គំនិតដ៏អស្ចារ្យចំនួន ២៨ ពីលោក រ៉ូបឺត គីយ៉ូសាគិ (Robert Kiyosaki)

លោក រ៉ូបឺត គីយ៉ូសាគិ (Robert Kiyosaki) គឺ​ជា​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​សហរដ្ឋអាមេរិក​ ​ហើយ​មនុស្ស​​​ជាច្រើន​លើ​ពិភពលោក​បាន​ទទួល​ស្គាល់​ស្នាដៃ​សៀវភៅ​របស់​​លោក ​​ជា​ពិសេស​នោះ​​សៀវភៅ​ដែល​​មាន​ឈ្មោះ​ថា “Rich Dad Poor Dad” ​ឬ មាន​ន័យ​ថា “ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​”។ 

ខាងក្រោមនេះជាគំនិតដ៏អស្ចារ្យចំនួន ២៨ ពីលោក រ៉ូបឺត គីយ៉ូសាគិ៖

១. ភាពជោគជ័យនៃផ្នែកហិរញ្ញវត្ថុមិនដែលមានការធានានោះឡើយ។ ប៉ុន្តែបើសិនអ្នកមានចក្ខុវិស័យច្បាស់លាស់ មានការរៀបចំផែនការទុកជាមុន មានក្រុមការងារដ៏រឹងមាំ (រួមទាំងគ្រូបង្វឹក) និងមានចំណេះដឹងច្បាស់លាស់ ឱកាសនៃភាពជោគជ័យរបស់អ្នកកាន់តែមានកម្រិតខ្ពស់។

២. ការមានចំណង់ក្នុងការចង់សម្រេចអ្វីមួយ គឺល្អខ្លាំងណាស់។ ប៉ុន្តែការប្រើអារម្មណ៍នៅក្នុងការសម្រេចចិត្ត គឺវាមានគ្រោះថ្នាក់ខ្លាំងណាស់។ ការធ្វើការសម្រេចចិត្ត គឺពឹងផ្អែកទៅលើចំណេះដឹង មិនមែនពឹងផ្អែកទៅលើការប្រើអារម្មណ៍ទេ។

៣. ច្បាប់ដ៏សំខាន់បំផុតដើម្បីមានស្ថេរភាពផ្នែកហិរញ្ញវត្ថុ គឺត្រូវមានទ្រព្យច្រើនជាងមានបំណុល។ ទ្រព្យ គឺជាអ្វីដែលអាចទុកលុយនៅក្នុងហោប៉ៅរបស់យើង។ បំណុល គឺជាអ្វីដែលយកលុយចញពីហោប៉ៅរបស់យើង។

៤. ការជ្រើសរើសសមាជិកក្រុមការងារ គឺពឹងផ្អែកទៅលើជំនាញដែលអ្នកមានកំណត់ មិនមែនពឹងផ្អែកទៅលើមនុស្សដែលអ្នកស្គាល់ទេ។ ចូរស្វែងរកសមាជិកក្រុមការងារដែលមានជំនាញខ្ពស់ជាងការកំណត់របស់អ្នក ដើម្បីបង្កើនឱកាសនៃភាពជោគជ័យរបស់អ្នក។

៥.  ចូរទទួលបានការអប់រំ និងការបណ្តុះបណ្តាល មុនពេលចាប់ផ្តើមធ្វើអាជីវកម្មផ្ទាល់ខ្លួន។ ដំបូងចាប់ផ្តើមធ្វើការងារឲ្យអាជីវកម្ម ស្រដៀងគ្នាទៅនឹងអាជីវកម្មដែលអ្នកចង់ចាប់ផ្តើម។ ដើម្បីរៀនពីវិធីសាស្រ្តទំនាក់ទំនង និងបច្ចេកទេសក្នុងការលក់ដាច់បំផុត។

៦. អ្នកមិនអាចរកស៊ី ឬ ធ្វើអាជីវកម្មបានទេ ជាមួយនឹងដៃគូរសហការដែលមិនល្អ។

៧. លើសពី ៧០% នៃបុគ្គលិកធ្វើការក្រុមហ៊ុន ដែលកំពុងពិចារណាក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន គឺមានការខ្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ជាមូលហេតុចម្បងដែលធ្វើឲ្យមនុស្សជាច្រើននៅតែបន្តរធ្វើជាបុគ្គលិកក្រុមហ៊ុន។

៨. ក្នុងនាមជាសហគ្រិនជោគជ័យ ត្រូវមានសេចក្ដីក្លាហានទទួលបានការអប់រំ និងមានក្រុមការងារដ៏អស្ចារ្យ។

៩. កុំស្វែងរកការងារដែលមានស្ថេរភាព នោះអ្នកនឹងក្លាយទៅជាទាសកររបស់ការងារ។ ត្រូវសិក្សាពីវិធីសាស្ត្រ ដើម្បីក្លាយជាអ្នកវិនិយោគ ឬ ក្លាយជាម្ចាស់អាជីវកម្ម ដើម្បីឲ្យលុយធ្វើការឲ្យអ្នក។

១០. ការផ្តល់ជំនួយឲ្យសម្រាប់ការចាប់ផ្តើមអាជីវកម្ម អ្នកអាចមានសិទិ្ធនឹងជ្រើសរើសដោយផ្អែកលើប្រភេទឧស្សាហកម្ម ទីតាំង ជំនាញវិជ្ជាជីវៈបច្ចុប្បន្ន និង Minority status។

១១. ភាពតានតឹង និងការភ័យខ្លាច ជាអ្នកជំរុញលើកទឹកចិត្តដ៏សំខាន់សម្រាប់សហគ្រិនឲ្យមានគំនិតច្នៃប្រតិដ្ឋ រៀនបានឆាប់រហ័សជាងមុន និងបង្កើនចំណេះដឹង ក្នុងការធ្វើការជាមួយមនុស្ស និងអាជីវកម្ម។

១២. ភាពរឹងមាំនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ នឹងជួយអ្នកបង្កើតលុយ ទោះបីជាសេដ្ឋកិច្ចនៅក្នុងស្ថានភាពយ៉ាងណាក៏ដោយ។

១៣. អ្វីដែលអ្នកត្រូវចាប់ផ្តើមនៅក្នុងការវិនិយោគអចលនទ្រព្យ គឺកិច្ចព្រមព្រៀងដ៏ល្អមួយ។ អ្នកដែលទទួលបាននូវសក្តានុពលនៃប្រាក់ចំណេញច្រើន គឺអាស្រ័យទៅលើការមានចំណេះដឹងផ្នែកហិរញ្ញវត្ថុរឹងមាំ។

១៤. ច្បាប់ពន្ធ ត្រូវបានរចនាឡើងជាការលើកទឹកចិត្តសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគ។

១៥. លោក រ៉ូបឺត គីយ៉ូសាគិ តែងតែស្វែងរកជំនួយជានិច្ចនៅក្នុងនាមជាសហគ្រិនម្នាក់ ដូច្នេះហើយទើបលោក លោកមានអ្នកប្រឹក្សាយោបល់។ ចំពោះគន្លឹះដ៏សំខាន់ គឺដឹងពីរបៀបនៃការស្វែងរកមនុស្សឲ្យបានត្រឹមត្រួវ។

១៦. កុំមើលរំលងនៅក្នុងការស្វែងរកសមាជិកក្រុមការងារល្អ។ ពីព្រោះពួកគេអាចជួយអ្នកឲ្យជៀសវាងការខាតបង់ សន្សំ និងទទួលបានការចំណេញត្រឡប់មកវិញច្រើន។

១៧. អ្វីដែលអ្នកត្រូវការ គឺការមានចំណេះដឹងផ្នែកហិរញ្ញវត្ថុរឹងមាំ និងការប្តេជ្ញាចិត្តក្នុងការសម្រេចគោលដៅ។

១៨. អ្នកត្រូវចាប់ផ្តើមធ្វើការវិនិយោគជាមួយខ្លួនឯង មានការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលអ្នកត្រូវការដើម្បីរស់នៅក្នុងជីវិតដែលអ្នកចង់បាន។

១៩. ចូរគ្រប់គ្រងអនាគតហិរញ្ញវត្ថុរបស់អ្នក និងជ្រើសរើសក្លាយទៅជាអ្នកមានពិតប្រាកដ។

២០. ត្រូវដឹងពីអ្វីដែលអ្នកព្យាយាមចង់សម្រចបាន និងដឹងពីអ្វីដែលអ្នកព្យាយាមការពារ នៅពេលដែលអ្នកជ្រើសរើសជួលអ្នកមានជំនាញខាងផ្នែកច្បាប់ និងផ្នែកពន្ធសម្រាប់ក្រុមការងាររបស់អ្នក។

២១. តិចជាង ២០% នៃឈ្មួញកណ្តាលរបស់ភាគហ៊ុន និងអចលនទ្រព្យ បានវិនិយោគទៅលើផលិតផលដែលពួកគេបានណែនាំ។

២២. គ្រប់ការទទួលបានជោគជ័យទាំងអស់ គឺមានភាពងាយស្រួល។ គ្រប់គ្នាអាចក្លាយជាអ្នកមាន មានសុខភាពល្អ និងមានសុភមង្គល។ អ្នកត្រូវតែមានការលះបង់ និងមានចំណេះដឹង ដើម្បីសម្រេចបានគោលដៅ។

២៣. មនុស្សគ្រប់រូបមានគំនិតនៅក្នុងការបង្កើតលុយលានដុល្លារ។ សំណួរសួរថា តើអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីបង្កើតអាជីវកម្មដ៏រឹងមាំ និងនាំយកគំនិតទាំងនោះបង្កើតឲ្យមានផ្លែផ្កាបានទេ។

២៤. អាចមើលឃើញ និងអភិវឌ្ឍឱកាសដែលគេមិនអាចមើលឃើញ ដែលនេះគឺជាគន្លឹះដ៏សំខាន់នៅក្នុងការទទួលបានជោគជ័យក្នុងអាជីវកម្ម។

២៥. កុំខ្ជះខ្ជាយនូវកំហុសល្អៗ ហើយត្រូវរៀនពីកំហុសទាំងនោះ។

២៦. មនុស្សជាច្រើនពួកគេភ័យខ្លាចថានឹងមើលទៅឆោតល្ងង់់ បើសិនពួកគេស្នើសុំជំនួយ។ នេះហើយជាមូលហេតុដែលសូម្បីតែមនុស្សឆ្លាតបំផុត ក៏នៅតែបរាជ័យក្នុងអាជីវកម្មដែរ។

២៧. រឿងតែមួយគត់ដែលអាចបង្កើតជាទ្រព្យសម្បត្តិ ឬ ជាបំណុលបានគឺអ្នក។ ពីព្រោះអ្នកគឺជាមនុស្សតែម្នាក់គត់ដែលធ្វើអ្នកធ្វើសកម្មភាពពិតប្រាកដ ឬ គ្រាន់តែគិត។ អ្នកត្រូវមានចំណេះដឹងរផ្នែកហិរញ្ញវត្ថុ ដើម្បីបង្ការការមានកំហុសឆ្គង។

២៨. ទ្រព្យពិតប្រាកដរបស់អ្នក គឺជាជាខួរក្បាលរបស់អ្នក……។


អត្ថបទទាក់ទង

គតិ​សំខាន់ៗ​ចំនួន ២១ ​ពី​សៀវភៅ​សហគ្រិន​ចំណាន ឬ គ្រប់មាគ៌ា​សុទ្ធ​តែ​ក្រាល​មាស​ ដោយលោក គឹម វូឈុង​

 

Leave a Reply

Your email address will not be published. Required fields are marked *