ចូរបង្កើតឲ្យមានទំនាក់ទំនងឲ្យបានកាន់តែច្រើន

អ្នកត្រូវព្យាយាមភ្ជាប់ និងបង្ហាញខ្លួនលោកអ្នកទៅនឹងមនុស្សឲ្យបានច្រើនប្រភេទតាមតែធ្វើទៅបាន ព្រោះវាអាចជាឱកាសក្នុងការមើលឃើញនូវបញ្ហានានា និងការយល់ដឹងថ្មីៗ ឬបានបង្ហាញស៊ីជម្រៅពីវិធីសាស្រ្តនានា ដែលលោកអ្នកមិនធ្លាប់មានពីមុនមក។ ទាំងនេះនឹងជួយឲ្យលោកអ្នកគិត និងវិភាគលើអ្វីៗក្នុងទម្រង់មួយរួមនឹងវិធីសាស្រ្តថ្មីៗផងដែរ។

គិតប្រកបដោយភាពច្នៃប្រឌិត

សូមព្យាយាមភ្ជាប់ចំណែកនៃខួរក្បាលរបស់អ្នកទាំងខាងឆ្វេង និងខាងស្តាំ ដោយការគិត និងវិភាគឆ្លងគ្នាទៅវិញទៅមកលើអ្វីមួយ ក្នុងទម្រង់មួយឲ្យកាន់តែធំឡើងៗជាបន្តបន្ទាប់។​ អ្នកត្រូវបង្កើតជាតំណភ្ជាប់ ឬទំនាក់ទំនងឲ្យបានច្រើនរវាងគំនិតផ្សេងៗគ្នា ដោយរួមបញ្ចូលគ្នាទាំងការគិតសាមញ្ញ និងមិនសាមញ្ញ (ពិសេស) ដើម្បីទទួលបាននូវបទពិសោធន៍ និងជម្រើសថ្មីៗកាន់តែច្រើន លើសពីនេះទៅទៀត អ្នកក៍ត្រូវព្យាយាមស្វែងរកនូវដំណោះស្រាយបែបធម្មតា និងមិនធម្មតាផងដែរ។

ស្វែងរកគុណភាពនៃអ្វីដែលថ្មីពិតៗ និងខុសប្លែកពីគេ

សូមធ្វើការស្វែងរកនូវសកម្មភាព បទពិសោធន៍ និងព័ត៌មានថ្មីៗឲ្យបានច្រើន ដូចជា៖ ចូលរៀនថ្នាក់សិល្បៈ ស្វែងយល់ និងរៀនលេងឧបករណ៍ថ្មីៗ ទៅសារមន្ទីរ វិភាគពីអ្វីមួយថ្មី…ជាដើម។ នៅពេលដែលអ្នកធ្វើរឿងខាងលើនេះ អ្នកនឹងបង្កើតបាននូវការតភ្ជាប់ ឬទំនាក់ទំនងថ្មីៗ ដែលមាននៅលើសាច់រឿងទាំងនោះ ហើយលោកអ្នកត្រូវបង្កើតនូវធម្មារម្មណ៍លើបរិយាយកាសថ្មីៗតាមការវិភាគ និងជ្រើសរើសដើម្បីស្វែងយល់ និងសិក្សាពីវាជាក់ជាមិនខាន។

ចូរគ្រប់គ្រងឲ្យបានលើកត្តាដែលបំផ្លាញភាពជឿជាក់របស់អ្នក

លោកអ្នកត្រូវជៀសឲ្យឆ្ងាយពីមនុស្សអវិជ្ជមាន។ អ្នកគួរញញឹមឲ្យបានញឹកញាប់ និងច្រើនឡើង ហើយឈប់ធ្វើការប្រៀបធៀបខ្លួនអ្នកនឹងអ្នកដទៃ។ លើសពីនេះ អ្នកគួរងាកមកបង្កើនការជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង ព្រមទាំងសម្លឹងមើលឲ្យវែងឆ្ងាយទៅមុខ ជាពិសេសត្រូវប្រើការយកចិត្តទុកដាក់ខ្ពស់ ដោយបញ្ចេញនូវអ្វីដែលវិជ្ជមានសម្រាប់អ្នក និងអ្នកនៅជុំវិញអ្នក។

ភាពជាអ្នកដឹកនាំ៖ ចង់ដឹងចង់លឺ និងមានភាពច្នៃប្រឌិត

អ្នកដឹកនាំដ៍ល្អប្រពៃ តែងតែសិក្សាបន្តឥតឈប់តសម្រាប់ខ្លួនឯងជានិច្ច។ ពួកគាត់សុទ្ធតែជាអ្នកចង់ដឹងរឿងរ៉ាវទាំងឡាយ ហើយស្វែងរកគំនិត របកគំហើញ និងព័ត៌មានថ្មីៗ។ អ្នកដឹកនាំដែលល្អបំផុតនេះ គឺជាអ្នកយល់ដឹងពីការវិវត្ត និងទំនោរថ្មីៗ ដែលទទួលបានពីគ្រប់ទីកន្លែង ហើយតែងតែប្រមើមើលរកនូវចំណេះដឹង និងព័ត៍មាន ឬបុគ្គលិក ឬអ្នកក្រោមបង្គាប់ដែលអាចផ្តល់ជាយោបល់ដល់គាត់បាន និងផ្តល់រង្វាន់ ក៍ដូចជាគុណសម្បត្តិដល់ពួកគេ។

ភាពជាអ្នកដឹកនាំ៖ ការទទួលបាននូវការគោរពពិត

 អ្នកដឹកនាំទាំងឡាយណាដែល ​”និយាយហើយធ្វើ មិននិយាយចោល” ជាបុគ្គលគំរូបំផុតសម្រាប់ក្រុមការងារ ក៏ដូចជាក្រុមហ៊ុន និងអ្នកវិនិយោគជាមួយដទៃទៀតផងដែរ។ អ្នករាល់គ្នានឹងគោរពដោយស្មោះស្ម័គ្រចេញពីចិត្តចំពោះការផ្តល់តម្លៃ និងការគោរពទៅវិញទៅមកជាក់ជាមិនខាន។ នៅពេលដែលលោកអ្នកបង្ហាញ និងអនុវត្តខ្លួនអ្នកប្រកបដោយសីលធម៌ គុណធម៍ និងគំរូដ៏ល្អសម្រាប់ពួកគាត់ធ្វើតាម នោះលោកអ្នកនឹងទទួលបានការគោរពយ៉ាងពិតប្រាកដពីបុគ្គលិក និងមនុស្សម្នាជុំវិញខ្លួនអ្នក។

ភាពជាអ្នកដឹកនាំ៖ ភាពជាអ្នកមានសិទ្ធិ

ក្នុងភាពជាអ្នកដឹកនាំដ៏ប្រពៃ គឺត្រូវធ្វើចរឹតជាក់ស្តែងដែលជារបស់លោកអ្នកពិតៗ។ ធ្វើម៉េចកុំតាំងខ្លួនអស្ចារ្យហួសហេតុពេក ហួសមាឌរបស់ខ្លួន ដែលធ្វើឲ្យមានការពេបមាត់ ពេបជ្រាយ ហើយអ្នកនឹងមិនមានការគោរពសរសើរដ៏ពិតប្រាកដណាមួយឡើយពីបុគ្គលិកក្រោមបង្គាប់។ គួរសួរខ្លួនឯងថា លោកអ្នកជាមនុស្សបែបម៉េច? បើទោះជាបែបណា ក៏គួរតែបង្កើតសំណើចសម្រាប់បុគ្គលិកក្រោមបង្គាប់ផងដែរ។ លោកអ្នកត្រូវប្រើភាពខ្លាំង និងបុគ្គលិកលក្ខណៈពិតៗ ក្នុងការបង្កើតនូវស្តាយ៍ (Style) ក្នុងការដឹកនាំដោយខ្លួនលោកអ្នក។

ភាពជាអ្នកដឹកនាំ៖ យកឈ្នះឲ្យបាននូវភាពជឿទុកចិត្ត

បុគ្គលិក ត្រូវបានគេដឹងថានឹងមានជំហរកាន់តែស្មោះត្រង់ និងពេញចិត្តការងារនៅក្នុងកន្លែង ឬបរិយាកាសការងារមួយដែលដឹកនាំដោយអ្នកគ្រប់គ្រងដែលពួកគាត់ជឿទុកចិត្ត។ វិធីដែលធ្វើឲ្យបុគ្គលិកមានអារម្មណ៍ និងធ្វើបែបនេះ មានច្រើនយ៉ាង៖ លោកអ្នកអាចប្រើការយកចិត្តទុកដាក់លើបុគ្គលិកទៅតាមកន្លែងធ្វើការនិមួយៗ។ មិនគួរលូកដៃចូលជ្រៅពេកទៅក្នុងរឿងបុគ្គលរបស់ពួកគាត់ឡើយ ប៉ុន្តែអាចលើកទឹកចិត្តដោយប្រយោលដល់ពួកគាត់ ដោយសួរនាំពីការរៀនសូត្រ និងការហាត់ ឬលេងកីឡារបស់កូនៗគាត់ទៅវិញ ល្អជាង។ ជានិច្ចកាលត្រូវបង្ហាញដោយមិនមានល្បិចកលថា អ្នកដឹកនាំចាប់អារម្មណ៍ពីភាពជោគជ័យរបស់បុគ្គលិក ហើយពិភាក្សាផ្តល់យោបល់ពីអាជីពការងាររបស់ពួកគាត់។ នៅពេលពេលបុគ្គលិក អ្នកលក់ ឬនរណាបានធ្វើអ្វីខុស សូមកុំព្យាយាមរិះគន់ បង្អាប់ បន្ទោស ឬកែគាត់ពេលកំពុងខឹងឲ្យសោះ មិនមានលទ្ធផលទេ។ លោកអ្នកត្រូវតែពន្យល់ពីស្ថានភាពកំហុសនោះ ដោយស្ងប់ស្ងាត់ ហើយបង្ហាញពីមូលហេតុ ឬសកម្មភាពនៃអាកប្បកិរិយាពួកគាត់យ៉ាងម៉េចដែលធ្វើទៅមិនត្រឹមត្រូវនោះ ក៏ដូចជាអ្វីដែលលោកអ្នកចង់បានពីគាត់នៅពេលខាងមុខផងដែរ។ … Read More

ភាពជាអ្នកដឹកនាំ៖ ជួបបញ្ហាត្រូវតែដោះស្រាយ

ភាពជាអ្នកដឹកនាំ ជាទូទៅត្រូវបានស្គាល់ថាជាមូលដ្ឋានគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ភាពជាអ្នកដឹកនាំរបស់អ្នកគ្រប់គ្នាតែងតែមាន គ្រាន់តែពេលខ្លះលោកអ្នកដឹង ពេលខ្លះមិនដឹង ឬមិនទាន់ស្វែងយល់នៅឡើយ។ អ្នកដឹកនាំដែលអស្ចារ្យ គឺក្លាហានណាស់ក្នុងការប្រឈមនឹងរាល់បញ្ហា ប្រកបដោយចំណេះដឹង និងប្រឹងប្រែងយ៉ាងស្មោះស្ម័គ្រដោះស្រាយបានយ៉ាងល្អ។ ទោះស្ថិតក្នុងកាលៈទេសៈធ្លាក់ចុះដុនដាបដល់កម្រិតទាបបំផុតយ៉ាងណាក៏ដោយ អ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពហ៊ានប្រឈមនឹងបញ្ហាទាំងនេះដោយមិនគេចវេសឡើយ។ ការបង្កើតទំនាក់ទំនងជាធម្មតាមួយជាមួយនឹងបុគ្គលិកក្រោមបង្គាប់ ដោយបង្ហាញ ឬប្រាប់ពីព័ត៌មាន​ ឬអ្វីៗដែលល្អៗ និងមិនល្អ…ទាំងនេះនឹងនាំដល់ការបង្កើតការជឿជាក់ដ៏ខ្ពស់មួយ រវាងបុគ្គលិក និងថ្នាក់ដឹកនាំ ហើយអ្នកទាំងអស់គ្នា នឹងមិនជួបនូវបញ្ហា ឬវិវាទផ្លូវចិត្តដែលកើតឡើងភ្លាមៗនោះដែរ។ Handal បានលើកឡើងថា “ការនិយាយខ្សឹបខ្សៀវនៅកន្លែងញ៊ាំកាហ្វេ ជាទូទៅវាទំនងជាអាក្រក់លើសការពិតរហូតដល់១០ដងឯណោះ។” … Read More

តើអ្វីទៅជាគោលដៅឆ្លាតវៃ SMART GOALS ?

ក្តី​សុបិន​របស់​អ្នក​មើល​ទៅ​ល្អ​ខ្លាំង​ណាស់ ប៉ុន្តែ​អ្នក​ហាក់​ដូច​ជា​មិន​ទទួល​បាន​លទ្ធផល​អ្វី​សោះ ដូច្នេះអ្នកសាកល្បងធ្វើការបង្កើតគោលដៅឆ្លាតវៃ SMART GOALS។ គោលដៅឆ្លាតវៃ SMART GOALS មានន័យដូចខាងក្រោម៖

វិធីអនុវត្តន៍ការធ្វើការពីចម្ងាយ ឬនៅផ្ទះសម្រាប់អង្គភាព/អាជីវកម្ម

ការណែនាំសម្រាប់អង្គភាពអាចយកទៅអនុវត្តន៍ការធ្វើការពីចម្ងាយ ឬនៅផ្ទះមានដូចខាងក្រោម៖ អង្គភាព/អាជីវកម្ម ធ្វើការកំណត់នូវសមាជិកបុគ្គលិក ឬតួនាទីដែលអាចមានលទ្ធភាពធ្វើការពីចម្ងាយ ហើយសម្រាប់អ្នកដែលមិនអាចធ្វើការពីចម្ងាយបាន និងអ្នកដែលអាចធ្វើបានតែតម្រូវការឱ្យមានការផ្លាស់ប្តូរខ្លះ ប្រឹក្សាជាមួយម្ចាស់អង្គភាព ឬអាជីវកម្ម ដើម្បីកំណត់ថាការងារ និងប្រតិបត្តិការអ្វីខ្លះដែលសំខាន់សម្រាប់ដំណើរការរបស់ប្រចាំថ្ងៃរបស់អង្គភាព/អាជីវកម្ម វាអាចរួមបញ្ចូលទាំងតម្រូវការក្នុងការប្រើប្រាស់អុីមែលជាដើម ធ្វើការស្ទង់មតិ (survey) ដើម្បីកំណត់លទ្ធភាពរបស់កុំព្យូទ័រដែលអាចត្រូវបានប្រើសម្រាប់ការងារ ក៏ដូចជាលទ្ធភាពនៃការប្រើប្រាស់អុីនធឺណែតល្បឿនលឿន រៀបចំគោលការណ៍ណែនាំសម្រាប់បុគ្គលិកដែលធ្វើការពីចម្ងាយ ដោយរួមមានទាំងការប្រើប្រាស់ និងការភ្ជាប់មកកាន់ប្រព័ន្ធរបស់ក្រុមហ៊ុន និងគោលការណ៍ណែនាំអំពីសុវត្ថិភាពក្នុងការប្រើប្រាស់ រៀបចំ និងបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើការងារពីចម្ងាយ ឬនៅផ្ទះ” ដើម្បីឱ្យបុគ្គលិកដឹងពីរបៀបរបបនៃការភ្ជាប់មកប្រព័ន្ធពីចម្ងាយ តាមរយៈការប្រើប្រាស់កម្មវិធីផ្សេងៗ និងការអនុវត្តល្អៗដែល បុគ្គលិកគួរអនុវត្តន៍ ប្រើប្រាស់នូវប្រភេទសេវាកម្មដែលអាចធ្វើការប្រជុំអនឡាញ (video … Read More

និន្នាការអាជីវកម្មសម័យថ្មី

The World’s Most Admired Companies ដែល ហេរ៍គ្រុប ធ្វើការជាមួយនឹងទស្សនាវត្តី ហ្វធូន (Fortune) ដែលបានបង្ហាញឲ្យឃើញថា អ្នកគ្រប់គ្រងកម្រិតខ្ពស់ ពិភាក្សាអំពីការគ្រប់គ្រងធនធានមនុស្ស

ហេតុអ្វីអ្នកគ្រប់គ្រងត្រូវបណ្តុះបណ្តាលបុគ្គលិក?

មានប្រភពព័ត៌មានជាច្រើនបង្ហាញពីហេតុផលផ្សេងៗសម្រាប់អ្នកត្រួតពិនិត្យ ឬអ្នកគ្រប់គ្រងដើម្បីបណ្តុះបណ្តាលបុគ្គលិករបស់ពួកគេ។