ថ្ងៃមួយ ក្អែកខ្មៅមួយបានដើរចូលទៅក្នុងភោជនីយដ្ឋានមួយ ហើយភ្លាមៗនោះវាបានឃើញក្អែកសមួយកំពុងអង្គុយស្ងៀមនៅជ្រុងមួយ។
វាក៏បានដើរតម្រង់ទៅកន្លែងគិតលុយ ទាញកាបូបលុយរបស់វាចេញមក ហើយស្រែកខ្លាំងៗឲ្យមនុស្សគ្រប់គ្នាបានឮថា៖ “ថ្ងៃនេះខ្ញុំចេញថ្លៃម្ហូបអាហារសម្រាប់មនុស្សគ្រប់គ្នានៅក្នុងភោជនីយដ្ឋាននេះ លើកលែងតែក្អែកសមួយនោះ!”
អ្នកគិតលុយបានទទួលយកលុយរបស់ក្អែកខ្មៅមកទុក ហើយអ្នករត់តុក៏បម្រើមនុស្សគ្រប់គ្នាលើកលែងតែក្អែកសមួយ។ ជំនួសឱ្យការឈឺចាប់ ឬខ្មាស់អៀន ក្អែកសបានញញឹមយ៉ាងស្រស់ សម្លឹងមើលទៅក្អែកខ្មៅ ហើយស្រែកដោយរីករាយថា ៖ “អរគុណ!”។
ដោយកំហឹង ក្អែកខ្មៅបានបើកកាបូបលុយរបស់វាម្តងទៀត ហើយស្រែកថា៖ “មិនអីទេ! ខ្ញុំនឹងទិញស្រាជូនអ្នកទាំងអស់គ្នាម្នាក់មួយកែវ លើកលែងតែក្អែកសមួយនោះ!”
ហើយជាថ្មីម្តងទៀត ក្អែកសនោះបានងើបក្បាលឡើង ហើយស្រែកថា៖ “អរគុណ!”
ក្អែកខ្មៅបានសួរទៅកាន់អ្នកគិតលុយថា៖ “ក្អែកសហ្នឹងវាកេីតអីវា ខ្ញុំមិនបានចេញលុយឲ្យវាហេីយវានៅតែអរគុណខ្ញុំទៀត! តើវាឆ្កួតទេឬ?”
អ្នកគិតលុយញញឹមហើយឆ្លេីយថា៖ “ទេ… គាត់មិនឆ្កួតទេ គាត់ជាម្ចាស់ភោជនីយដ្ឋាននេះ”។
(អត្ថបទប្រែសម្រួល)
━━━✥◈✥━━━
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ

