លក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៧ ក្នុងការស្វែងរកគ្រូបង្វឹកអាជីវកម្មត្រឹមត្រូវ
គ្រូបង្វឹកជំនួញ បានក្លាយជាប្រភពកាន់តែច្រើន ទាក់ទងនឹងការផ្តល់ប្រឹក្សាណែនាំដែលមានឥទ្ធិពលរបស់អ្នកដឹកនាំបុគ្គលម្នាក់ៗ និងតាមរយៈការពង្រីកស្ថាប័នរបស់ពួកគេ។ ការស្វែងរកដៃគូអាជីវកម្មរបស់អ្នក ទាមទារឲ្យមានយុទ្ធសាស្ត្រមួយដែលមានភាពឧស្សាហ៍ព្យាយាមដូចគ្នា ទៅនឹងការស្វែងរកបុគ្គលិកឆ្នើម និងសំខាន់សម្រាប់ក្រុមហ៊ុនដែរ។ នេះគឺជាលក្ខណៈវិនិច្ឆ័យមួយចំនួន សម្រាប់ការពិចារណា៖
១. ចំណេះដឹងឧស្សាហកម្ម (Industry Knowledge)
បើនរណាម្នាក់មានចំណេះដឹងច្បាស់លើឧស្សាហកម្មមួយដែលអាជីវម្មកំពុងបង្កើត គឺជាការបង្ហាញអំពីកត្តាកំណត់ភាពជោគជ័យរួចទៅហើយ។ ចំណេះដឹងនោះ គឺរួមបញ្ជូលទាំងកត្តាខាងក្នុង និងខាងក្រៅ ដែលមានឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោល លើភាពជាដៃគូរអាជីវកម្មរបស់យើង។
២. ជំនាញ (Expertise in Your Discipline)
នៅលើពិភពលោកយើងនេះ គឺមិនអាចសន្មតថាបុគ្គលម្នាក់នឹងមានជំនាញជ្រៅជ្រះលើគ្រប់វិស័យនោះទេ។ អ្នកជំនាញ ជាទូទៅមានទៅតាមផ្នែកនីមួយៗ ដូចជា ការលក់ និងទីផ្សារ ប្រតិបត្តិការ ឬ យុទ្ធសាស្ត្រជាដើម។ ហើយការជ្រើសរើសមនុស្សជំនាញតាមប្រភេទដែលអ្នកត្រូវការ អាចជំរុញគំនិតអាជិវកម្មឲ្យមានភាពឆ្លាតវៃ និងមានភាពប្រកួតប្រជែងខ្ពស់។
៣. វប្បធម៌ និង តម្លៃ (Culture and Value Alignment)
ចំណុចនេះ ទាក់ទងនឹងការបង្កើតទំនុកទុកចិត្ត និងការបង្កើតទំនាក់ទំនងដោយផ្ទាល់ លើឥរិយាបថនៅក្នុងអង្គភាព ឬ នៅក្នុងអាជីវកម្ម។ បុគ្គលិកលក្ខណៈស្រដៀងគ្នា អាចចំណុចខ្លាំងសម្រាប់ការចាប់ផ្ដើមអាជីវកម្ម ប៉ុន្តែបើមានគម្លាតកាន់តែធំ អាចក្លាយជាបញ្ហាប្រឈមមុខដាក់គ្នានៅពេលខាងមុខ។
៤. គំនិតថ្មីដែលពួកគេមាន (What Superpowers They Bring)
គ្រូបង្វឹកអាជីវកម្មម្នាក់ អាចមានចំណុចខ្លាំងជាច្រើន ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់អង្គភាពអ្នក។ ឧទាហរណ៍៖ តើពួកគេមានសមត្ថភាពមើលឃើញគម្លាតរវាងអ្វីដែលកំពុងធ្វើបច្ចុប្បន្ន និងកន្លែងដែលគួរធ្វើ នៅពេលខាងមុខឬទេ? តើពួកគេអាចយល់ពីអ្វីដែលត្រូវបានចែករំលែក និងយល់ពីអ្វីដែលចាំបាច់ដើម្បីបង្កើតយុទ្ធសាស្ត្រសម្រាប់ការផ្លាស់ប្តូរលើដំណើរការក្រុមហ៊ុនឬទេ?
៥. ការបង្ហាញភស្តុតាង និងលទ្ធផល (Proof of Results)
គ្រូបង្វឹកអាជីវកម្មដែលគួរឱ្យទុកចិត្តបាន នឹងនិយាយអំពីលទ្ធផលជាក់ស្តែង។ ពួកគេនឹងបង្ហាញលទ្ធផលលើការងាររបស់ពួកគេ ដូចជា ការបង្ហាញលទ្ធផលលើការលក់ឲ្យកាន់តែច្រើន រួមទាំងការបង្ហាញអំពីការលើកទឹកចិត្តលើការចូលរួមរបស់ក្រុមក្នុងភាពជោគជ័យនៃអង្គភាពជាដើម។
៦. ឯកសារយោងឧស្សាហកម្ម (Industry References)
ឯកសារសម្ព័ន្ធភាពពីមុនដែលអាចទាក់ទងដោយផ្ទាល់ទៅនឹងការផ្តោតអារម្មណ៍របស់អ្នក និងបង្ហាញពីភាពអាចទុកចិត្តបាន។ ផ្តល់អាទិភាពដល់ព័ត៌មានណាមួយដែលបង្ហាញពីទស្សនៈ និងភាពជឿជាក់ដូចជាការនិយាយទាក់ទងជាមួយក្រុមឧស្សាហកម្ម។
៧. ចំណេះដឹងលើផ្នែករូបិយប័ណ្ណ (Knowledge Currency)
ពិភពជំនួញ ត្រូវសម្របខ្លួន ឬ ត្រូវមានការផ្លាស់ប្ដូរឥតឈប់ឈរ អំពីកម្លាំង និងឱកាសទីផ្សារថ្មី។ បើគ្មានការយល់ដឹងអំពីចំណេះដឹងទាំងនោះទេ នោះអាជីវកម្មនឹងឈានទៅរកការធ្លាក់ចុះ និងបរាជ័យ។ គ្រូបង្វឹកដែលគួរឲ្យទុកចិត្ត គួរតែយល់ និងអាចផ្តល់យោបល់ដោយផ្ទាល់លើសកម្មភាពថ្មីៗដែលពាក់ព័ន្ធ និងផ្លាស់ប្តូរច្បាប់ ការផ្លាស់ប្តូរទីផ្សារ ការផ្លាស់ប្ដូរលក្ខណៈប្រជាសាស្ត្រ ឬ ការលក់ឧស្សាហកម្ម និងលំនាំទិញជាដើម។
សម្រួលពី៖ 7 Key Considerations to Finding the Right Business Coach ដោយ Kedma Ough លើគេហទំព័រ Entrepreneur
អត្ថបទទាក់ទង