អ្នកគ្រប់គ្រង (Manager) គឺជាបុគ្គលដែលមានសិទ្ធិសម្រេចចិត្តក្នុងការប្រើប្រាស់ធនធានរបស់ស្ថាប័ន និងជាបុគ្គលដែលធ្វើការពាក់ព័ន្ធនឹងមុខងារសំខាន់ៗ ដូចជាការធ្វើផែនការ ការរៀបចំចាត់ចែង ការដឹកនាំ និងការត្រួតពិនិត្យនូវរាល់សកម្មភាពនានាដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅរបស់ស្ថាប័ននោះ។ អ្នកគ្រប់គ្រង ត្រូវបានចាត់ទុកជាមនុស្សដ៏សំខាន់នៅក្នុងស្ថាប័ន ដែលចាំបាច់ត្រូវមានសមត្ថភាព និងភាពឈ្លាសវៃក្នុងការដឹកនាំស្ថាប័នឆ្ពោះទៅរកគោលដៅដែលបានកំណត់។ ជំនាញសំខាន់ៗដែលអ្នកគ្រប់គ្រងត្រូវមាន៖ ១. ជំនាញគំនិតប្រាជ្ញា ២. ជំនាញមនុស្ស...
Month: October 2024
អ្នកអាចបាត់បង់លុយជាច្រើនពេលអ្នកដែលដេញតាមមនុស្សស្រី ប៉ុន្តែអ្នកមិនអាចបាត់បង់មនុស្សស្រី នៅពេលអ្នកដេញតាមក្តីស្រមៃ និងកសាងទ្រព្យសម្បត្តិទេ។ រៀនគ្រប់គ្រងចិត្ត និងគំនិតរបស់អ្នក។ ប្រសិនបើអ្នកចង់ក្លាយជាបុរសខ្លាំង រៀនគ្រប់គ្រងអារម្មណ៍ និងរៀនធ្វើជាបុរសដែលមានវិន័យខ្ពស់។ មនុស្សជោគជ័យ ពួកគេខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់ពួកគេ។ អ្នកកំពុងដាច់យប់នៅក្នុងក្លឹប តែពួកគេកំពុងធ្វើការដាច់យប់។ សូមចាប់ផ្តើមខ្វល់ខ្វាយអំពីសុខភាពរបស់អ្នក។ សុខភាព គឺជាទម្រង់ថ្មីនៃទ្រព្យសម្បត្តិ សូមហាត់ប្រាណជាប់លាប់...
នៅពេលនិយាយអំពីការគ្រប់គ្រងនិយោជិតរបស់អ្នក នោះរឿងសំខាន់បំផុតមួយដែលអ្នកអាចធ្វើបានសម្រាប់ពួកគេ គឺទាក់ទងនឹងការកំណត់បរិយាកាសត្រឹមត្រូវនៅកន្លែងធ្វើការ។ យើងបានឮរឿងរ៉ាវមិនល្អមួយចំនួន អំពីការងារមិនល្អ ឬអ្នកគ្រប់គ្រងមិនល្អ ហើយរឿងតែមួយនៃរឿងរ៉ាវទាំងនេះមានជាទូទៅ គឺបរិយាកាសការងារអវិជ្ជមាន។ នៅពេលបុគ្គលិកសប្បាយចិត្តនឹងការងារ នោះពួកគេយកចិត្តទុកដាក់ជាមួយអតិថិជន ហើយនៅពេលអតិថិជនពេញចិត្ត វាធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើន។ អាជីវកម្មគ្រប់ធុន តែងប្រាថ្នាឲ្យមានបុគ្គលិកដែលប្រើប្រាស់ជំនាញរបស់ខ្លួនយ៉ាងពេញទំហឹង មានការចុះសម្រុងគ្នា និងបង្កើតបរិយាការល្អៗជាមួយគ្នា។ ការលើកទឹកចិត្តរបស់និយោជិតឱ្យធ្វើការ...
នៅពេលអ្នកមានអារម្មណ៍ “ធុញទ្រាន់នឹងការងារបច្ចុប្បន្ន” សូមក្រឡេកមើល… មានបុគ្គលជាច្រេីនដែលកំពុងដាក់ពាក្យសុំការងារ និងមកអង្គុយរង់ចាំសម្ភាសការងារ… តើអ្នកដឹងទេ ថាមានមនុស្សជាច្រេីនដែលចង់មកកាន់មុខដំណែងរបស់អ្នក!? ប្រសិនបេីអ្នកមានអារម្មណ៍ថា “មិនមានក្តីសុខ” សាកចូលទៅមេីលក្នុងមន្ទីរពេទ្យ នោះអ្នកប្រាកដជាឃេីញអ្នកជំងឺជាច្រេីនកំពុងដេកព្យួរសេរ៉ូម ដាក់អុកស៊ីហ្សែន អ្នកជំងឺដែលគ្រាន់តែចង់ដេីររួច ហូបឆ្ញាញ់ និងមានសុខភាពល្អដូចអ្នក! រឿង ម្រឹត្យូវ...
បិទមាត់ជានិច្ច!!! ៩៩% នៃសុបិន ឬការយល់ឃើញរបស់យើងមិនក្លាយជាការពិត គឺដោយសារតែយើងបើកមាត់របស់យើងលឿនពេកចំពោះមនុស្សខុសនៅពេលខុស។ យើងខុសក្នុងការចែករំលែកគម្រោង ឬជោគជ័យរបស់យើងជាមួយមនុស្សដែលអះអាងថាជា “មិត្ត”។ សេចក្តីច្រណែន គឺគ្រប់គ្រាន់សម្រាប់មនុស្សដើម្បីបំបែក ឬបង្អាក់នូវអ្វីដែលអាចកើតមាន មុនពេលវាកើតឡើង ដូច្នេះចូរបិទមាត់! “មិត្ត” ភាគច្រើន ចង់ឃើញអ្នកធ្វើបានល្អ ប៉ុន្តែមិនចង់ឲ្យល្អជាងពួកគេទេ។...
ជាទូទៅ ពេលវេលា សំដៅទៅលើការវាស់វែងនៃរយៈពេល និងលំដាប់នៃព្រឹត្តិការណ៍ ឬសកម្មភាព។ វាពាក់ព័ន្ធនឹងការយល់ដឹងថាតើពេលណាត្រូវចាប់ផ្តើម ផ្អាក ឬបញ្ឈប់អ្វីមួយ ដើម្បីសម្រេចបានលទ្ធផលជាក់លាក់មួយក្នុងរយៈពេលជាក់លាក់ណាមួយ។ ពេលវេលាល្អ តែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យ និងផលិតភាព។ នៅក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីការគ្រប់គ្រងពេលវេលា និងគន្លឹះមួយចំនួនដើម្បីគ្រប់គ្រងពេលវេលារបស់អ្នកប្រកបដោយប្រសិទ្ធភាព។