ក្រុម (សំ.; បា.) ( ន. ) (ក្រម; កម “លំដាប់”) លំដាប់; ប៉ែកដោយតំណែង, ដោយមុខ, ដោយសង្កាត់, ដោយពួក : ក្រុមរក្សាព្រះអង្គ, ក្រុមរាជតម្រួត, ក្រុមទាហានឆត្រយោង ។
ក្រុម ដែលជាភាសាអង់គ្លេសហៅថា ធីម (Team មិនមែន Group) គឺជាក្រុមមនុស្សដែលត្រូវបានចាត់តាំងឡើងដើម្បីធ្វើការរួមគ្នា ឬក្រុមមនុស្សដែលធ្វើការស្រដៀងៗគ្នា ឬក្រុមមនុស្សដែលស្ថិតនៅក្រោមអ្នកបង្គាប់បញ្ជាតែម្នាក់។ វាគឺជាក្រុមមនុស្សដែលមានជំនាញបំពេញគ្នា ប្រតិបត្តិការតាមគោលបំណង មានការប្តេជ្ញាចិត្តចំពោះគោលបំណងរួម និងមានការជឿជាក់មួយលខុសត្រូវចំពោះគ្នាទៅវិញទៅមក។ នៅក្នុងពិភពការងារប្រកបដោយថាមវន្តនាពេលបច្ចុប្បន្ន ភាពជោគជ័យមិនស្ថិតនៅលើតែភាពប៉ិនប្រសប់របស់បុគ្គលតែម្នាក់ទេ។ ការសហការជាធីម គឺជាកម្លាំងចលករមួយនៅពីក្រោយភាពរីកចម្រើនរបស់ស្ថាប័ននីមួយៗ។ ធីមការងារដ៏អស្ចារ្យមួយ ប្រមូលផ្តុំបុគ្គលដែលមានភាពខ្លាំង និងទស្សនៈផ្សេងៗគ្នា ដើម្បីជំរុញការសហការដែលបង្កើតឡើងនូវភាពច្នៃប្រតិដ្ឋ និងនវានុវត្តន៍ និងជួយឱ្យធីមការងារនោះសម្រេចបាននូវគោលដៅគួរឱ្យកត់សម្គាល់។ ខាងក្រោមនេះ ជាហេតុផលមួយចំនួន ដែលបង្ហាញថាការសហការជាធីម ពិតជាមានសារសំខាន់ក្នុងកន្លែងការងារ៖
៦ ចំណុច ដើម្បីបង្កើតបរិកាសការងារប្រកបដោយភាពរីករាយ
ភាពខ្លាំងនៃទស្សនៈផ្សេងគ្នា
ទស្សនៈ (ទួស សៈ ន៉ៈ) (បា.; សំ.) ( ន. ) (ទស្សន; ទស៌ន ការឃើញ, ដំណើរយល់ឃើញ; បញ្ញាសាមញ្ញ; លទ្ធិ; ភ្នែក; អាទិមគ្គ គឺសោតាបត្តិមគ្គ ។
បុគ្គលម្នាក់ៗចេញមកពីបរិយាកាសផ្សេងៗគ្នា និងនាំយកមកនូវបទពិសោធន៍ និងទស្សនៈខុសៗគ្នាដែលអនុញ្ញាតឱ្យក្រុមការងារកំណត់នូវចំណុចខ្សោយ ឬ បញ្ហាដែលអាចកើតមានឡើង ហើយបង្កើតដំណោះស្រាយដែលប្រកបដោយប្រសិទ្ធភាពសម្រាប់បញ្ហានោះ។ វិធីនេះ ក៏អាចនាំឱ្យកើតមានឡើងនូវគំនិតថ្មីៗ និង ជំរុញការច្នៃប្រតិដ្ឋ ដែលនឹងឈានទៅកាន់នវានុវត្តន៍ផងដែរ។ លើសពីនេះទៅទៀត ក្រុមការងារដែលមានទស្សនវិស័យ និង មតិចម្រុះអាចថ្លឹងថ្លែងពីគុណសម្បត្តិ និង គុណវិបត្តិរួមគ្នា ហើយយកឈ្នះនឹងភាពលំអៀងដែលអាចកើតមានឡើង ដើម្បីធានាថារាល់ការសម្រេចចិត្តទាំងអស់គឺផ្អែកទៅលើការរួមបញ្ចូលគ្នានៃទស្សនៈនីមួយៗ។
ការចែករំលែកចំណេះដឹង និងការគាំទ្រគ្នាទៅវិញទៅមក
នៅក្នុងក្រុមការងារមួយ សមាជិកម្នាក់ៗតែងមានជំនាញ និងភាពខ្លាំងរៀងៗខ្លួន។ ការធ្វើការជាមួយគ្នា អាចជំរុញឱ្យកើតមានវប្បធម៌ នៃ ការរៀន សូត្រ ពីចំណុចខ្លាំង និង ចំណុចខ្សោយរបស់គ្នាទៅវិញទៅមក។ ការបានប្រឈមទៅនឹងជំនាញ និង វិធីសាស្រ្តផ្សេងៗគ្នានេះ ជួយពង្រីកចំណេះដឹងរបស់ក្រុមការងារទាំងអស់ និង ផ្តល់នូវវិធីថ្មីក្នុងការគិតជូនទៅដល់ពួកគេ។ វាក៏អាចនាំពួកគេឱ្យផ្តល់នូវការគាំទ្រទៅគ្នាទៅវិញទៅមកក្នុងពេលចាំបាច់។ នៅពេលសមាជិកក្រុមណាម្នាក់ប្រឈមមុខទៅនឹងបញ្ហា ក្រុមការងារអាចផ្តល់ជាការណែនាំ និង ការលើកទឹកចិត្តដើម្បីជួយពួកគេឱ្យយកឈ្នះទៅលើឧបសគ្គទាំងនោះ។
ការបង្កើនប្រសិទ្ធភាព និងផលិតភាព
ដោយមានការខិតខំប្រឹងប្រែង និងសហការពីសមាជិកនីមួយៗ គម្រោងធំមួយអាចត្រូវបានបែងចែកចេញទៅជាកិច្ចការតូចៗ និង ចាត់តាំងឱ្យសមស្របទៅនឹងសមាជិកក្រុមនីមួយៗ ដោយពិចារណាលើជំនាញ និង ភាពខ្លាំងរបស់ពួកគេ។ វិធីនេះជួយបង្កើនប្រសិទ្ធភាពការងារ និង ធានាថាកិច្ចការនីមួយៗត្រូវបានបញ្ចប់ដោយអ្នកដែលមានជំនាញពាក់ព័ន្ធទៅនឹងកិច្ចការនោះ។ ភាពទំនួលខុសត្រូវរួមគ្នា ក៏អាចបង្កើនភវនីយភាពដែលកិច្ចការនោះនឹងត្រូវបានបញ្ចប់តាមរយៈពេលដែលបានកំណត់។
អ្នកធ្វើការរួមគ្នាជាធីម អាចធ្វើកិច្ចការឲ្យសម្រេចជោគជ័យបានជាច្រើន ខណៈពេលដែលមនុស្សតែម្នាក់មិនអាចធ្វើកិច្ចការទាំងនោះបានសម្រេចទេ។ – ហ្រ្វែងគ្លីន ដេឡាណូ រ៉ូសឺវេល (Franklin Delano Roosevelt)