ការហាត់សមធ្វើបទបង្ហាញ គឺជាគន្លឹះដ៏សំខាន់ដើម្បីបង្កើនទំនុកចិត្ត និងធានាថាអ្នកអាចបញ្ជូនសារទៅកាន់អ្នកស្តាប់បានយ៉ាងល្អ។ ខាងក្រោមនេះ ជា Prompts មួយចំនួនដើម្បីត្រៀមខ្លួនពេលឡើងនិយាយផ្ទាល់៖
អត្ថបទទាក់ទង៖ ១០ Prompts ដើម្បីទទួលបានគំនិតក្នុងការតុបតែងស្លាយឱ្យកាន់តែទាក់ទាញ
១. សូមពន្យល់ចំណុចស្មុគស្មាញនេះជារឿងប្រៀបធៀប (Analogy) ងាយៗ ដើម្បីឱ្យខ្ញុំពន្យល់ប្រាប់ទស្សនិកជនបានរលូន។
២. សូមសរសេរស្គ្រីបនិយាយ (Script) លម្អិតពីចំណុចផ្តើម រហូតដល់ចប់នៃស្លាយនេះ។
៣. សូមសរសេរកំណត់ត្រាអ្នកនិយាយ (Speaker notes) សម្រាប់ស្លាយនេះ ដោយប្រើសម្លេងប្រកបដោយភាពជឿជាក់ និងច្បាស់លាស់។
៤. សូមកែសម្រួលកំណត់ត្រាអ្នកនិយាយ (Speaker notes) នេះឱ្យខ្លីជាងមុន ដើម្បីឱ្យខ្ញុំអាចនិយាយចប់ត្រឹមតែ ២ នាទី។
៥. សូមផ្ដល់ពាក្យគន្លឹះ (Keywords) ចំនួន ៥ សម្រាប់ឱ្យខ្ញុំងាយចាំ ពេលកំពុងមើលស្លាយនេះដោយមិនបាច់អាន។
៦. សូមសរសេរឃ្លាភ្ជាប់ (Transition phrases) ដើម្បីនិយាយប្តូរពីស្លាយទី ១ ទៅស្លាយទី ២ ឱ្យរលូន។
៧. សូមដើរតួជាទស្សនិកជន ហើយជួយសាកល្បងសួរខ្ញុំអំពីបទបង្ហាញនេះ (Role-play) ដើម្បីឱ្យខ្ញុំបានហាត់សម។
៨. តើខ្ញុំគួរប្រើកាយវិការ ឬការសង្កត់សំឡេងបែបណានៅត្រង់ចំណុច [បញ្ចូលចំណុចសំខាន់]?
៩. សូមជួយបង្កើតរឿងខ្លីមួយ (Storytelling) ដើម្បីគាំទ្រអំណះអំណាងនៅក្នុងស្លាយទី [លេខស្លាយ]។
១០. ណែនាំវិធីសាស្រ្តកាត់បន្ថយភាពភ័យខ្លាច ឬការភ័យអរ មុនពេលឡើងធ្វើបទបង្ហាញនេះ។

