តើអ្វីជាគំនិត KASH ?
ម៉ូដែល KASH ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការជំរុញការអនុវត្តរយៈពេលវែងនៃធនធានទាំងមូលរបស់អង្គភាពរួមមានមនុស្ស ដំណើរការរោងចក្រ និងគ្រឿងម៉ាស៊ីន គ្រឿងបរិក្ខារថាមពល ប្រសិទ្ធភាព និងប្រសិទ្ធិផលនៃប្រតិបត្តិការជាដើម ។ល។
អ្វីទៅជា គំនិត KASH ?
នៅគ្រប់អង្គភាពទាំងអស់ ការអនុវត្តប្រតិបត្តិការអាស្រ័យលើលក្ខណៈសំខាន់បួនរបស់សមាជិកក្រុមនីមួយៗ។ លក្ខណៈសំខាន់បួននោះ គឺចំណេះដឹង ជំនាញ អាកប្បកិរិយា និងទម្លាប់។
KASH មកពីពាក្យកាត់ថា៖
K = Knowledge ចំណេះដឹង
A = Attitude អាកប្បកិរិយា
S = Skills ជំនាញ
H = Habits ទម្លាប់
ភាគច្រើននៃអង្គភាពជ្រើសរើសបុគ្គលិកដែលផ្អែកលើចំណេះដឹងនិងជំនាញ។ ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យរបស់អង្គភាពមិនត្រឹមតែអាស្រ័យទៅលើចំណេះដឹង និងជំនាញដែលមកពីផ្នែកខាងឆ្វេងនៃខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែវាក៍អាស្រ័យទៅលើអាកប្បកិរិយា និងទម្លាប់ដែលមកពីផ្នែកខាងស្តាំនៃខួរក្បាលដែលឆ្លុះបញ្ចាំងពីលក្ខណៈទន់នៃបុគ្គលិកលក្ខណៈផងដែរ។
ការបំពេញការងារមិនល្អ មិនគ្រាន់តែជាបញ្ហាចំណេះដឹង និងជំនាញប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលទាំងអាកប្បកិរិយា និងទម្លាប់ដែលមិនល្អផងដែរ។
ការទទួលបានធនធានមនុស្សដែលល្អបំផុត ត្រូវការការអភិវឌ្ឍន៍មនុស្សមិនត្រឹមតែសម្រាប់កសាង “ចំណេះដឹង” និង “ជំនាញ” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង “អាកប្បកិរិយា” និង “ទម្លាប់” ផងដែរ។
ប្រភព៖ The Peak Performance Center, The K.A.S.H Box
អត្ថបទទាក់ទង