គន្លឹះ ​៤ យ៉ាង ​នឹង​ជួយ​​ដល់​ការ​សម្រេច​ចិត្ត​អ្នក​ឲ្យល្អ​ជាង​មុន

ការដឹកនាំល្អ គឺអាស្រ័យលើការសម្រេចចិត្តដ៏ត្រឹមត្រូវ ប៉ុន្តែវាអាចជាជំហានមួយដ៏លំបាក។ អ្នកដឹកនាំ ត្រូវចេះធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ព្រោះថាលទ្ធផលនៃការសម្រេចចិត្ត គឺអាចប៉ះពាល់ដល់បុគ្គលិកដទៃទៀត។ ខាងក្រោមនេះជាគន្លឹះដែលអ្នកអាចរៀនតាមបាន៖ 

១. អត់ធ្មត់

ក្រោយពីធ្វើការសម្រេចចិត្ត អ្នកត្រូវមានការអត់ធ្មត់។ វាអាចត្រូវការរយៈពេលសម្រាប់លទ្ធផលឲ្យចេញជាផ្លែផ្កា។

២. ភាពស្មោះត្រង់

ភាពស្មោះត្រង់ នឹងអនុញ្ញាតឲ្យអ្នកកំណត់គោលដៅឱ្យបានច្បាស់ឬពេលដែលអ្នកចង់ផ្លាស់ប្តូរពីព្រោះថាអ្នកត្រូវគិតចំណូលរបស់ក្រុមហ៊ុន ភាពរីកចម្រើន និងភាពរីករាយនៅក្នុងក្រុមហ៊ុន។ 

៣. ភាពសហការ

ការសម្រេចចិត្តមួយដ៏ត្រឹមត្រូវឬល្អអាចរួមបញ្ចូលពីទីប្រឹក្សាជាច្រើននាក់។ ដូច្នេះហើយអ្នកត្រូវរកមនុស្សដែលអ្នកអាចជឿទុកចិត្តបាននិងទទួលបានគំនិតល្អៗ។ 

៤. គិតពីអ្នកដទៃ

មេដឹកនាំ គឺមានឱកាសសម្រាប់ជះឥទ្ធិពលទៅលើជីវិតអ្នកដទៃ។ ប៉ុន្តែដោយសារតែអ្នកទទួលនូវបន្ទុកនេះ ពេលខ្លះអ្នកគេងមិនលក់នោះទេ។ ការសម្រេចចិត្តបែបនេះគឺធំនិងសំខាន់។ ដូច្នេះហើយ អ្នកត្រូវស្មោះត្រង់នឹងខ្លួនឯង និងគិតដល់បេសកកម្មរួមរបស់ក្រុមហ៊ុន។

ប្រភព៖ www.lifehack.org


អត្ថបទទាក់ទង

​​វិធី ៥យ៉ាង ​ដើម្បីកែលម្អ​ការសម្រេចចិត្តរបស់អ្នក

Leave a Reply

Your email address will not be published. Required fields are marked *