កម្មវិធី Microsoft PowerPoint គឺជាកម្មវិធីកុំព្យូទ័រមួយក្នុងកញ្ចប់ Microsoft Office ដែលប្រើប្រាស់សម្រាប់បង្កើតស្លាយធ្វើបទបង្ហាញ ពន្យល់បង្រៀន ឬណែនាំព័ត៌មានផ្សេងៗ។ កម្មវិធីនេះ ជួយឱ្យអ្នកដាក់បញ្ចូលអត្ថបទ រូបភាព ចលនា និងសំឡេងបានយ៉ាងងាយស្រួល។ ខាងក្រោមនេះ ជា Prompts មួយចំនួន ដើម្បីទទួលបានគំនិតក្នុងការតុបតែងស្លាយឱ្យកាន់តែទាក់ទាញ៖
អត្ថបទទាក់ទង៖ ១០ Prompt សម្រាប់បង្កើតខ្លឹមសារក្នុងស្លាយ PowerPoint
១. សូមផ្ដល់គំនិតរចនាស្លាយសម្រាប់បង្ហាញទិន្នន័យលេខច្រើន ដើម្បីកុំឱ្យមើលទៅធុញទ្រាន់។
២. តើពុម្ពអក្សរ (Font) ប្រភេទណាខ្លះដែលងាយស្រួលអាន និងស័ក្តិសមសម្រាប់បទបង្ហាញបែប [ការអប់រំ/អាជីវកម្ម]?
៣. សូមណែនាំគំនិតសម្រាប់រូបតំណាង (Icons) ដែលគួរប្រើសម្រាប់ចំណុចទាំងនេះ៖ [រាយចំណុច]។
៤. សូមជួយពិពណ៌នា (Prompt) ពីរូបភាពដែលខ្ញុំគួរស្វែងរកក្នុងកម្មវិធី AI ដូចជា Midjourney សម្រាប់ស្លាយនេះ។
៥. សូមផ្ដល់គំនិតសម្រាប់រូបភាព Background ដែលស័ក្តិសមនឹងប្រធានបទ [បញ្ចូលប្រធានបទ]។
៦. សូមផ្ដល់គំនិតប្រើប្រាស់ SmartArt ឬ Diagram ដើម្បីបង្ហាញពីដំណើរការ (Process) នៃ [បញ្ចូលប្រធានបទ]។
៧. តើខ្ញុំគួរប្រើក្រាហ្វ (Graph) ប្រភេទណា (ឧទាហរណ៍៖ Pie Chart, Bar Chart) ដើម្បីបង្ហាញទិន្នន័យនេះឱ្យមានប្រសិទ្ធភាព?
៨. សូមណែនាំកម្រងពណ៌ (Color Palette) ចំនួន ៣ ដែលស៊ីគ្នានឹងស្លាកសញ្ញាពណ៌ [បញ្ចូលពណ៌] របស់ក្រុមហ៊ុនខ្ញុំ។
៩. តើខ្ញុំគួររៀបចំ Layout យ៉ាងដូចម្តេច សម្រាប់ស្លាយដែលមានទាំងរូបភាពធំ និងអត្ថបទពន្យល់វែង?
១០. តើខ្ញុំគួរប្រើ Animation ឬ Transition បែបណា ដើម្បីមើលទៅមានលក្ខណៈអាជីព និងមិនញឹកញាប់ពេក?

