចួបការលំបាកក្នុងការរក្សាឱ្យមាននូវការគោរពសិទ្ធិអំណាចពីនិយោជិតដែលមានវ័យចាស់ជាងខ្លួន។ លើសពីនេះទៅទៀត សម្រាប់អ្នកដឹកនាំវ័យក្មេង និយោជិតដែលមានវ័យចំណាស់ មើលទៅគួរឱ្យខ្លាចដោយសារតែការមានបទពិសោធន៍ច្រើនឆ្នាំ ក៏ដូចជាការយល់ឃើញថាអ្នកដឹកនាំដែលក្មេងជាងខ្លួនមិនសមទទួលបានការគោរពនោះទេ។ ដូច្នេះហើយ ទើបកើតមានសំណួរថា តើអ្នកដឹកនាំវ័យក្មេងអាចធ្វើអ្វីខ្លះដើម្បីឱ្យនិយោជិតវ័យចំណាស់ជាងផ្លាស់ប្តូរទិសដៅថ្មី?...
រឿង តោ និងកណ្តុរ ផ្តល់គំនិតដល់អ្នកដឹកនាំអំពីរឿងដែល “មិនសមនឹងតម្លៃ” ដោយតំណាលថា៖ មានកណ្ដុរមួយបានអួតប្រាប់មិត្តភក្ដិថា “ខ្ញុំអាចបង្រ្កាបតោបាន” ទើបនាំហ្វូងកណ្ដុរទៅរកតោក្នុងព្រៃ។ ពេលជួបតោ កណ្ដុរក៏ស្រែកថា “នែ! ហ៊ានប្រយុទ្ធជាមួយខ្ញុំទេ?” តោឮដូច្នេះ ក៏ដើរចេញទៅ រួចកណ្ដុរក៏សួរទៀតថា “ខ្លាចខ្ញុំឫ?”...
ហិរញ្ញវត្ថុ ធ្លាប់ត្រូវបានគេចាត់ទុកគ្រាន់ជាកូនមែកធាងតូចមួយនៃមុខវិជ្ជាសេដ្ឋកិច្ច រហូតដល់សតវត្សទី២០ ទើបទទួលបានចំណាប់អារម្មណ៍ខ្លាំង ដោយគេចាប់ផ្តើមទទួលស្គាល់ហិរញ្ញវត្ថុថាជាបញ្ហាសំខាន់។ គេអាចប្រើហិរញ្ញវត្ថុពីត្រឹមកម្រិតហិរញ្ញវត្ថុថ្នាក់ប្រទេស ទៅហិរញ្ញវត្ថុកម្រិតក្រុមហ៊ុន រហូតមានទៅដល់ហិរញ្ញវត្ថុគ្រួសារ ដូច្នេះនិយមន័យហិរញ្ញវត្ថុផ្លាស់ប្តូរទៅតាមនឹងផងដែរអាចនិយាយរួមខ្លីបានថា ហិរញ្ញវត្ថុ គឺជាការសិក្សាពីការប្រើប្រាស់លុយ និង វិនិយោគ។ ខាងក្រោមនេះ ជាវេបសាយមួយចំនួនដែលអ្នកអាចសិក្សា ដើម្បីជាចំណេះដឹង និងជំនាញរបស់អ្នក៖...
ជីវិត (សំ. បា.) ( ន. ) ដំណើររស់នៅ, អាយុ : ចិញ្ចឹមជីវិត, រស់នៅអស់មួយជីវិត ។ រៀនឱ្យតម្លៃទៅលេីអ្វីដែលយេីងមាន ១. មិនមែនឃេីញឱកាសមកដល់សុទ្ធតែឈោងចាប់នោះឡេីយ ចួនកាលវាជាអន្ទាក់ទេ! ២. កុំចង់សងសឹកនឹងនរណាម្នាក់ដោយងងឹតងងល់ពេក...
មានកសិករពីរនាក់រស់នៅក្បែរគ្នា។ ម្នាក់ជាកសិករចិញ្ចឹមមាន់ និងម្នាក់ទៀតជាកសិករដាំពោត។ កសិករចិញ្ចឹមមាន់មានចិត្តស្អប់ និងរើសអើងកសិករដាំពោតដោយសារតែគាត់កាន់សាសនា និងវប្បធម៌ផ្សេងគ្នា។ គាត់ពិតជាលម្អៀងណាស់ បើធៀបទៅនឹងអ្នករស់នៅភូមិផងរបងជាមួយគ្នាផ្សេងៗទៀត។ នៅពេលណាដែលគាត់ឃើញកសិករដាំពោត គាត់តែងតែជេរប្រមាថសាសនា និងប្រើពាក្យជេរប្រមាថគាត់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ជំនួសឱ្យការខកចិត្តយ៉ាងខ្លាំងចំពោះអាកប្បកិរិយាដ៏ឈ្លើយរបស់គាត់ កសិករដាំពោតហាក់ដូចជាមិនខ្វល់ខ្វាយអ្វីទាំងអស់ ផ្ទុយទៅវិញគាត់សើចតិចៗ ហើយគ្រវីក្បាលដាក់គាត់។ នៅពេលនោះកសិករចិញ្ចឹមមាន់ពិតជាឆ្ងល់ខ្លាំងណាស់...
ប្រភពនៃការស្វែងរកបេក្ខជន (Source of Applicants search) ប្រភពនៃការស្វែងរកបេក្ខជន អាចត្រូវបានគេជ្រើសរើសចេញពីមជ្ឈដ្ឋានចំនួនពីរ គឺ៖ ការប្រការជ្រើសរើសខាងក្នុង (Internal Recruitment) បណ្ដាអង្គភាពអាជីវកម្មភាគច្រើន មានគោលបំណងឲ្យនិយោជិតរបស់ខ្លួនពីឱកាសនៃការងារមុនពេលដែលគេឈានទៅដល់ការប្រកាសជ្រើសរើសពីខាងក្រៅ ហើយវាគឺជាការលើកទឹកចិត្តដល់អ្នកស្នើសុំដែលមានសក្តានុពលឲ្យដាក់ពាក្យសុំសម្រាប់កន្លែងការងារដែលទំនេរ។ នៅក្នុងនោះ ដំណើរការត្រូវបានធ្វើឡើងជាការប្រកាស ជម្រាបដល់និយោជិត...