ភាពជាអ្នកដឹកនាំ៖ ចង់ដឹងចង់លឺ និងមានភាពច្នៃប្រឌិត
អ្នកដឹកនាំដ៍ល្អប្រពៃ តែងតែសិក្សាបន្តឥតឈប់តសម្រាប់ខ្លួនឯងជានិច្ច។ ពួកគាត់សុទ្ធតែជាអ្នកចង់ដឹងរឿងរ៉ាវទាំងឡាយ ហើយស្វែងរកគំនិត របកគំហើញ និងព័ត៌មានថ្មីៗ។ អ្នកដឹកនាំដែលល្អបំផុតនេះ គឺជាអ្នកយល់ដឹងពីការវិវត្ត និងទំនោរថ្មីៗ ដែលទទួលបានពីគ្រប់ទីកន្លែង ហើយតែងតែប្រមើមើលរកនូវចំណេះដឹង និងព័ត៍មាន ឬបុគ្គលិក ឬអ្នកក្រោមបង្គាប់ដែលអាចផ្តល់ជាយោបល់ដល់គាត់បាន និងផ្តល់រង្វាន់ ក៍ដូចជាគុណសម្បត្តិដល់ពួកគេ។