
នៅពេលអ្នកមានអារម្មណ៍ “ធុញទ្រាន់នឹងការងារបច្ចុប្បន្ន” សូមក្រឡេកមើល… មានបុគ្គលជាច្រេីនដែលកំពុងដាក់ពាក្យសុំការងារ និងមកអង្គុយរង់ចាំសម្ភាសការងារ… តើអ្នកដឹងទេ ថាមានមនុស្សជាច្រេីនដែលចង់មកកាន់មុខដំណែងរបស់អ្នក!?
ប្រសិនបេីអ្នកមានអារម្មណ៍ថា “មិនមានក្តីសុខ” សាកចូលទៅមេីលក្នុងមន្ទីរពេទ្យ នោះអ្នកប្រាកដជាឃេីញអ្នកជំងឺជាច្រេីនកំពុងដេកព្យួរសេរ៉ូម ដាក់អុកស៊ីហ្សែន អ្នកជំងឺដែលគ្រាន់តែចង់ដេីររួច ហូបឆ្ញាញ់ និងមានសុខភាពល្អដូចអ្នក!
រឿង ម្រឹត្យូវ និង អ្នកកាប់ឧស
ពេលខ្លះ យេីងមេីលឃេីញពីកត្តាខ្វះខាតជាច្រេីន ដែលធ្វេីឱ្យជីវិតយេីងគ្មានក្តីសុខ។ សូមកុំប្រៀបធៀបជីវិតខ្លួនយេីងទៅនឹងអ្នកដទៃ ព្រោះយេីងមិនប្រាកដទេថាយេីងដឹងគ្រប់ជ្រុងជ្រោយពីជីវិតរបស់គេ។
ការពិតទៅ មានមនុស្សជាច្រេីនដែលសុំត្រឹមតែមានក្តីសុខប្រហែលអ្នកគឺគ្រប់គ្រាន់ទៅហេីយ។
ចូរកុំស្វែងរកក្តីសុខពីអ្វីដែលយេីងគ្មាន ហេីយរៀនឱ្យតម្លៃទៅលេីអ្វីដែលយេីងមាន!
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
