បញ្ញាសិប្បនិម្មិត (AI) បាននិងកំពុងផ្លាស់ប្តូរការគ្រប់គ្រងថ្នាក់រៀនដោយធ្វើស្វ័យប្រវត្តិកម្មទម្លាប់រដ្ឋបាល និងផ្តល់ជូននូវការយល់ដឹងអំពីឥរិយាបថបែបព្យាករណ៍។ តាមរយៈការកាត់បន្ថយម៉ោងដែលចំណាយលើឯកសារ បញ្ញាសិប្បនិម្មិតអនុញ្ញាតឱ្យអ្នកអប់រំផ្តោតលើការចូលរួមរបស់សិស្ស និងការគាំទ្រប្រកបដោយភាពបុរេសកម្ម។
អត្ថបទទាក់ទង៖ ១០ Prompt សម្រាប់ការរៀបចំផែនការមេរៀន
ខាងក្រោមនេះ ជា Prompt មួយចំនួនសម្រាប់ការគ្រប់គ្រងថ្នាក់រៀន៖
១. តើខ្ញុំអាចលើកទឹកចិត្តសិស្សឱ្យធ្វើកិច្ចការផ្ទះបានទៀងទាត់ដោយរបៀបណា?
២. សូមបង្កើតទម្រង់កិច្ចសន្យាសិក្សា (Learning Contract) សម្រាប់សិស្សដែលមានបញ្ហាអាកប្បកិរិយា។
៣. សូមផ្តល់យុទ្ធសាស្រ្តចំនួន ៥ ដើម្បីទាក់ទាញចំណាប់អារម្មណ៍សិស្សដែលមិនសូវចូលរួមក្នុងថ្នាក់រៀន។
៤. តើខ្ញុំគួរដោះស្រាយយ៉ាងដូចម្តេចចំពោះសិស្សដែលចូលចិត្តនិយាយរំខានក្នុងម៉ោងសិក្សាដោយសន្តិវិធី?
៥. សូមបង្កើតវិធានបទបញ្ញត្តិក្នុងថ្នាក់រៀន (Classroom Rules) ជាវិជ្ជមានចំនួន ៥ ចំណុច សម្រាប់សិស្ស [បញ្ចូលកម្រិតថ្នាក់] ។
៦. សូមរៀបចំប្រព័ន្ធផ្តល់រង្វាន់ (Reward System) ដែលមិនប្រើប្រាស់លុយសម្រាប់សិស្ស [បញ្ចូលកម្រិតថ្នាក់] ។
៧. សូមផ្តល់ដំបូន្មានក្នុងការរៀបចំកន្លែងសិស្សអង្គុយ ដើម្បីកាត់បន្ថយការឡូឡាក្នុងថ្នាក់រៀន។
៨. តើធ្វើដូចម្តេចដើម្បីកសាងបរិយាកាសថ្នាក់រៀនដែលពោរពេញដោយការគោរពគ្នាទៅវិញទៅមក?
៩. សូមផ្តល់គំនិតសម្រាប់សកម្មភាពរំងាប់អារម្មណ៍ (Brain Breaks) រយៈពេល ៣ នាទីនៅក្នុងថ្នាក់រៀន។
១០. សូមផ្តល់យុទ្ធសាស្ត្រក្នុងការគ្រប់គ្រងសិស្សដែលមានកម្រិតសិក្សា (ខ្សោយ មធ្យម ពូកែ) ខុសៗគ្នានៅក្នុងថ្នាក់រៀនតែមួយ។


https://t.me/kongchhaylengchannel