March 16, 2025

Uncategorized

ដល់ពេលដែលមេឆ្មាផ្ដាច់ដោះ កូនឆ្មាក៏សួរទៅមេវាថា៖ “ចាប់ពីពេលនេះទៅតើខ្ញុំបានអីស៊ីទៅម៉ែ ? “ មេវាសើចក្អឹកៗ ហើយឆ្លើយថា៖ “មិនអីទេ! ពួកមនុស្ស គេនឹងបង្រៀនពួកឯងឲ្យដឹងជាមិនខាន!” រឿង សត្វក្អែកដូរសំបុក កូនឆ្មា ពិបាកចិត្ដជាខ្លាំង។ វាគិតមមៃដាច់ស្រេចក្នុងចិត្ដថា… “គួរឲ្យឆ្ងល់ណាស់!​ មនុស្សនឹងមកបង្រៀនអញម៉េចនឹងកើតទៅ?” លុះដល់ពេលព្រលប់...
មានកសិករពីរនាក់រស់នៅក្បែរគ្នា។ ម្នាក់ជាកសិករចិញ្ចឹមមាន់ និងម្នាក់ទៀតជាកសិករដាំពោត។ កសិករចិញ្ចឹមមាន់មានចិត្តស្អប់ និងរើសអើងកសិករដាំពោតដោយសារតែគាត់កាន់សាសនា និងវប្បធម៌ផ្សេងគ្នា។ គាត់ពិតជាលម្អៀងណាស់ បើធៀបទៅនឹងអ្នករស់នៅភូមិផងរបងជាមួយគ្នាផ្សេងៗទៀត។ នៅពេលណាដែលគាត់ឃើញកសិករដាំពោត គាត់តែងតែជេរប្រមាថសាសនា និងប្រើពាក្យជេរប្រមាថគាត់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ជំនួសឱ្យការខកចិត្តយ៉ាងខ្លាំងចំពោះអាកប្បកិរិយាដ៏ឈ្លើយរបស់គាត់ កសិករដាំពោតហាក់ដូចជាមិនខ្វល់ខ្វាយអ្វីទាំងអស់ ផ្ទុយទៅវិញគាត់សើចតិចៗ ហើយគ្រវីក្បាលដាក់គាត់។ នៅពេលនោះកសិករចិញ្ចឹមមាន់ពិតជាឆ្ងល់ខ្លាំងណាស់...