អ្វីៗមិនស្ថិតនៅជាអមតៈឡើយ!

តារាភាពយន្តដ៏ល្បីល្បាញ គឺលោក Arnold Schwarzenegger បានបង្ហោះរូបលោកគេងនៅចិញ្ចើមថ្នល់ក្បែររូបសំណាកទង់ដែងរបស់លោក ដោយសរសេរយ៉ាងកំសត់ថា “តើពេលវេលាបានប្រែប្តូរយ៉ាងម៉េចខ្លះ!”

មូលហេតុដែលលោកសរសេរពាក្យមួយឃ្លានេះ មិនមែនដោយសាររូបលោកចាស់តែប៉ុណ្ណោះទេ តែនៅពេលដែលលោកជាអភិបាលរដ្ឋកាលីហ្វ័រនី លោកបានសម្ពោធសណ្ឋាគារមួយដែលមានរូបចម្លាក់លោក។ បុគ្គលិកសណ្ឋាគារបានប្រាប់លោកថា “ទោះជានៅពេលណាក៏ដោយ នៅពេលដែលលោកអញ្ជើញមក ពួកយើងមានបន្ទប់មួយទុកសម្រាប់ជូនលោកជានិច្ច” ។

នៅពេលដែលលោក Arnold ឈប់ធ្វើជាអភិបាលរដ្ឋកាលីហ្វ័រញ៉ា ហើយទៅសណ្ឋាគារនោះ អ្នកគ្រប់គ្រងសណ្ឋាគារបានប្រកែកមិនជូនបន្ទប់មួយទៅលោកទេ ដោយនិយាយថា លោកត្រូវចេញលុយដើម្បីស្នាក់នៅ ព្រោះមានភ្ញៀវច្រើនណាស់ដែលត្រូវការបន្ទប់ផងដែរ។

លោក Arnold ក៏បានយកកម្រាលគេងមកនៅក្រោមរូបចម្លាក់លោក ហើយពន្យល់ពីសារដែលលោកចង់បញ្ជូនទៅឲ្យអ្នកផងថា “នៅពេលដែលខ្ញុំមានតួនាទីសំខាន់ ពួកគេតែងមកស្ងើចសរសើរខ្ញុំ ហើយពេលដែលខ្ញុំបាត់បង់តួនាទីនេះ ពួកគេបំភ្លេចខ្ញុំ ហើយលែងរក្សាពាក្យសន្យារបស់គេ។ ចូរអ្នកកុំទុកចិត្តលើតួនាទី ឬ លើចំនួនលុយដែលអ្នកមាន ឬ លើអំណាច ឬ លើបញ្ញាញាណរបស់អ្នក។ ទាំងអស់នេះគ្មានអ្វីស្ថិតស្ថេរទេ” ។

ចូរប្រឹងប្រែងអប់រំអ្នកឯទៀតថា នៅពេលដែលអ្នកជា “មនុស្សសំខាន់” នៅក្នុងក្រសែភ្នែកអ្នកផង អ្នកណាក៏ជា “មិត្ត” របស់អ្នកដែរ។ ប៉ុន្តែនៅពេលដែលអ្នកលែងមានប្រយោជន៍សម្រាប់គេទៀតហើយនោះ គេលែងខ្វល់ពីរូបអ្នកទៀតហើយ។ ចំពោះលោក Arnold “អ្វីៗមិនស្ថិតនៅជាអមតៈឡើយ”…..


អត្ថបទទាក់ទង

រឿងបុរសចំណាស់ទាំង ៣ ធ្វើឲ្យយើងយល់ពីសេចក្តីស្រឡាញ់ ទ្រព្យសម្បត្តិ និងភាពជោគជ័យ

 

Leave a Reply

Your email address will not be published. Required fields are marked *