
មានបុរសម្នាក់ កំពុងជិះទូកឆ្លងទន្លេ នៅខាងមុខមានទូកមួយគ្រឿងកំពុងបើកសំដៅមករកគាត់។
បុរសនោះ ខំស្រែកហៅមនុស្សនៅលើទូកនោះឱ្យកាច់ចង្កូតចេញ ព្រោះខ្លាចបុកគ្នា។
គ្មានអ្នកណាឆ្លើយតបទេ គាត់ខឹងពេកក៏ស្រែកជេរអ្នកនៅលើទូកនោះ ដល់ពេលទូកនោះរសាត់មកដល់កៀកគ្នា ទើបដឹងថានៅលើទូកនោះគ្មានមនុស្សទេ។
គ្រាន់តែឃើញទូកទទេភ្លាម បុរសនោះក៏បាត់ខឹងភ្លាមមួយរំពេច។
អត្ថបទទាក់ទង៖ រឿងកង្កែបថ្លង់
អារម្មណ៍ខឹងក្រោធរបស់គាត់ គឺយោងទៅតាមថាតើនៅលើទូកនោះមានមនុស្សឬអត់។
នៅក្នុងសង្គម និងការរស់នៅក៏ដូចគ្នាដែរ ពេលខ្លះយើងត្រូវចាត់ទុករឿង ឬមនុស្សមួយចំនួនឱ្យដូចជា “ទូកទទេ” យ៉ាងអីចឹង។ ពេលយើងត្រូវបានគេបៀតបៀន ខ្សែលើ ឬ កេងចំណេញពីយើងខ្លះ យើងធ្វើមិនដឹង ធ្វើមិនឮទៅ ចាត់ទុកថាអ្នកស៊យ ត្រូវបានទូកទទេមួយអណ្តែតមកបុកអ្នកទៅចុះ តែមិនមានអ្នកណាម្នាក់មានចេតនា ធ្វើបាបអ្នកនោះទេ។
បញ្ហាភាគច្រើនមិនអាក្រក់ដូចអ្នកគិតឡើយ!
═━━━✥◈✥━━━═
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
