គ្រូ​បង្វឹក ​៥ ប្រភេទ ​ដែល​អ្នក​គួរ​តែ​ដឹង

ការបង្វិក គឺជាការផ្តល់នូវមតិយោបល់ដល់នរណាម្នាក់ អំពីរបៀប ដើម្បីឈានទៅរកភាពជោគជ័យផ្ទាល់ខ្លួនក្នុងតួនាទី ឬ កិច្ចការរបស់ពួកគេ។ មនុស្សដែលជោគជ័យក្នុងជីវិតដោយសារតែមានមនុស្សល្អៗ នៅក្បែរខ្លួនចាំណែនាំផ្លូវគ្រប់ពេលវេលា។ បើយើងក្រឡេកមើលទៅបណ្ដា កីឡាករ កីឡាការិនីជម្រើសជាតិ បណ្ដាអ្នកជំនួញ អ្នកវិនិយោគ ក្រុម​គ្រួសារដែលមានសុភមង្គល អ្នកហាត់ប្រាណដែលមានរូបរាងស្រស់សង្ហា ពួកគាត់សុទ្ធតែមានគ្រូបង្វឹកយ៉ាងតិចម្នាក់ចាំជួយបង្ហាត់បង្ហាញពួកគាត់ជាប្រចាំ។ ជា​កាតព្វកិច្ច​របស់​មនុស្ស​ទូទៅ​ ដើម្បី​កំណត់​ថា​តើ​គ្រូ​បង្វឹក​ណា​មួយ​សម​នឹង​តម្រូវការ​គោលដៅ​ និង​របៀប​រស់នៅ​របស់​យើង​បាន ហើយ​ក៏​ដើម្បី​ជួយ​យើង​ក្នុង​ការ​កំណត់​នូវ​អ្វី​ដែល​យើង​ត្រូវការ។ នេះ​គឺ​ជា​គ្រូ​បង្វឹក ​៥ ប្រភេទ ​ដែល​យើង​គួរ​តែ​ដឹង៖

១. គ្រូ​បង្វឹក​អាជីព

មិន​ថា​យើង​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ល្អ​កម្រិត​ណា ​តែ​បើ​មិន​ដឹង​ថា​ត្រូវ​ធ្វើអ្វី​ជាមួយ​សញ្ញាប័ត្រ​ឬ​វិជ្ជាជីវៈ​ដែល​មាន​បទពិសោធន៍ គ្រូ​បង្វឹក​អាជីព​ គឺ​​អាច​ជួយ​បាន។ គ្រូ​បង្វឹក​ប្រភេទ​នេះ​ មាន​ជំនាញ​ក្នុង​ការ​ជួយ​មនុស្ស​ដែល​តស៊ូ​ និង​ពង្រឹង​អាជីព​របស់​ពួកគេ។

ទោះបី​យើង​មិន​ប្រាកដ​ពី​ឧស្សាហកម្ម​ដែល​ចង់​ធ្វើការ​ ឬ​ មិន​ដឹង​ថា​ត្រូវ​ចាប់ផ្ដើម​ធ្វើការ​នៅឯណា ​គ្រូ​បង្វឹក​អាជីព ​អាច​ណែនាំ​បាន។ ពួកគេ​តែងតែ​ធ្វើការ​ជាមួយ​អតិថិជន​ដើម្បី​ផ្គូផ្គង​ជំនាញ​ និង​សមត្ថភាព​របស់​ពួកគេ​ ទៅ​នឹង​អាជីព​សក្ដានុពល​មួយ​ដែល​សក្ដិសម​​នឹង​យើង។

២. គ្រូ​បង្វឹក​ដឹកនាំ​អាជីវកម្ម

គ្រូ​បង្វឹក​ប្រភេទ​នេះ ​គឺ​ល្អ​សម្រាប់​អ្នក​គ្រប់គ្រង ​និង​អ្នកដឹកនាំ​ដទៃ​ទៀត​ នៅ​ក្នុង​ពិភព​ជំនួញ​ដែល​ចង់​ចាប់​យក​ជំនាញ​របស់​ពួកគេ​ទៅ​កម្រិត​បន្ទាប់។ មាន​ភាព​ខុស​គ្នា​រវាង​បុគ្គលិក​ល្អ ​អ្នក​គ្រប់គ្រង​ល្អ​ និង​ថៅកែ​គួរ​ឲ្យខ្លាច។ ឧទាហរណ៍ ​បុគ្គលិក​ល្អ ​គឺ​ជា​អ្នក​ដែល​បំពេញ​ភារកិច្ច​ដែល​ខ្លួន​ទទួល​ខុស​ត្រូវ។ ប៉ុន្តែ​ពួកគេ​មិន​អាច​ធ្វើការ​សម្រេចចិត្ត​សំខាន់ៗ​ដោយ​ខ្លួនឯង​បាន​ទេ​ ហើយ​​ខ្វះ​ជំនាញ​ដែល​ត្រូវការ​ ដើម្បី​ត្រួត​ពិនិត្យ​ក្រុម​អ្នក​ក្រោមបង្គាប់។ ចៅហ្វាយ​គួរ​ឲ្យ​ខ្លាច​ គឺ​ជា​មនុស្ស​ដែល​មិន​អាច​ទទួល​យក​កំហុស​របស់​ពួកគេ ​ហើយ​ធ្វើ​ឲ្យបុគ្គលិក​មិន​សប្បាយ​ចិត្ត។

បើ​ប្រៀបធៀប​អ្នក​គ្រប់គ្រង​ល្អ​ គឺ​ជា​អ្នកដឹកនាំ​អ្នក​ក្រោម​បង្គាប់​ប្រកបដោយ​ប្រសិទ្ធភាព ​ហើយ​អាច​បង្កើន​ជំនាញ​របស់​ពួកគេ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។ ហើយ​គ្រូ​បង្វឹក​ដឹកនាំ​អាជីវកម្ម​ គឺជា​អ្នក​ដែល​មាន​ជំនាញ​ក្នុង​ការ​បង្កើត​អ្នកដឹកនាំ​អាជីវកម្ម​នៅ​ថ្ងៃ​ខាងមុខ។

៣. គ្រូ​បង្វឹក​ជីវិត​ហិរញ្ញវត្ថុ

មនុស្ស​ជា​ច្រើន​សុបិន​ចង់​រស់នៅ​ដោយ​គ្មាន​បំណុល​នា​ពេល​អនាគត​ ​ដែល​ពួកគេ​រស់នៅ​ក្នុង​ផ្ទះ​ដ៏​ស្រស់​ស្អាត​ ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់។ ​គ្រូ​បង្វឹក​ជីវិត​ហិរញ្ញវត្ថុ​ គឺ​ជា​អ្នក​ជំនាញ​ដែល​ផ្ដល់​ជូន​អតិថិជន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ រួម​ទាំង​​ឲ្យ​យើង​ទទួល​បាន​សេរីភាព​ហិរញ្ញវត្ថុ​នៅ​អាយុ​ដំបូង​ដែល​អាច​ធ្វើ​ទៅ​បាន។

ដូចគ្នា​នេះ​ផង​ដែរ ​គ្រូ​បង្វឹក​ជីវិត​ហិរញ្ញវត្ថុ​ អាច​ជួយ​យើង​កាត់​បន្ថយ​ចំណាយ​ដែល​មិន​ចាំបាច់ ​ដូច្នេះ​យើង​អាច​សន្សំសំចៃ​សម្រាប់​អ្វី​ដែល​សំខាន់​ជាង​បាន​ច្រើន។

៤. គ្រូ​បង្វឹក​សុខភាព

អ្នក​បង្ហាត់​ហាត់ប្រាណ​ អាច​ធ្វើ​បាន​ច្រើន ​ដើម្បី​ជួយ​យើង​ឲ្យ​សម្រេច​បាន​ក្ដី​សុបិន​ដែល​យើង​ចង់​បាន។ ពួកគេ​ធ្វើការ​រួមគ្នា​ជាមួយ​យើង​ ដើម្បី​បង្កើត​របប​អាហារ​ហាត់ប្រាណ​ដែល​មាន​សុខភាព​ល្អ​ និង​គោលដៅ​នៃ​រាងកាយ​តាម​ភាព​ជាក់ស្ដែង។ ជា​ញឹកញាប់​ គ្រូ​បង្វឹក​សុខភាព​ នឹង​ជំរុញ​យើង​ឲ្យ​រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ការ​ហាត់ប្រាណ​និង​របប​អាហារ ​ដោយ​រំឮក​យើង​ជានិច្ច​ពី​គោលដៅ​ថ្ងៃ​ខាងមុខ។

៥. គ្រូ​បង្វឹក​ជីវិត​ក្រោយ​លះលែង

ការ​លែងលះ ​គឺ​ជា​ហេតុការណ៍​រំជួលចិត្ត​ និង​សោកនាដកម្ម​មួយ​គួរ​ឲ្យ​ស្ដាយ​ដែល​ទាក់ទង​នឹង​ការងារ​ច្បាប់​ស្មុគស្មាញ​ជាច្រើន។ ការ​ថែរក្សា​ហិរញ្ញវត្ថុ ​និង​ទ្រព្យសម្បត្តិ​គ្រាន់​តែ​ជា​រឿង​ខ្លះ​ដែល​បំបែក​គូ​ស្វាមី​ភរិយា​ត្រូវ​ដោះស្រាយ។ ហើយ​គូ​ស្វាមី​ភរិយា​ភាគច្រើន​ សម្រេច​បាន​លទ្ធផល​តិចតួច​ក្នុង​កំឡុងពេល​ដំណើរការ​ ពី​ព្រោះ​ភារកិច្ច​ទាំងនេះ​ មាន​ទំនោរ​នាំ​មក​នូវ​ការ​ចងចាំ​មិនល្អ។

ប៉ុន្តែ ​គ្រូ​បង្វឹក​ជីវិត​ មាន​ជំនាញ​ក្នុង​ការ​ប្រឹក្សា​ប្ដី​ប្រពន្ធ​ដែល​ចង់​លែងលះ។ ការដែល​មាន​ភាគី​ទីបី​ជួយ​ ធ្វើ​ឱ្យ​ដំណើរការ​កាន់​តែ​លឿន​ និង​ងាយស្រួល ថែមទាំង​ផ្ដល់​នៅ​គោលបំណង​នៃ​ទស្សនៈ​ និង​ជួយ​​ឲ្យគូ​ស្វាមី​ភរិយា​បោស​សម្អាត​បញ្ហា​ជាច្រើន​ថែមទៀត។

ពាក្យខ្មែរថា គ្រូ មកពី គរុ មានន័យថា ធ្ងន់ ។ អ្នកគ្រូលោកគ្រូ សុទ្ធតែមានគុណ ហើយពាក្យថាធ្ងន់ គឺធ្ងន់ដោយ កាយ វាចា និង ចិត្ត 


អត្ថបទទាក់ទង

លក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៧ ក្នុងការស្វែងរកគ្រូបង្វឹកអាជីវកម្មត្រឹមត្រូវ

 

Leave a Reply

Your email address will not be published. Required fields are marked *