គំរូ Prompt សម្រាប់បង្កើតខ្លឹមសារស្លាយ PowerPoint រួមមាន ការកំណត់តួនាទីបញ្ញាសិប្បនិម្មិត (AI), ការដាក់ប្រធានបទច្បាស់លាស់ និងការកំណត់ចំនួនស្លាយ។ ខាងក្រោមនេះ ជា Prompts មួយចំនួន ដើម្បីសរសេរ ឬសង្ខេបអត្ថបទសម្រាប់ដាក់លើស្លាយនីមួយៗ៖
អត្ថបទទាក់ទង៖ ១០ Prompt រៀបចំរចនាសម្ព័ន្ធ និងគ្រោង ដើម្បីជួយបង្កើត និងកែលម្អ PowerPoint
១. សូមបង្កើតចំណងជើងស្លាយ (ចំណងជើង) ចំនួន ៥ ជម្រើស ដែលខ្លី និងទាក់ទាញចំណាប់អារម្មណ៍។
២. សូមប្រៀបធៀប [ក] និង [ខ] ជាទម្រង់តារាងសង្ខេបចំណុចសំខាន់ៗសម្រាប់ដាក់ក្នុងស្លាយ។
៣. សូមកែសម្រួលអត្ថបទនេះឱ្យមានលក្ខណៈផ្លូវការ និងស័ក្តិសមសម្រាប់បទបង្ហាញអាជីវកម្ម៖ [បញ្ចូលអត្ថបទ]។
៤. សូមទាញយកស្ថិតិសំខាន់ៗ និងតួលេខពីអត្ថបទនេះ ដើម្បីធ្វើជាចំណុចលេចធ្លោលើស្លាយ។
៥. សូមសរសេរសេចក្តីផ្តើម (Hook) ចំនួន ៣ របៀប សម្រាប់ចាប់ផ្តើមបទបង្ហាញនេះ។
៦. សូមបកប្រែខ្លឹមសារស្លាយនេះពី [ភាសាដើម] ទៅ [ភាសាគោលដៅ] ដោយរក្សាអត្ថន័យដើម និងពាក្យបច្ចេកទេស។
៧. សូមសរសេរចំណុច (Bullet points) ខ្លីៗ ៣ ទៅ ៤ ចំណុចអំពី [បញ្ចូលប្រធានបទ] សម្រាប់ដាក់ក្នុងស្លាយ។
៨. សូមសង្ខេបកថាខណ្ឌនេះឱ្យខ្លីបំផុត ដើម្បីងាយស្រួលអាននៅលើអេក្រង់បញ្ចាំង៖ [បញ្ចូលអត្ថបទ]។
៩. សូមបំប្លែងទិន្នន័យស្មុគស្មាញនេះទៅជាប្រយោគងាយយល់ សម្រាប់ទស្សនិកជនទូទៅ៖ [បញ្ចូលទិន្នន័យ]។
១០. សូមសរសេរឃ្លាអំពាវនាវ (Call to Action – CTA) ដ៏មានថាមពលសម្រាប់ស្លាយចុងក្រោយ។

