កំហុសទូទៅចំនួន ៤ ដែលរារាំងការរីកលូតលាស់នៃក្រុមហ៊ុនថ្មី

ម្ចាស់​អាជីវកម្ម​គ្រប់​រូប​ តែង​ចង់ឱ្យ​អាជីវកម្ម​របស់​ខ្លួន​ដំណើរការ​ទៅ​បាន​ល្អ។ ប៉ុន្តែ ​អាជីវកម្មមួយ ត្រូវឆ្លងកាត់ដំណាក់កាលលូតលាស់ និងរីកចម្រើនជាច្រើន ប៉ុន្តែមិនមែនគ្រប់ម្ចាស់អាជីវកម្មទាំងអស់ សុទ្ធតែអាចសម្រេចបានកំណើនអាជីវកម្មមួយ ដែលមានភាពនឹងនរនោះទេ។ ដូច្នេះហើយ កត្តាជាច្រើន អាចបង្កបញ្ហានេះ​ ប៉ុន្តែខាងក្រោមនេះជាកំហុសទូទៅចំនួន៤ ដែលរារាំងការរីកលូតលាស់នៃក្រុមហ៊ុនថ្មី។

១. ការខកខានដើម្បីត្រៀមខ្លួនសម្រាប់ស្ថានភាពអាក្រក់

ការធ្វើអាជីវកម្ម គឺជាការធ្វើការប្រថុយប្រថាន។​ ពេលខ្លះ គ្រប់យ៉ាងមានភាពប្រសើរឡើងយ៉ាងល្អ ប៉ុន្តែពេលខ្លះ វាមិនដូច្នោះនោះទេ។ អាជីវកម្មខ្លះ បរាជ័យយ៉ាងខ្លាំង។ ចំណែកខ្លះទៀត នៅអាចរស់រានបាន ហើយបានរីកចម្រើនបន្ទាប់ពីនោះមក។ យ៉ាងណាក៏ដោយ ដើម្បីឲ្យអាជីវកម្មមួយយអាចឆ្លងកាត់ពេលដ៏លំបាកបាន ម្ចាស់អាជីវកម្ម ត្រូវត្រៀមខ្លួន ដើម្បីប្រឈមនឹងជម្នះភាពលំបាកទាំងនេះ។

ការត្រៀមខ្លួនសម្រាប់ស្ថានភាពអាក្រក់ ស្របពេលដែលខំប្រឹងយ៉ាងខ្លាំងក្លា ដើម្បីទទួលលទ្ធផលល្អបំផុត នឹងការពារអាជីវកម្មអ្នកមិនឲ្យដួលរំលំ ហើយក៏ធ្វើឲ្យអ្នកមានផែនការទីពីរ បើសិនជាមានរឿងអ្វីមួយ ដែលកើតឡើងខុសពីការគ្រោងទុក។

២. មើលឃើញបណ្តាអ្នកប្រកួតប្រជែងថាជាសត្រូវ

សហគ្រិនខ្លះជាធម្មតា មើលឃើញគូប្រជែងរបស់ខ្លួនថាជាសត្រូវ។ សហគ្រិនប្រភេទនេះ ផ្តោតខ្លាំងលើការប្រកួតប្រជែងអាជីវកម្ម រហូតដល់ពួកគេមិនអាចមានប្រៀបខាងការប្រកួតប្រជែងរឹងមាំ ដើម្បីឈានទៅកាន់ដំណាក់កាលបន្ទាប់។ អ្នកខ្លះត្រូវការជំនួយពីគូប្រជែងខ្លួន ដើម្បីរីកចម្រើន។

វាមិនមែនមានន័យថា អ្នកត្រូវស្និទ្ធស្នាលជាមួយគូប្រជែងរបស់អ្នកទាំងអស់នោះទេ។ អ្នកគួរគិតថា គូប្រជែងណាគាំទ្រអ្នក និងគូប្រជែងណាចង់ផ្តួលរំលំអ្នក។ មានរឿងជាច្រើន ដែលអ្នកអាចសម្រេចបានរួមគ្នា បើអ្នកមានគូប្រជែងល្អ ជាពិសេស សម្រាប់អាជីវកម្មថ្មីថ្មោង ដែលត្រូវការអ្នកបញ្ជូន ឬ មានឆន្ទៈ ដើម្បីដើរតួនាទីជាតួអង្គទីបី សម្រាប់កិច្ចព្រមព្រៀងអាជីវកម្ម ឬ ការទទួលស្គាល់។

៣. ការធ្វើផ្ទុយពីគុណតម្លៃនៃអាជីវកម្មខ្លួន

សហគ្រិនមួយចំនួន បានធ្វើផ្ទុយពីគុណតម្លៃរបស់ខ្លួន នៅពេលនិយាយទៅកាន់អតិថិជន ជាពិសេសនៅអំឡុងរយៈពេលចាប់ផ្តើមដំបូង។ ការអន្ទះសារចង់បានបា្រក់ចំណេញពេក ជាធម្មតា នឹងនាំទៅរកកិច្ចព្រមព្រៀងអាជីវកម្មណាមួយដែលនាំទៅដល់ការសោកស្តាយ។

អ្នកត្រូវសន្យានឹងខ្លួនឯងថា អ្នកនឹងមិនផ្តល់សេវាកម្មណាទៅដល់អតិថិជន ដែលអ្នកនឹងបញ្ចប់ដោយការមានអារម្មណ៍មិនល្អ ឬ ទទួលយកឱកាសអាជីវកម្ម ដែលត្រូវគ្នានឹងគុណតម្លៃរបស់អ្នកនោះទេ។ ដោយការធ្វើបែបនេះ ប្រាកដណាស់ អ្នកនឹងបាត់បង់កិច្ចព្រមព្រៀងអាជីវកម្មដែលមានសក្តានុពល ប៉ុន្តែអាជីវកម្មរបស់អ្នកនឹងរកចំណូលបានច្រើន។ នៅពេលអ្នកមិនធ្វើផ្ទុយពីបទដ្ឋាន អាជីវកម្មរបស់អ្នក អ្ន​កនឹងទាក់ទាញឱកាស។ ប៉ុន្តែ ផ្ទុយមកវិញ នៅពេលអ្នកអន្ទះសារចង់បានកិច្ចព្រមព្រៀងអាជីវកម្ម ហើយអតិថិជនអ្នកអាចមានអារម្មណ៍ដឹងនោះ អ្នកប្រហែលជានឹងបញ្ចប់ដោយទទួលតិចជាងនេះ សម្រាប់កិច្ចប្រឹងប្រែងរបស់អ្នក។

៤. ការប្រើប្រាស់ឈ្មោះអាជីវកម្មមិនល្អ

ឈ្មោះអាជីវកម្ម ផ្តល់ឲ្យអតិថិជន ដៃគូ និងវិនិយោគិន នូវចំណាប់អារម្មណ៍មួយ ឬ ការយល់ឃើញមួយ ស្តីពីអាជីវកម្មរបស់អ្នក។ ឈ្មោះអាជីវកម្ម ដែលអ្នកជ្រើសរើសសម្រាប់អាជីវកម្មរបស់អ្នក មានការពាក់ព័ន្ធនឹងការធ្វើទីផ្សារ និងការធ្វើស្លាកយីហោឲ្យល្បី ដូច្នេះហើយ អ្នកត្រូវពិចារណាឲ្យបានប្រយ័ត្នប្រយែង។ ឈ្មោះក្រុមហ៊ុនអ្នក ត្រូវងាយស្រួលចាំ។ ម្យ៉ាងវិញទៀត អាជីវកម្មរបស់អ្នក ត្រូវការគេហទំព័រមួយ និងកម្មវិធីប្រើប្រាស់មួយ (App) ។ ដូច្នេះ អ្នកត្រូវគិតឲ្យឃើញនូវឈ្មោះល្អមួយ ដែលងាយស្រួលចាំ ដើម្បីផ្សព្វផ្សាយពីស្លាកយីហោអ្នក។

សម្រួលពី៖ entrepreneur


 អត្ថបទទាក់ទង

ការណែនាំចំនួន ៥ ស្ដីអំពីប្រតិបត្តិការអាជីវកម្មដំបូង

 

Leave a Reply

Your email address will not be published. Required fields are marked *