អ្នកបណ្តុះបណ្តាលជាមនុស្សបែបណា?
អ្នកអាចនឹងត្រូវការគ្រូបណ្តុះបណ្តាល ដើម្បីជួយបុគ្គលិករបស់អ្នកឲ្យមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ធ្វើការ។ អ្នកអាចនឹងស្វែងរកពួកគាត់នៅលើបណ្តាញសង្គម ឬសាកសួរតគ្នា។ គ្រូបណ្តុះបណ្តាល មានវិធីសាស្រ្តបង្រៀនផ្សេងៗគ្នា ប៉ុន្តែខាងក្រោមនេះជា ចំណុចដែលពួកគាត់មានដូចគ្នា។ បើគ្មានចំណុចទាំង៣នេះទេ គាត់មិនមែនគ្រូបណ្តុះបណ្តាលល្អទេ។
តើអ្នកបណ្តុះបណ្តាលជាមនុស្សបែបណា?
ទី១ ជាមនុស្សដែលចេះគិតបែបយុទ្ធសាស្រ្ត
ការបង្រៀនដែលធ្វើឡើងដោយគ្មានយុទ្ធសាស្ត្រច្បាស់លាស់ តែងតែមិនអាចផ្តល់ផលដូចអ្វីដែលចង់បាន។ ក្នុងការរៀបចំមេរៀន គេមានជំនាញពិសេសសម្រាប់គ្រូបណ្តុះបណ្តាល គឺ Instructional Design។ ជំនាញនេះ អាចជួយឲ្យមេរៀន មានភាពទាក់ទាញជាងមុន និងច្បាស់លាស់ទៅតាមគោលបំនងរបស់អ្នកបណ្តុះបណ្តាល។
ការគិតបែបយុទ្ធសាស្ត្រ ជាការគិតដែលជួយឲ្យអ្នកបណ្តុះបណ្តាលត្រៀមគ្រប់យ៉ាងសម្រាប់អ្នករៀន និងរុញពួកគាត់ទៅរកគោលបំណងដោយមិនដឹងខ្លួន។
គ្រូបណ្តុះបណ្តាលខ្លះ ចូលចិត្តនិទានរឿង ជាងប្រើទ្រឹស្តីពន្យល់ ព្រោះពួកគាត់ដឹងថា មនុស្សចូលចិត្តស្តាប់រឿង ហើយចងចាំរឿងបានល្អជាងមេរៀនដែលជាទ្រឹស្តី។ គ្រូបណ្តុះបណ្តាលខ្លះទៀត ចូលចិត្តប្រើការលេងហ្គេម ដើម្បីឲ្យវគ្គរបស់គាត់ មានភាពសប្បាយ និងអ្នករៀនមិនងោកជាដើម។
ទី២ ជាអ្នកគ្រប់គ្រងម្នាក់
គាត់មិនគ្រប់គ្រងអ្នករៀនទេ ប៉ុន្តែគាត់គ្រប់គ្រងគម្រោងបណ្តុះបណ្តាល។ ការបណ្តុះបណ្តាល ត្រូវការចំណាយធនធានច្រើន ហេតុនេះ បើគាត់មិនចេះគ្រប់គ្រង គាត់នឹងអាចចំណាយខ្ជះខ្ជាយ។
គ្រូបណ្តុះបណ្តាលបុគ្គលិក ខុសពីគ្រូធម្មតា ព្រោះពួកគាត់ត្រូវប្រាកដថា យុទ្ធសាស្រ្តដែលគាត់គិតឃើញពីខាងលើ អាចធ្វើបានសម្រេចទាំងអស់ ក្នុងម៉ោងដែលគេកំណត់ទុក។ គាត់គ្រប់គ្រងខ្លួនឯង និងគ្រប់គ្រងមេរៀន។
ទំនួលខុសត្រូវរបស់គាត់ អាចមិនសូវមានគេនិយាយ ប៉ុន្តែគាត់ត្រូវធ្វើរឿងនេះតែម្នាក់ឯង។ សាកគិតទៅមើល បើគាត់គ្រប់គ្រងការបង្រៀនមិនបាន តើវគ្គបណ្តុះបណ្តាលរបស់គាត់ទៅជាយ៉ាងណា?
ទី៣ ជាអ្នករៀបចំឲ្យមានការផ្លាស់ប្តូរ
គ្រូបណ្តុះបណ្តាល ដែលមិនអាចផ្លាស់ប្តូរបុគ្គលិកបាន ជាគ្រូបរាជ័យ។ ការបណ្តុះបណ្តាល មិនមែនធ្វើឡើងសម្រាប់តែល្អមើល ឬដើម្បីបានថតរូបជុំគ្នាទេ។ ការបណ្តុះបណ្តាល ធ្វើឡើងដើម្បីផ្លាស់ប្តូរបុគ្គលិក។ វាអាចជាការគិត សកម្មភាព ទម្លាប់ ឬចំណេះដឹងចាស់ៗរបស់បុគ្គលិក។
គ្រូបណ្តុះបណ្តាល ដែលមិនអាចផ្លាស់ប្តូរបុគ្គលិកបាន ជាគ្រូបរាជ័យ។
ការផ្លាស់ប្តូរ ជារឿងគួរឲ្យខ្លាច ហេតុនេះទើបគេជួលគ្រូបណ្តុះបណ្តាលមក។ គាត់មានតួនាទី ធ្វើឲ្យបុគ្គលិកមើលឃើញការផ្លាស់ប្តូរ ជារឿងងាយស្រួល និងមានប្រយោជន៍។ រាល់ពាក្យពេជន៍ដែលគាត់និយាយ ត្រូវតែនាំចិត្តរបស់អ្នករៀន ឲ្យចង់ផ្លាស់ប្តូរ។
បើអ្នកមិនអាចមើលឃើញចំណុចទាំង៣នេះនៅក្នុងគ្រូបណ្តុះបណ្តាលទេ អ្នកគួរតែគិតឡើងវិញមុនពេលទាក់ទងទៅគាត់។ ជាពិសេស ចំណុចទី៣។ បើគាត់ធ្វើមិនបានទេ អ្នកក៏មិនចាំបាច់រៀបចំការបណ្តុះបណ្តាលដែរ។
ស្ថាប័នរបស់អ្នកត្រូវការផ្លាស់ប្តូរជាប្រចាំ ដើម្បីដើរទាន់ទីផ្សារ ហេតុនេះការបណ្តុះបណ្តាលដែលអ្នករៀបចំ ត្រូវតែជួយអ្នកក្នុងរឿងនេះ។
ខាងក្រោមនេះ ជារូបភាពថ្នាក់បណ្តុះបណ្តាលមួយចំនួនដែលរៀបចំឡើងដោយ HR and Training Solution
HR and Training Solution មានទទួលរៀបចំវគ្គបណ្តុះបណ្តាលទូទៅ និងសម្រាប់ស្ថាប័ន
ទំនាក់ទំនង ៖ 096 270 6565 / 078 467 462
ឬតាមរយៈអុីម៉េល hrts.training@gmail.com
One thought on “អ្នកបណ្តុះបណ្តាលជាមនុស្សបែបណា?”