
ដល់ពេលដែលមេឆ្មាផ្ដាច់ដោះ កូនឆ្មាក៏សួរទៅមេវាថា៖ “ចាប់ពីពេលនេះទៅតើខ្ញុំបានអីស៊ីទៅម៉ែ ? “ មេវាសើចក្អឹកៗ ហើយឆ្លើយថា៖ “មិនអីទេ! ពួកមនុស្ស គេនឹងបង្រៀនពួកឯងឲ្យដឹងជាមិនខាន!”
រឿង សត្វក្អែកដូរសំបុក
កូនឆ្មា ពិបាកចិត្ដជាខ្លាំង។ វាគិតមមៃដាច់ស្រេចក្នុងចិត្ដថា… “គួរឲ្យឆ្ងល់ណាស់! មនុស្សនឹងមកបង្រៀនអញម៉េចនឹងកើតទៅ?”
លុះដល់ពេលព្រលប់ កូនឆ្មា ក៏ចូលទៅពួនសំងំតាមគន្លុកកន្លៀតផ្សេងៗក្នុងផ្ទះបាយ។ ឯម្ចាស់ផ្ទះ ក្រឡេកភ្នែកទៅឃើញឆ្មា គេក៏ប្រញ៉ាប់ប្រាប់ទៅអ្នកនៅក្នុងផ្ទះទាំងអស់ថា៖ “សាច់ក្នុងឆ្នាំងត្រូវគ្របឲ្យជិត! … ឯត្រីអាំងត្រូវដាក់កន្ត្រកព្