December 6, 2025

រឿងខ្លី

លើសពីព្រេងនិទាន ថែមទាំងជាមេរៀនសម្រាប់យើងយកមកស្វែងយល់ពីអត្ថន័យដ៏សែនជ្រាលជ្រៅ ដែលគេបានប្រៀបប្រដូចទៅនឹងសង្គមមនុស្សបច្ចុប្បន្ន ដើម្បីជាបច្ច័យកែប្រែថ្ងៃថ្មីនាពេលខាងមុខបន្ទាប់ពីអាននូវសាច់រឿងមួយនេះ។  មានបុគ្គលជោគជ័យជាច្រើន ដែលគេតែងលើកយករឿងរ៉ាវទូលថ្មរបស់ សុីសុីហ្វឺស (Sisyphus) មកនិយាយ ក្នុងគោលបំណងដើម្បីបណ្តុះផ្នត់គំនិតរបស់មនុស្សឲ្យប្រសើរជាងមុន ដូចក្នុងរូបអ្នកច្បាស់ជាធ្លាប់ឃើញនៅកន្លែងណាមួយ។ ចង់ដឹងរឿងរ៉ាវយ៉ាងណា តស់មកតាមដានទាំងអស់គ្នា៖ កាលដើមឡើយនាទឹកដីនៃនគរ សុីសាលី (Thessaly) មានស្តេចមួយអង្គព្រនាមថា...
នៅក្នុងបេះដូងនៃព្រៃបុរាណ មានដើមត្នោតខ្ពស់ស្អាតមួយដើម ដែលត្រកូលអណ្តើកបានការពារអស់ជាច្រើនជំនាន់។ ផ្លែឈើរបស់វា មានពណ៌ត្នោតមាស ផ្អែម និងមានជីវជាតិមិនធម្មតា។ ប៉ុន្តែសម្រាប់អណ្តើក វាមិនត្រឹមតែជាអាហារប៉ុណ្ណោះទេ វាពិសិដ្ឋ។ បុព្វបុរសរបស់ពួកគេជឿថា ដើមឈើនេះគឺជាអំណោយពីវិញ្ញាណព្រៃ ជានិមិត្តរូបនៃសាមគ្គីភាព ការអត់ធ្មត់ និងការដឹងគុណ។ ដូច្នេះ គ្មានសមាជិកណាម្នាក់នៃត្រកូលនេះបេះផ្លែឈើរបស់វាដោយមិនប្រុងប្រយ័ត្ននោះទេ។...
ថ្ងៃមួយ ក្អែកខ្មៅមួយបានដើរចូលទៅក្នុងភោជនីយដ្ឋានមួយ ហើយភ្លាមៗនោះវាបានឃើញក្អែកសមួយកំពុងអង្គុយស្ងៀមនៅជ្រុងមួយ។ វាក៏បានដើរតម្រង់ទៅកន្លែងគិតលុយ ទាញកាបូបលុយរបស់វាចេញមក ហើយស្រែកខ្លាំងៗឲ្យមនុស្សគ្រប់គ្នាបានឮថា​៖ “ថ្ងៃ​នេះខ្ញុំចេញថ្លៃម្ហូបអាហារសម្រាប់មនុស្សគ្រប់គ្នានៅក្នុងភោជនីយដ្ឋាននេះ លើកលែងតែក្អែកសមួយនោះ​!” អ្នកគិតលុយបានទទួលយកលុយរបស់ក្អែកខ្មៅមកទុក ហើយអ្នករត់តុក៏បម្រើមនុស្សគ្រប់គ្នាលើកលែងតែក្អែកសមួយ។ ជំនួសឱ្យការឈឺចាប់ ឬ​ខ្មាស់អៀន ក្អែកសបានញញឹមយ៉ាងស្រស់ សម្លឹងមើលទៅក្អែកខ្មៅ ហើយស្រែកដោយរីករាយថា​ ៖​ “អរគុណ!”។...
ស្តេចស្ងៀមស្ងាត់នៃពេលរាត្រី សត្វទាំងឡាយ កំពុងលង់លក់ក្រោមវាំងននខ្យល់ត្រជាក់នៅពេលរាត្រី ប៉ុន្តែនៅក្បែរទន្លេមានភ្នែកមាសពីរគូនៅតែបើកចំហរប្រុងប្រយ័ត្ន។នេះគឺសត្វទីទុយត្រី Blakiston ជាសត្វទីទុយធំបំផុតនៅលើផែនដី វាជាយក្សដ៍ស្ងៀមស្ងាត់នៃរាត្រី ដែលឈរនៅកន្លែងព្រៃព្រឹក្សាក្បែមាត់ទឹក។ ខណៈទីទុយដទៃបរបាញ់កណ្តុរនៅវាលស្មៅ ទីទុយនេះបរបាញ់ស្រមោលនៅក្នុងផ្ទៃទឹកហូរ ។ វាស្តាប់សូរសំឡេងទឹកដែលខ្ទាតពីក្រោមទឹកកក រួចទើបវាយប្រហារ ដោយក្រចករបស់វាឆ្លងកាត់ពន្លឺចន្ទ និងទឹកត្រជាក់យ៉ាងជាក់លាក់ឥតខ្ចោះ។ អត្ថបទទាក់ទង៖ រឿង​កង្កែប​ថ្លង់...
មានបុរសម្នាក់ កំពុងជិះទូកឆ្លងទន្លេ នៅខាងមុខមានទូកមួយគ្រឿងកំពុងបើកសំដៅមករកគាត់។  បុរសនោះ ខំស្រែកហៅមនុស្សនៅលើទូកនោះឱ្យកាច់ចង្កូតចេញ ព្រោះខ្លាចបុកគ្នា។ គ្មានអ្នកណាឆ្លើយតបទេ គាត់ខឹងពេកក៏ស្រែកជេរអ្នកនៅលើទូកនោះ ដល់ពេលទូកនោះរសាត់មកដល់កៀកគ្នា ទើបដឹងថានៅលើទូកនោះគ្មានមនុស្សទេ។ គ្រាន់តែឃើញទូកទទេភ្លាម បុរសនោះក៏បាត់ខឹងភ្លាមមួយរំពេច។ អត្ថបទទាក់ទង៖ រឿង​កង្កែប​ថ្លង់ អារម្មណ៍ខឹងក្រោធរបស់គាត់ គឺយោងទៅតាមថាតើនៅលើទូកនោះមានមនុស្សឬអត់។ នៅក្នុងសង្គម...
មាន​កាល​មួយ​នោះ កង្កែប​តូច​មួយ​ក្បាល​បាន​សម្រេចចិត្ត​ឡើង​ដើមឈើ​ខ្ពស់​មួយ! ពេល​ដែល​វា​ចាប់ផ្ដើម​ឡើង កង្កែប​ឯ​ទៀតៗ​ដែល​នៅ​ខាងក្រោម​នាំគ្នា​ស្រែក​ឡើង​ថា៖ – ឈប់​ទៅ! – វា​ខ្ពស់​ពេក​ហើយ! – ឯង​មិន​អាច​ធ្វើ​វា​បាន​ទេ! ប៉ុន្តែ​កង្កែប​តូច​នោះ​នៅតែ​បន្ត​ឡើង​ទៅមុខ​ទៀត។ វា​ឡើង​ខ្ពស់​ទៅៗ មួយ​ជំហាន​ម្ដងៗ រហូត​ដល់​វា​ឡើង​ដល់​កំពូល​ដើមឈើ​បាន​សម្រេច។ គ្រប់គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ តើ​វា​ធ្វើ​បាន​យ៉ាង​ដូចម្ដេច​ទៅ? អត្ថបទទាក់ទង៖...
មាននាយពាណិជ្ជម្នាក់មានភរិយារូបស្រស់ឆើតឆាយ ចូលចិត្តរួមបេតីតែជាមួយខ្ញុំបម្រើរបស់ខ្លួន។ថ្ងៃមួយនាយពាណិជ្ជឃើញភរិយាកំពុងថើបជញ្ជក់មាត់ជាមួយបាវបម្រើម្នាក់។ឃើញប្ដីដើរចូលមកនាងជាភរិយា ច្រានខ្ញុំបម្រើនោះចេញ ហើយដើរទៅក្លែងនិយាយប្រាប់ស្វាមីថា៖ នាថ! អ្នកបម្រើនេះ គំនិតមារយាទអាក្រក់ណាស់ វាហ៊ានលួចកប៌ូខ្ញុំទិញទុកឱ្យបង យកទៅសុី។ ខ្ញុំហិតក្លិនមាត់វាដឹងច្បាស់ណាស់។ អត្ថបទទាក់ទង៖ រឿង អណ្ដូងកខ្វក់ អ្នកបម្រើនោះ ក្រោកឡើងធ្វើជាខឹងច្រឡោតតោតតូង និយាយថា៖ ខ្ញុំសូមលាហើយ...
នៅក្នុងភូមិដាច់ស្រយាលមួយ មានអ្នកភូមិរស់នៅដោយអាស្រ័យផលលើអណ្ដូងមួយកន្លែង។ អណ្ដូងនោះ មានទឹកមិនចេះរីកស្ងួត ទឹកខួបប្រាំងខួបវស្សា ទឹកថ្លាឆ្វង់ ពុំមានជាតិប្រៃ ឬធុំក្លិនអ្វីឡើយ។ អ្នកភូមិទាំងក្មេងចាស់ ប្រុសស្រី តែងនាំគ្នាប្រើប្រាស់ ងូត បោកគក់ ដាំស្ល សព្វសារពើ… និងរាល់តម្រូវការទឹកគ្រប់យ៉ាងគឺពឹងផ្អែកលើអណ្ដូងនោះទាំងអស់។ រយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ...
មាន​ទាសករ​ម្នាក់​ឈ្មោះ​ អង់​ដ្រូ​គ្លី​ស (Androcles​) បាន​រត់គេច​ចេញពី​ចៅហ្វាយនាយ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​។ គាត់​បាន​ដើរ​ត្រាច់ចរ​ពេញ​ព្រៃ​ បាន​ជួបនឹង​សត្វ​តោ​មួយ​ដែល​កំពុង​ដេក​ថ្ងូរ​ដោយ​ការឈឺចាប់​។ គាត់​បាន​រត់​ត្រឡប់​ក្រោយ​វិញ​ តែ​ដោយ​មិនឃើញ​សត្វ​តោ​ដេញ​តាម​ គាត់​ក៏​ត្រឡប់​ទៅ​រកមើល​ហេតុ​។ គាត់​បាន​ដើរទៅ​ជិត​សត្វ​តោ​ ហើយ​ឃើញ​ក្រញាំ​ជើង​តោ​ មាន​ជាប់​បន្លា​ដែល​ធ្វើ​ឱ្យ​ហើម​ និង​មាន​ហូរឈាម​។ គាត់​បាន​ដក​បន្លា​នោះ​ចេញ​ ហើយរុំ​របួស​ក្រញាំ​ជើង​សត្វ​តោ​នោះ​។ ក្រោយ​បាត់ឈឺ​ វា​ក៏​ងើប​មក​លិឍដៃ​គាត់​ដូចជា​សត្វ​ឆ្កែ​ដ៏​ស្លូត​មួយ​។...
ថ្ងៃមួយ កញ្ជ្រោងមួយ បានចូលទៅជិតដំរី ហើយនិយាយថា៖ “បងដំរីមើលចុះ វាគួរឱ្យអស់សំណើចណាស់ ទានោះវាចេះតែនិយាយអាក្រក់ពីបងពីក្រោយខ្នង។ គាត់និយាយតែរឿងកុហក! បងត្រូវប្រដៅគាត់ជាមេរៀន!” ដំរីងក់ក្បាលហើយឆ្លើយថា “ខ្ញុំនឹងប្រដៅគាត់នូវមេរៀនមួយ ហើយបំបែកឆ្អឹងនៅក្នុងខ្លួនរបស់គាត់! កញ្ជ្រោងឯងទៅដេកសិនទៅ ទុកគាត់ឱ្យខ្ញុំ”។ នៅថ្ងៃបន្ទាប់ កញ្ជ្រោងត្រឡប់មកវិញ ហើយនិយាយថា៖...