គតិ​សំខាន់ៗ​ចំនួន ២១ ​ពី​សៀវភៅ​សហគ្រិន​ចំណាន ឬ គ្រប់មាគ៌ា​សុទ្ធ​តែ​ក្រាល​មាស​ ដោយលោក គឹម វូឈុង​

លោក ​គឹម វូឈុង​ ជា​ប្រធាន​ស្ថាបនិក​នៃ​បណ្តុំ​សហគ្រាស ឌេវ៊ូ DAEWOO ។ លោកបាន​និពន្ឋសៀវភៅនេះ​ឡើង​ក្នុង​គោល​បំណង​ចែក​រំលែក​បទ​ពិសោធន៍​របស់​លោក​ ដល់​យុវជន​កូរ៉េ និង​យុវជនទាំងឡាយនៅ​ក្នុង​ពិភពលោក​ទាំង​មូល។ “សហគ្រិន​ចំណាន ឬ ​គ្រប់​មាគ៌ា​សុទ្ឋ​តែ​ក្រាល​មាស” ជាសៀវភៅមួយដ៏មានខ្លឹមសារដែល ​បង្ហាញ​អំពី​គំនិតត្រិះរិះ​ពិចារណា ការវិភាគព្រឹត្តិការណ៍​បច្ចុប្បន្នមួយចំនួន​ដែល​មាន​ជាអាទិ៍ ​ឧក្រិដ្ឋកម្ម អត្ថប្រយោជន៍​នៃ​ការសិក្សា ​ការងារ និង​មុខនាទី​របស់​ស្រី្ត​នៅក្នុង​សង្គមជាតិ…។ល។ ម៉្យាងទៀត សៀវភៅ​នេះ​ក៏​បង្ហាញ​ផង​ដែរ​អំពី​របៀបរៀបចំ ​និងការ​គ្រប់គ្រងមួយដែលមាន​លក្ខណៈថ្មី​សុទ្ធសាធដែលមាន​ប្រសិទ្ឋភាព។ ប្រាកដ​ណាស់​ថា សៀវភៅ​នេះ​សម្រាប់​យុវជន​កូរ៉េមុនគេ ប៉ុន្តែ​លោក​ គឹម វូឈុង​ យល់​ថា  ទោះជានៅ​ក្នុង​ប្រទេសនីមួយៗមានកំពស់​វឌ្ឍនធម៌​ខុសប្លែក​គ្នា​ក្តី … Continue reading គតិ​សំខាន់ៗ​ចំនួន ២១ ​ពី​សៀវភៅ​សហគ្រិន​ចំណាន ឬ គ្រប់មាគ៌ា​សុទ្ធ​តែ​ក្រាល​មាស​ ដោយលោក គឹម វូឈុង​