វិធីសាស្ត្រប្រើបណ្តញសង្គមដើម្បីស្វែងរកបុគ្គលិករបស់ក្រុមហ៊ុន Microsoft

មិនថាអ្នកមានយោបល់យ៉ាងណាចំពោះបណ្តាញសង្គមទេ វាបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នកទៅហើយ។ គ្រប់ស្ថាប័នទាំងអស់ សុទ្ធតែមានឈ្មោះនៅលើបណ្តាញសង្គម។ ស្ថាប័នខ្លះប្រើប្រាស់បណ្តាញសង្គមដើម្បីទាក់ទាញអ្នកមានសមត្ថភាពមកធ្វើការជាមួយខ្លួនទៀតផង។​

ខ្ញុំប្រទះឃើញការប្រើប្រាស់បណ្តញសង្គមរបស់ក្រុមហ៊ុន Microsoft ដែលមានចំណុចល្អច្រើន ហេតុនេះខ្ញុំនឹងលើកមកបង្ហាញក្នុងអត្ថបទនេះ។

ការបង្កើត Page ដាច់ដោយឡែក

Microsoft ប្រើប្រាស់ Page ដាច់ដោយឡែកពី Official Page ដើម្បីងាយស្រួលក្នុងការចែករំលែកពត៌មានទាក់ទងនឹងបុគ្គលិក និង​ឱកាសការងារ។

Microsoft​ ថែមទាំងបង្ហាញឈ្មោះបុគ្គលិកដែលធ្វើការយូរឆ្នាំនៅលើ Cover Image ទៀតផងដើម្បីបញ្ជាក់ថា ពួកគេឲ្យតម្លៃលើបុគ្គលិកចាស់ៗ។ តើស្ថាប័ននៅស្រុកខ្មែរណាខ្លះ ដែលលើកតម្កើងបុគ្គលិកខ្លួនឯងលើបណ្តាញសង្គម?

មិនត្រឹមតែលើ Facebook ទេ នៅលើ Instagram ក៏ Microsoft មានសកម្មភាពច្រើនដែរ។

ខាងក្រោមនេះជាការផ្សព្វផ្សាយពីការគិតរបស់បុគ្គលិករបស់ Yammer ដែលជាផ្នែកមួយរបស់ Microsoft។

ចំណែកនៅលើ LinkedIn វិញ Microsoft ប្រើប្រាស់ Job Board ដែល LinkedIn មានស្រាប់ដើម្បីដាក់ការងារឲ្យអ្នកប្រើប្រាស់ឃើញ

វិធីសាស្ត្ររបស់ Microsoft គឺ​ ផ្តល់ពត៌មាន ចែកបទពិសោធន៍ពីបុគ្គលិក បង្ហាញការគោរពដល់បុគ្កលិកខ្លួនឯង និងលើកពីវប្បធម៌នៅក្នុងក្រុមហ៊ុន។ វាលើសពីអ្វីដែលស្ថាប័នក្នុងស្រុកយើងធ្វើកន្លងមក។

ខ្ញុំសង្ឃឹមថា អ្នកអាចនឹងមើលឃើញចំណុចល្អក្នុងអត្ថបទនេះ។ អ្នកចង់បានបុគ្គលិកពូកែមកធ្វើការ អ្នកត្រូវតែប្រាកដថា ស្ថាប័នរបស់អ្នក ជាកន្លែងដែលបើកទទួលពួកគេជាមុនសិន។ បុគ្គលិកពូកែ រើសកន្លែងការងារណាស់ ព្រោះពួកគេមិនចង់ឲ្យអ្នកដទៃជាន់ឈ្លីជំនាញ និងបទពិសោធន៍របស់ពួកគេ

អ្នកត្រូវទុកដាក់ការរើសបុគ្គលិក ឲ្យដូចជាការស្វែងរកអតិថិជន

Leave a Reply

Your email address will not be published. Required fields are marked *