February 11, 2026

Month: November 2025

នៅក្នុងបេះដូងនៃព្រៃបុរាណ មានដើមត្នោតខ្ពស់ស្អាតមួយដើម ដែលត្រកូលអណ្តើកបានការពារអស់ជាច្រើនជំនាន់។ ផ្លែឈើរបស់វា មានពណ៌ត្នោតមាស ផ្អែម និងមានជីវជាតិមិនធម្មតា។ ប៉ុន្តែសម្រាប់អណ្តើក វាមិនត្រឹមតែជាអាហារប៉ុណ្ណោះទេ វាពិសិដ្ឋ។ បុព្វបុរសរបស់ពួកគេជឿថា ដើមឈើនេះគឺជាអំណោយពីវិញ្ញាណព្រៃ ជានិមិត្តរូបនៃសាមគ្គីភាព ការអត់ធ្មត់ និងការដឹងគុណ។ ដូច្នេះ គ្មានសមាជិកណាម្នាក់នៃត្រកូលនេះបេះផ្លែឈើរបស់វាដោយមិនប្រុងប្រយ័ត្ននោះទេ។...
ភាពជោគជ័យ គឺ​ងាយស្រួល​ក្នុងការ​និយាយ និង​ងាយស្រួល​ក្នុងការ​ស្រមៃ​ឃើញ​ពី​រូបភាព​នៃ​ភាពជោគជ័យ​ដែល​មនុស្ស​គ្រប់គ្នា​ចង់បាន​នៅក្នុង​ជីវិត។ យ៉ាងណាមិញ ភាពជោគជ័យ មិនមែន​មនុស្ស​គ្រប់គ្នា​ងាយ​នឹង​អនុវត្តឲ្យ​ជោគជ័យ​ដូច​ក្តី​ស្រមៃ​នោះឡើយ។ នៅលើ​លោក​នេះ ​មនុស្ស​ដែល​ជោគជ័យ​នៅក្នុង​ឆាកជីវិត​របស់​ពួកគេ​មាន​តិចតួច​ណាស់។ តើ​មនុស្ស​ជោគជ័យ​ទាំងនោះបាន​ប្រើ​យុទ្ធសាស្ត្រ​អ្វីខ្លះ? ភាពជោគជ័យ មិនមែនតែងតែនិយាយអំពីការទម្លាយធំៗនោះទេ – វានិយាយអំពីជំហានតូចៗដែលធ្វើឡើងជារៀងរាល់ថ្ងៃ។ រឿងតូចតាចដែលត្រូវបានធ្វើជាប់លាប់ នឹងតែងតែលេចធ្លោជាងរឿងធំៗដែលធ្វើម្តងម្កាល។ សូមជ្រើសរើសគុណតម្លៃមួយចំនួនពីបញ្ជីនេះ ហើយធ្វើឱ្យវាក្លាយជាទម្លាប់ប្រចាំថ្ងៃ។...
ថ្ងៃមួយ ក្អែកខ្មៅមួយបានដើរចូលទៅក្នុងភោជនីយដ្ឋានមួយ ហើយភ្លាមៗនោះវាបានឃើញក្អែកសមួយកំពុងអង្គុយស្ងៀមនៅជ្រុងមួយ។ វាក៏បានដើរតម្រង់ទៅកន្លែងគិតលុយ ទាញកាបូបលុយរបស់វាចេញមក ហើយស្រែកខ្លាំងៗឲ្យមនុស្សគ្រប់គ្នាបានឮថា​៖ “ថ្ងៃ​នេះខ្ញុំចេញថ្លៃម្ហូបអាហារសម្រាប់មនុស្សគ្រប់គ្នានៅក្នុងភោជនីយដ្ឋាននេះ លើកលែងតែក្អែកសមួយនោះ​!” អ្នកគិតលុយបានទទួលយកលុយរបស់ក្អែកខ្មៅមកទុក ហើយអ្នករត់តុក៏បម្រើមនុស្សគ្រប់គ្នាលើកលែងតែក្អែកសមួយ។ ជំនួសឱ្យការឈឺចាប់ ឬ​ខ្មាស់អៀន ក្អែកសបានញញឹមយ៉ាងស្រស់ សម្លឹងមើលទៅក្អែកខ្មៅ ហើយស្រែកដោយរីករាយថា​ ៖​ “អរគុណ!”។...
ពាក្យថា “ប្រាក់ខែ” ពិតជាមានប្រភពមកពីពាក្យឡាតាំង “salarium” ដែលបានមកពីពាក្យ “sal” មានន័យថា “អំបិល”។ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគេហៅលុយដែលយើងរកបានថា “ប្រាក់ខែ” (salary)? ពាក្យនេះមានប្រវត្តិដ៏យូរលង់ណាស់មកហើយ! តាមពិត ពាក្យ “salary” ជាភាសាអង់គ្លេស...
លោកគ្រូ ខ្ញុំបានអានសៀវភៅច្រើនណាស់… ប៉ុន្តែខ្ញុំភ្លេចសៀវភៅភាគច្រើនអស់ហើយ។ ដូច្នេះតើការអានមានន័យយ៉ាងណា? នោះគឺជាសំណួររបស់សិស្សដែលសួរទៅកាន់គ្រូរបស់គាត់។ លោកគ្រូមិនបានឆ្លើយទេ។ គាត់គ្រាន់តែសម្លឹងមើលមុខសិស្សដោយស្ងៀមស្ងាត់។ ពីរបីថ្ងៃក្រោយមក ពួកគេក៏មកអង្គុយក្បែរទន្លេ បុរសជាគ្រូបាននិយាយថា៖ “ខ្ញុំស្រេកទឹក ដួសទឹកមកឲ្យខ្ញុំ… ប៉ុន្តែសូមឯងប្រើតម្រងចាស់ដែលនៅលើដីនោះដួសមក”។ សិស្សហាក់ដូចជាមានការងឿងឆ្ងល់ វាជារឿងសំណើ តើនរណាអាចដួសទឹកជាមួយតម្រងដែលមានរន្ធធ្លុះធ្លាយយ៉ាងនេះ? ប៉ុន្តែគាត់មិនហ៊ានប្រកែកក៏ធ្វើតាម។...
លោក ឡេស ហ្គីប៊្លីន (Les Giblin) បានសរសេរសៀវភៅមួយក្បាលមានចំណងជើងថា “The Art of Dealing with People” ដែលមានន័យជាខេមរភាសាថា “សិល្បៈនៃការដោះស្រាយជាមួយមនុស្ស”។ មូលដ្ឋានគ្រឹះនៃគំនិតរបស់លោកក្នុងសៀវភៅនេះ​ គឺគាត់បង្រៀនពីសិល្បៈនៃការប្រាស្រ័យទាក់ទង និងដោះស្រាយជាមួយមនុស្ស...