ភាពជាអ្នកដឹកនាំ៖ យកឈ្នះឲ្យបាននូវភាពជឿទុកចិត្ត
បុគ្គលិក ត្រូវបានគេដឹងថានឹងមានជំហរកាន់តែស្មោះត្រង់ និងពេញចិត្តការងារនៅក្នុងកន្លែង ឬបរិយាកាសការងារមួយដែលដឹកនាំដោយអ្នកគ្រប់គ្រងដែលពួកគាត់ជឿទុកចិត្ត។ វិធីដែលធ្វើឲ្យបុគ្គលិកមានអារម្មណ៍ និងធ្វើបែបនេះ មានច្រើនយ៉ាង៖
- លោកអ្នកអាចប្រើការយកចិត្តទុកដាក់លើបុគ្គលិកទៅតាមកន្លែងធ្វើការនិមួយៗ។
- មិនគួរលូកដៃចូលជ្រៅពេកទៅក្នុងរឿងបុគ្គលរបស់ពួកគាត់ឡើយ ប៉ុន្តែអាចលើកទឹកចិត្តដោយប្រយោលដល់ពួកគាត់ ដោយសួរនាំពីការរៀនសូត្រ និងការហាត់ ឬលេងកីឡារបស់កូនៗគាត់ទៅវិញ ល្អជាង។
- ជានិច្ចកាលត្រូវបង្ហាញដោយមិនមានល្បិចកលថា អ្នកដឹកនាំចាប់អារម្មណ៍ពីភាពជោគជ័យរបស់បុគ្គលិក ហើយពិភាក្សាផ្តល់យោបល់ពីអាជីពការងាររបស់ពួកគាត់។
នៅពេលពេលបុគ្គលិក អ្នកលក់ ឬនរណាបានធ្វើអ្វីខុស សូមកុំព្យាយាមរិះគន់ បង្អាប់ បន្ទោស ឬកែគាត់ពេលកំពុងខឹងឲ្យសោះ មិនមានលទ្ធផលទេ។ លោកអ្នកត្រូវតែពន្យល់ពីស្ថានភាពកំហុសនោះ ដោយស្ងប់ស្ងាត់ ហើយបង្ហាញពីមូលហេតុ ឬសកម្មភាពនៃអាកប្បកិរិយាពួកគាត់យ៉ាងម៉េចដែលធ្វើទៅមិនត្រឹមត្រូវនោះ ក៏ដូចជាអ្វីដែលលោកអ្នកចង់បានពីគាត់នៅពេលខាងមុខផងដែរ។ នៅពេលដែលពួកគាត់ដឹងថា លោកអ្នកជាអ្នកដឹកនាំបែបនេះ ថែមទាំងមានការយកចិត្តទុកដាក់ដល់បេះដូងពួកគាត់ផងនោះ បុគ្គលិកទាំងអស់នោះនឹងជឿជាក់ និងទុកចិត្ត កក់ក្តៅជាមួយអ្នកដ៏យូរអង្វែងផងដែរ។