ជំនាញទន់ (Soft Skill) គឺជាជំនាញដែលមានលក្ខណៈជាសិល្បៈនៃការធ្វើអ្វីមួយប្រកបដោយភាពច្នៃប្រតិដ្ឋ និងជាលក្ខណៈចិត្តសាស្ត្រ ដែលសំដៅទៅលើឥរិយាបថរបស់មនុស្ស រាប់ទាំងការប្រាស្រ័យទាក់ទង ការដឹកនាំ ការចរចារ ការលើកទឹកចិត្ត ការគ្រប់គ្រងពេលវេលា និងការគ្រប់គ្រងអារម្មណ៍ ជាដើម។ ជំនាញនេះ ពិបាកក្នុងការបណ្តុះបណ្តាល និងមិនងាយក្នុងការចាប់យកចំណេះដឹងទាំងនេះឡើយ ពីព្រោះវាជាលក្ខណៈអរូបិយ និងចិត្តសាស្ត្រ ហើយអាស្រ័យទៅតាមចរិតលក្ខណៈរបស់បុគ្គលម្នាក់ៗផងដែរ។...
