
មានកាលមួយនោះ កង្កែបតូចមួយក្បាលបានសម្រេចចិត្តឡើងដើមឈើខ្ពស់មួយ! ពេលដែលវាចាប់ផ្ដើមឡើង កង្កែបឯទៀតៗដែលនៅខាងក្រោមនាំគ្នាស្រែកឡើងថា៖
– ឈប់ទៅ!
– វាខ្ពស់ពេកហើយ!
– ឯងមិនអាចធ្វើវាបានទេ!
ប៉ុន្តែកង្កែបតូចនោះនៅតែបន្តឡើងទៅមុខទៀត។ វាឡើងខ្ពស់ទៅៗ មួយជំហានម្ដងៗ រហូតដល់វាឡើងដល់កំពូលដើមឈើបានសម្រេច។
គ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តើវាធ្វើបានយ៉ាងដូចម្ដេចទៅ?
អត្ថបទទាក់ទង៖ រឿងនាយពាណិជ្ជ ប្រពន្ធ និងអ្នកបម្រើ
តាមពិតទៅ… កង្កែបនោះថ្លង់។ វាមិនអាចឮអ្វីដែលពួកគេនិយាយបានឡើយ។ វាបែរជាគិតថាពួកគេកំពុងតែលើកទឹកចិត្តទៅវិញ។
គតិគួរពិចារណា៖
រឿងកង្កែបថ្លង់នេះ បានបង្រៀនយើងនូវមេរៀនជាច្រើនសម្រាប់កសាងភាពរឹងមាំផ្លូវចិត្ត និងសម្រេចគោលដៅក្នុងជីវិត!
បិទត្រចៀកចំពោះពាក្យអវិជ្ជមាន៖ នៅពេលដែលយើងមានគោលដៅសំខាន់ក្នុងជីវិត ហើយកំពុងព្យាយាមសម្រេចវា មនុស្សជាច្រើនអាចនឹងព្យាយាមធ្វើឲ្យយើងបាក់ទឹកចិត្ត បង្ហាញការសង្ស័យ ឬក៏បញ្ចៀសភាពភ័យខ្លាចរបស់ពួកគេមកលើយើង។ សូមកុំបណ្តោយឲ្យសំឡេងទាំងនោះមករារាំងយើងបាន។
ដូច្នេះ សូមកុំអនុញ្ញាតឲ្យពាក្យសម្ដីអវិជ្ជមានមករារាំងក្ដីស្រមៃរបស់អ្នកបានឡើយ។ សូមជឿជាក់លើខ្លួនឯង ហើយបន្តឆ្ពោះទៅមុខដោយភាពមោះមុត! រឿងជាច្រើនអ្នកដទៃធ្វើមិនបាន មិនប្រាកដយើងធ្វើមិនបានឡើយ…។
═━━━✥◈✥━━━═
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
