ការវិភាគការងារ (Job Analysis) គឺជានីតិវិធីដែលត្រូវបានរៀបចំជាលក្ខណៈប្រព័ន្ធ ដើម្បីប្រមែប្រមូល និងកត់ត្រាព័ត៌មានស្តីពីការងាររបស់បុគ្គលិកទាំងឡាយ ដោយផ្តោតជាសំខាន់ទាក់ទងទៅនឹងភារៈកិច្ច និងការទទួលខុសត្រូវរបស់បុគ្គលិក ហើយនិងតម្រូវការរបស់ពួកគេ ដើម្បីប្រតិបត្តិការងារទាំងអស់ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ការវិភាគការងារ តម្រូវឲ្យមានការអង្កេតសកម្មភាពការងារជាក់ស្តែងជាមួយនឹងរបាយការណ៍ប្រចាំថ្ងៃ ដើម្បីកំណត់លក្ខណៈនៃការងារជាក់លាក់មួយដែលឆ្លុះបញ្ចាំងឲ្យឃើញពីអត្តចរិតខាងក្នុង ភាពស្មោះត្រង់ ការទទួលខុសត្រូវ ភាពពេញចិត្តចំពោះការងារអង្គភាពបានដាក់ជូន និងភាពសកម្មក្នុងការស្វែងរកព័ត៌មានដែលអង្គភាពត្រូវការ...