ច្បាប់មួយដ៏ល្អក្នុងការរើសបុគ្គលិកចូលធ្វើការ

ការពិចារណាឲ្យបានម៉ត់ចត់ មុនពេលរើសយកបុគ្គលិកថ្មី អាចជួយសម្រាលបញ្ហាដែលនឹងកើតឡើងក្រោយពេលបុគ្គលិកចូលរួមក្នុងស្ថាប័ន។ បើអ្នករើសយកបុគ្កលិកខុស អ្នកខាតបង់កាន់តែច្រើនជាងការពន្យារពេលរើសបុគ្គលិកទៅទៀត។

រឿងខ្លី ៖ ម្ចាស់ក្រុមហ៊ុនម្នាក់ចង់កាត់បន្ថយបុគ្គលិក ប៉ុន្តែគាត់ចង់ឲ្យគេមកបង្វឹកបុគ្គលិករបស់គាត់សិន

ការអាន ធ្វើឲ្យអ្នកដឹងរឿងជាច្រើន ដែលអ្នកគ្មានពេលគ្រប់គ្រាន់ដើម្បីឆ្លងកាត់ដោយខ្លួនឯង។ ក្នុងសៀវភៅ Coaching for Improved Work Performance របស់លោក Ferdinand F. Fournies មានរឿងខ្លីមួយដែលគាត់ចែករំលែកពីបទពិសោធន៍របស់គាត់។

តើអ្នកគ្រប់គ្រងត្រូវធ្វើបែបណា នៅពេលមានបុគ្គលិកមិនឯកភាពពីរបៀបគ្រប់គ្រងរបស់អ្នក?

បុគ្គលិកដែលធ្វើការក្រោមបង្គាប់របស់អ្នក ក៏មានគំនិតផ្ទាល់ខ្លួនដែរ។ ជួនកាលអ្វីដែលអ្នកធ្វើ អាចប៉ះពាល់ដល់ផ្នែកណាមួយក្នុងស្ថាប័ន ដែលមិនអ្នកមិនបានដឹង។ បុគ្គលិកអាចមើលឃើញ ហើយបញ្ចេញយោបល់មិនពេញចិត្តនឹងការគ្រប់គ្រងរបស់អ្នក។

តើអ្វីខ្លះដែលអ្នកមិនគួរសួរនៅក្នុងការសម្ភាសបុគ្គលិក?

ក្នុងនាមជាអ្នកគ្រប់គ្រង អ្នកប្រាកដជាបានចូលរួមក្នុង ឬធ្វើសម្ភាសបុគ្គលិកនៅពេលណាមួយមិនខាន។ ការសម្ភាសបុគ្គលិក ត្រូវធ្វើឡើងដោយមានការគោរពទៅវិញទៅមក និង​ព្យាយាមស្វែងយល់ឲ្យបានច្រើនពីបេក្ខជនដែលដាក់ពាក្យមក។ ការសួរសំណួរ ស៊ីជម្រៅអាចធ្វើឲ្យអ្នកដឹងថា តើអ្នកណាសមនឹងទទួលបានការងារ។

ស្ថាប័នចង់បានអ្នកគ្រប់គ្រងដែលធ្លាប់ធ្វើការក្នុងស្ថាប័នចម្រុះ

បទពិសោធន៍ដែលអ្នកគ្រប់គ្រងមាន អាចបញ្ជាក់បានជាមុនថា ពួកគេនឹងធ្វើការបានល្អប៉ុណ្ណាក្នុងស្ថាប័នមួយ។ បទពិសោធន៍ដែលកើតចេញតែពីមួយកន្លែង នឹងធ្វើឲ្យអ្នកពិបាកបត់បែន។ ហេតុនេះហើយទើបស្ថាប័នចង់បានអ្នកគ្រប់គ្រងដែលធ្លាប់ធ្វើការក្នុងស្ថាប័នតូចផង និង​ធំផង។

តើអត្រាលាឈប់របស់បុគ្គលិក ជាប់ទាក់ទងអ្វីនឹងផ្នែក HR?

ស្ថាប័នមួយ តែងតែមានបុគ្គលិកលាឈប់ និង​ចូលថ្មី។ ពេលមានបុគ្គលិកចូលថ្មីច្រើន គេអាចនឹងគិតថា ស្ថាប័ននោះមានភាពរីកចម្រើន ទើបត្រូវការធនធានច្រើនជាងមុន។ ខ្ញុំសម្គាល់ឃើញ បញ្ហាមួយ គឺបុគ្គលិកថ្មី មិនមែនចូលទៅបន្ថែមកម្លាំងការងារទេ ប៉ុន្តែគឺទៅជំនួសបុគ្គលិកដែលលាឈប់។

តើអ្វីជាវប្បធម៌ស្ថាប័ន ហើយហេតុអ្វីបានជាត្រូវខ្វល់ពីវា?

បើសិនអ្នកមើលទៅស្ថាប័នធំៗ អ្នកនឹងអាចបែងចែកស្ថាប័នមួយ ពីស្ថាប័នមួយទៀត ដោយមើលលើវប្បធម៌ដែលមានក្នុងនោះ។ ស្ថាប័នគ្មានវប្បធម៌ផ្ទាល់ខ្លួនទេ ហេតុនេះពួកគេចម្លងតាមកន្លែងនេះបន្តិច កន្លែងនោះបន្តិច ហើយផ្លាស់ប្តូរមិនចេះចប់។

តើយុទ្ធសាស្ត្រពិតប្រាកដរបស់ស្ថាប័ន ចេញពីការសម្រេចចិត្តរបស់អ្នកណា?

ដោយមានបទពិសោធន៍ច្រើនជាងមុន ខ្ញុំអាចមើលឃើញពីរបៀបគ្រប់គ្រងកាន់តែច្រើនរបស់ថ្នាក់លើរបស់ខ្ញុំ។ ការយល់ច្រឡំមួយដែលខ្ញុំមានកន្លងមក គឺគិតថា ក្បាលម៉ាស៊ីនទើបជារៀបចំយុទ្ធសាស្ត្រ ប៉ុន្តែវាមិនមែនបែបនេះទេ។

Reminder ជាលេខារបស់អ្នកគ្រប់គ្រងគ្រប់ប្រភេទ

មិនថាអ្នកប្រើប្រាស់ទូរស័ព្ទម៉ាកអ្វី ឬប្រើឡេបថបប្រភេទណាទេ អ្នកតែងតែមានកម្មវិធី Reminder ជាប់ក្នុងនោះជានិច្ច។ បើអ្នកមិនចេះប្រើ Reminder អ្នកនឹងត្រូវពឹងលើខួរក្បាលរបស់អ្នកទាំងស្រុង ដើម្បីចងចាំគ្រប់រឿងរ៉ាវ។

លោក លីហាវ ៖ អ្នកដឹកនាំប្រៀបបាននឹងតួឯកក្នុងស្ថាប័ន

ភាពដឹកនាំ ជាប្រធានបទមួយដែលសម្បូរគេយកមកនិយាយ ហើយភាគច្រើន ជាការជជែកអំពីនិយម័យរបស់អ្នកដឹកនាំល្អ។ ការធ្វើបែបនេះ មានគោលបំណង២យ៉ាង គឺជួយឲ្យក្មេងជំនាន់ក្រោយ ស្គាល់ភាពជាអ្នកដឹកនាំ ឬចង់ធ្វើខ្លួនជាអ្នកដឹកនាំ។ គោលបំណងផ្សេងទៀត គឺចង់បង្ហាញពីអ្នកដឹកនាំក្នុងស្ថាប័នផ្សេង ដើម្បីធ្វើជាគម្រូដល់អ្នកដទៃ។

ហេតុអ្វីអ្នកគ្រប់គ្រង់ មិនគួរបន្ទោសថ្នាក់ក្រោមនៅកន្លែងការងារ?

កំហុសតែងតែមាន ហើយពេលខ្លះ អ្នកចង់ដឹងថា តើអ្នកណាជាអ្នកធ្វើខុស ដើម្បីងាយស្រួលបន្ទោសអ្នកនោះ។ បើអ្នកជាអ្នកគ្រប់គ្រងគេ សូមកុំធ្វើបែបនេះ។ បុគ្គលិក ត្រូវការអ្នកណែនាំ ប៉ុន្តែមិនត្រូវអ្នកចាំតែបន្ទោសនោះទេ។ បុគ្គលិកមិនអាចធ្វើការ ដោយខ្លាចខុសគ្រប់ពេល ហើយបញ្ចេញសមត្ថភាពអស់បានទេ។

វិធីសាស្ត្រប្រើបណ្តញសង្គមដើម្បីស្វែងរកបុគ្គលិករបស់ក្រុមហ៊ុន Microsoft

មិនថាអ្នកមានយោបល់យ៉ាងណាចំពោះបណ្តាញសង្គមទេ វាបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នកទៅហើយ។ គ្រប់ស្ថាប័នទាំងអស់ សុទ្ធតែមានឈ្មោះនៅលើបណ្តាញសង្គម។ ស្ថាប័នខ្លះប្រើប្រាស់បណ្តាញសង្គមដើម្បីទាក់ទាញអ្នកមានសមត្ថភាពមកធ្វើការជាមួយខ្លួនទៀតផង។​

ទោះបីអ្នកជាអ្នកគ្រប់គ្រង តែអ្នកក៏ត្រូវមានភាពជាអ្នកដឹកនាំដែរ

អ្នកគ្រប់គ្រង ដែលគ្មានភាពជាអ្នកដឹកនាំ មានចំណុចខ្សោយមួយ គឺពិបាកធ្វើឲ្យអ្នកដទៃទុកចិត្ត។ ខ្ញុំគិតថា វាពិបាកនឹងបន្ទោសពួកគាត់ដែរ ព្រោះគាត់មានតួនាទីសម្រេចការងារឲ្យទាន់ពេលវេលា។ បើពួកគាត់រវល់តែជាមួយបុគ្គលិក ធ្វើយ៉ាងណាអាចមើលពេលសម្រេចការងារបាន។

លោក​ លីហាវ ៖ មនុស្សត្រូវការសម្ពាធ

លោក លី ហាវ ជាអ្នកជំនាញបណ្តុះបណ្តាលធនធានមនុស្សនៅវិទ្យាស្ថាន LSI បានលើកពីការកាត់បុគ្គលិក ដែលអាចយកមកប្រើដើម្បីបង្កើនប្រសិទ្ធភាពការងារ។ គាត់បានលើកឡើងថា “យើងរក្សាតែបុគ្គលិកដែលប្រឹងទេ ឬយើងរក្សាតែបុគ្គលិកទ្រព្យទេ”។

ទស្សនៈ”បុគ្គលិកមិនលាឈប់ពីការងារទេ ពួកគេលាឈប់ពីថ្នាក់លើ”

ហេតុផលដែលធ្វើឲ្យបុគ្គលិកដាក់ពាក្យឈប់ពីការងារ មានច្រើនណាស់។ វាអាចបណ្តាលមកពីបុគ្គលិកខ្លួនឯង​ ឬកត្តាខាងក្រៅ។ ក្នុងនោះដែរ ថ្នាក់លើ ក៏ជាផ្នែកមួយដែលកំណត់ថា បុគ្គលិកអាចនៅធ្វើការបានយូរប៉ុណ្ណាក្នុងស្ថាប័ន។​

ការបង្វឹកអ្នកគ្រប់គ្រង ខុសគ្នាពីការបង្វឹកបុគ្គលិក

មិនមែនដោយសារតែឋានៈក្នុងការងារ ជាអ្នកគ្រប់គ្រង អ្នកអាចមិនអើពើនឹងការបណ្តុះបណ្តាលបន្ថែមបានទេ។ សមត្ថភាពរបស់អ្នក អាចនឹងចុះខ្សោយ ហើយការគ្រប់គ្រងរបស់អ្នកនឹងក្លាយជាបញ្ហារបស់ស្ថាប័នមិនខាន។ អ្នកគ្រប់គ្រង ត្រូវចាប់យកចំណេះដឹង និង​វិធីសាស្ត្រថ្មីៗ ដើម្បីធ្វើការឲ្យមានប្រសិទ្ធភាពល្អជាងមុន។

ហេតុអ្វីបានជាអ្នកគ្រប់គ្រងត្រូវហ៊ានទទួលស្គាល់កំហុសខ្លួនឯង?

មិនថាអ្នកជាបុគ្គលិកធម្មតា ឬជាអ្នកគ្រប់គ្រងទេ កំហុសក្នុងការងារ ជារឿងដែលគ្មានអ្នកណាជៀសផុត។ បើអ្នកអាងឋានៈខ្លួនឯងជាអ្នកគ្រប់គ្រង ហើយមិនព្រមទទួលស្គាល់កំហុសខ្លួនឯង អ្នកនឹងធ្វើឲ្យខ្លួនឯងបាត់បង់ឥទ្ធិពលជាអ្នកគ្រប់គ្រងបន្តិចម្តងៗ។

វិធីសាស្រ្ត៣យ៉ាងដើម្បីរក្សាបុគ្គលិកឆ្នើមក្នុងស្ថាប័នរបស់អ្នក

បុគ្គលិកឆ្នើម មិនមែនជាដងើ្ហមរបស់ក្រុមហ៊ុនទេ ប៉ុន្តែជាអ្នកធានាថាក្រុមហ៊ុនអាចដកដង្ហើមបានស្រួល ក្នុងពេលប្រកួតប្រជែងលើទីផ្សារ។ បុគ្កលិកធម្មតា ទើបជាដង្ហើមរបស់ក្រុមហ៊ុន។ ស្ថាប័នដែលមិនសូវមានបុគ្គលិកពូកែៗ ច្រើនតែពិបាកក្នុងការប្រជែងជាមួយគេ ឬធ្វើរឿងអស្ចារ្យណាមួយ។

អ្នកបណ្តុះបណ្តាលជាមនុស្សបែបណា?

អ្នកអាចនឹងត្រូវការគ្រូបណ្តុះបណ្តាល ដើម្បីជួយបុគ្គលិករបស់អ្នកឲ្យមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ធ្វើការ។ អ្នកអាចនឹងស្វែងរកពួកគាត់នៅលើបណ្តាញសង្គម ឬសាកសួរតគ្នា។ គ្រូបណ្តុះបណ្តាល មានវិធីសាស្រ្តបង្រៀនផ្សេងៗគ្នា ប៉ុន្តែខាងក្រោមនេះជា ចំណុចដែលពួកគាត់មានដូចគ្នា។ បើគ្មានចំណុចទាំង៣នេះទេ គាត់មិនមែនគ្រូបណ្តុះបណ្តាលល្អទេ។

ការប្រាស្រ័យទាក់ទងផ្ទាល់មាត់ និងការប្រាស្រ័យទាក់ទងតាមរយៈសំណេរ

ដើម្បីឲ្យការងារមានភាពរលូនទៅមុខ បុគ្គលិកគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការប្រាស្រ័យទាក់ទងគ្នា ជាប្រចាំ និង​ត្រូវធ្វើឲ្យបានត្រឹមត្រូវ។ ការប្រាស្រ័យទាក់ទង ជាជំនាញមួយដែលបុគ្គលិកមិនអាចខ្វះបាន ហើយក៏ជាជំនាញមួយដែលស្ថាប័នត្រូវរកវិធីបណ្តុះបណ្តាលបុគ្គលិកដែរ។