តើអត្រាលាឈប់របស់បុគ្គលិក ជាប់ទាក់ទងអ្វីនឹងផ្នែក HR?

ស្ថាប័នមួយ តែងតែមានបុគ្គលិកលាឈប់ និង​ចូលថ្មី។ ពេលមានបុគ្គលិកចូលថ្មីច្រើន គេអាចនឹងគិតថា ស្ថាប័ននោះមានភាពរីកចម្រើន ទើបត្រូវការធនធានច្រើនជាងមុន។ ខ្ញុំសម្គាល់ឃើញ បញ្ហាមួយ គឺបុគ្គលិកថ្មី មិនមែនចូលទៅបន្ថែមកម្លាំងការងារទេ ប៉ុន្តែគឺទៅជំនួសបុគ្គលិកដែលលាឈប់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានលើកឡើងពីអត្រាលាឈប់របស់បុគ្គលិកពួកគេ ក្នុងឆ្នាំ២០១៦ ថាមានកម្រិតទាបត្រឹមតែ​ ៨ ភាគរយប៉ុណ្ណោះ។ លទ្ធផលបែបនេះបានមកពីគោលការណ៍យកចិត្តទុកដាក់លើបុគ្គលិករបស់ផ្នែក HR។

តើអត្រាលាឈប់ ទាក់ទងអ្វីនឹង HR ដែរ?

ក្នុងការលាឈប់ បុគ្គលិកមិនអាចដាក់ពាក្យឈប់ហើយ ក៏ដើរចេញពីស្ថាប័នតែម្តងទេ។ ពាក្យលាឈប់ ត្រូវឆ្លងកាត់ការត្រួតពិនិត្យរបស់ HR ជាមុនសិន ទម្រាំតែមានកិច្ចព្រមព្រៀង។ ស្ថាប័នខ្លះ ទាមទារឲ្យបុគ្គលិករកអ្នកមកជំនួសកន្លែងគាត់ទៀតផង ទើបអាចឈប់បាន។

បើសិនជា HR អាចសួរនាំ និង​ដោះស្រាយបញ្ហាដែលបុគ្គលិកចង់បាន ពួកគេក៏មិនលាឈប់ដែរ។ បុគ្គលិកលាឈប់ ព្រោះមានបញ្ហា និង​មិនមានអ្នកណាដោះស្រាយឲ្យពួកគាត់។

វិធីចរចារបស់ HR ជារនាំងការពារចុងក្រោយរបស់ស្ថាប័ន មុនពេលបាត់បង់បុគ្គលិករបស់ខ្លួនទៅកន្លែងផ្សេង។ ការចរចា មានគន្លឹះច្រើន ហើយជាទូទៅ តម្រូវឲ្យ HR ដាក់ខ្លួនឯងនៅក្នុងបញ្ហារបស់បុគ្គលិក មុនពេលសម្រេចចិត្ត។

បើ HR មិនរវល់ពីរឿងនេះ ហើយអនុញ្ញាតឲ្យបុគ្គលិកឈប់ស្រេចតែចិត្ត ស្ថាប័ននឹងមានបញ្ហាធនធានមនុស្ស ឬអាចខូចឈ្មោះក្នងទីផ្សារការងារទៀតផង។

ផ្នែក HR ជាផ្នែកដែលខ្វល់ពីបុគ្គលិក។

មុនពេលបុគ្គលិកឈប់ HR ក៏មានតួនាទីដែរ

ផ្នែក HR ជាផ្នែកដែលខ្វល់ពីបុគ្គលិក។ បុគ្គលិកមានតម្រូវការច្រើនជាងប្រាក់ខែតែម្យ៉ាងដើម្បីមានភាពរីករាយក្នុងការងារ។ ការអភិវឌ្ឍខ្លួន ក៏ជាចំណុចសំខាន់ដែលបុគ្គលិកចាប់អារម្មណ៍ដែរ។

HR ត្រូវមានផែនការបណ្តុះបណ្តាលបុគ្គលិក ឲ្យពួកគេរីកចម្រើនក្នុងការងារខ្លួនឯង និងធ្វើឲ្យគាត់គិតថា ស្ថាប័នខ្វល់ពីពួកគាត់ជាប្រចាំ។ ផ្នែកធនធានមនុស្សដែលមិនបណ្តុះបណ្តាលធនធានមនុស្ស ជាការរួមចំណែករុញបុគ្គលិកឲ្យលាឈប់ពីការងារ។

HR and Training Solution មានទទួលរៀបចំវគ្គបណ្តុះបណ្តាលទូទៅ​ និងសម្រាប់ស្ថាប័ន

ទំនាក់ទំនង ៖ 096 270 6565 / 078 467 462
ឬតាមរយៈអុីម៉េល hrts.training@gmail.com

Leave a Reply

Your email address will not be published. Required fields are marked *