បិទមាត់ជានិច្ច!!!
- ទិញផ្ទះ? បិទមាត់របស់អ្នក។
- ទិញឡានថ្មី? បិទមាត់របស់អ្នក។
- រៀបការ? បិទមាត់របស់អ្នក។
- ទៅវិស្សមកាល? បិទមាត់របស់អ្នក។
- ទៅចូលរួមវគ្គសិក្សា? បិទមាត់របស់អ្នក។
- ទទួលបានការដំឡើងតំណែង? បិទមាត់របស់អ្នក។
៩៩% នៃសុបិន ឬការយល់ឃើញរបស់យើងមិនក្លាយជាការពិត គឺដោយសារតែយើងបើកមាត់របស់យើងលឿនពេកចំពោះមនុស្សខុសនៅពេលខុស។ យើងខុសក្នុងការចែករំលែកគម្រោង ឬជោគជ័យរបស់យើងជាមួយមនុស្សដែលអះអាងថាជា “មិត្ត”។ សេចក្តីច្រណែន គឺគ្រប់គ្រាន់សម្រាប់មនុស្សដើម្បីបំបែក ឬបង្អាក់នូវអ្វីដែលអាចកើតមាន មុនពេលវាកើតឡើង ដូច្នេះចូរបិទមាត់! “មិត្ត” ភាគច្រើន ចង់ឃើញអ្នកធ្វើបានល្អ ប៉ុន្តែមិនចង់ឲ្យល្អជាងពួកគេទេ។ ហើយសូម្បីសមាជិកគ្រួសារមួយចំនួនក៏មានការច្រណែនបែបលាក់កំបាំងផងដែរ។
ចូរមានសតិប្រាជ្ញា និងចាំថា ប្រសិនបើត្រីបិទមាត់ នោះទំពក់របស់បុរសនេសាទនឹងមិនអាចចាប់វាបានទេ។
***ក៏មានមិត្តភ័ក្តិ សាច់ញាតិ បងប្អូន សប្បាយរីករាយពេលឃើញអ្នកល្អជាងពួកគេដែរ។