រឿងខ្លី៖ សមភាព និង យុត្តិធម៏

មានសាស្ត្រាចារ្យម្នាក់បង្រៀននៅមហាវិទ្យាល័យសេដ្ឋកិច្ច បានឲ្យដឹងថា តាំងពីគាត់បង្រៀនសិស្សមក គាត់មិនដែលកែពិន្ទុឲ្យសិស្សណាម្នាក់ធ្លាក់នោះទេ តែគាត់ធ្លាប់កែពិន្ទុឲ្យសិស្សពេញមួយថ្នាក់ធ្លាក់ទាំងអស់គ្នា។

ដោយសារតែថ្នាក់នោះ បានលើកឡើងថាសង្គមមួយដែលមានរចនាសម្ព័ន្ធដឹកនាំល្អឥតខ្ចោះ គឺជាសង្គមមួយដែលសមភាព គ្មានអ្នកមាន គ្មានអ្នកក្រ នេះហើយទើបជាសង្គមដែលយុត្តិធម៌បំផុត។”

ដូច្នេះសាស្ត្រាចារ្យម្នាក់នោះ ក៏បាននិយាយថា អ៊ីចឹងពួកយើងគួរតែធ្វើការពិសោធន៌ជាក់ស្តែងលើអំណះអំណាងនេះ។ ដោយពិន្ទុរបស់សិស្សទាំងអស់ នឹងត្រូវបូកសរុបបញ្ចូលគ្នា ហើយចែកទៅឲ្យម្នាក់ៗស្មើគ្នា ដូច្នេះយើងនឹងគ្មានអ្នកធ្លាក់ ឬ អ្នកដែលបានពិន្ទុ A នោះទេ។

បន្ទាប់ពីឆ្លងកាត់លំហាត់ប្រលងលើកទី១ ពិន្ទុមធ្យមភាគរបស់សិស្សទាំងអស់ទទួលបាន គឺ B ហើយវាធ្វើឲ្យសិស្សដែលខិតខំរៀនមិនសប្បាយចិត្តនឹងលទ្ធផលនេះសោះ តែសិស្សដែលខ្ជិលវិញ បែរជាសប្បាយចិត្តជាខ្លាំង។

ក្រោយមកលំហាត់ប្រលងលើកទី២ លោកគ្រូសង្កេតឃើញថា សិស្សដែលខ្ចិលមិនខំប្រឹងរៀន កាន់តែខ្ចិល ហើយសិស្សដែលខិតខំប្រឹងរៀងវិញ ក៏មិនសូវប្រឹងដូចមុន។ ពិន្ទុមធ្យមភាគរបស់លំហាត់ទី២ គឺ D ហើយគ្មាននរណាម្នាក់សប្បាយនឹងលទ្ធផលនេះទេ។

ក្រោយមកទៀតការប្រលងលើកទី៣ ជាការប្រលងចុងក្រោយពិន្ទុមធ្យមភាគ គឺ F ហើយក៏មានការបន្ទោសគ្នារវាងពួកគេ ពួកគេសុទ្ធតែមិនសុខចិត្ត ហើយមិនចង់រៀន ដើម្បីនរណាម្នាក់ទទួលបានផលប្រយោជន៍នោះដែរ។

ពេលនោះលោកគ្រូ ក៏បាននិយាយថាឆ្លងកាត់ការប្រលងលើកនេះ អ្នករាល់គ្នានឹងយល់ថា នេះហើយគឺជាសង្គមដែលអ្នករាល់គ្នាចង់បាន ហើយវាក៏ពិបាកអនុវត្តន៍ដែរ ទោះបីអំណះអំណាងនេះគួរឲ្យចាប់អារម្មណ៍ក៏ដោយ  តែនៅពេលដែលដាក់ឲ្យអនុវត្តន៍ជាក់ស្តែង គ្មាននរណាម្នាក់មានកម្លាំងចិត្តធ្វើការទៀតឡើយ។”

សន្និដ្ឋានចុងក្រោយ៖

អ្នកមិនអាចធ្វើឲ្យអ្នកក្រក្លាយជាអ្នកមាន ដោយធ្វើឲ្យអ្នកមាន ក្រនោះទេ។ អ្នកមិនធ្វើអ្វីសោះ ក៏ទទួលបានផលប្រយោជន៍។ រដ្ឋាភិបាល បើមិនឲ្យអ្វីមួយទៅនរណាម្នាក់ នោះ ក៏មិនអាចទៅយកអ្វីពីគេនោះដែរ។ នៅពេលដែលប្រជាជនជាងពាក់កណ្តាល យល់ឃើញថា ពួកគេមិនចាំបាច់ធ្វើអ្វីនោះទេ ព្រោះមានមនុស្សជាងពាក់កណ្តាលទៀតធ្វើឲ្យ នោះមនុស្សពាក់កណ្តាលទៀតក៏គិតថា វាគ្មានប្រយោជន៍ទេ ព្រោះធ្វើទៅក៏អ្នកដទៃទទួលផលដែរ។”

ដូច្នេះគ្មាននរណាម្នាក់អាចធ្វើឲ្យចំនួនអ្នកមានកើនឡើងដោយចែកទ្រព្យសម្បត្តិពីអ្នកមានទៅអ្នកក្រស្មើគ្នានោះទេ។

សមភាព មិនមែនសុទ្ធតែមានន័យថា យុត្តិធម៌នោះទេ!


អត្ថបទទាក់ទង

រឿងខ្លី៖ ក្ងាន និងស៊ុតមាស

Leave a Reply

Your email address will not be published. Required fields are marked *