​​វិធី ៥យ៉ាង ​ដើម្បីកែលម្អ​ការសម្រេចចិត្តរបស់អ្នក

​​វិធី ៥យ៉ាង ​កែលម្អ​ការសម្រេចចិត្តរបស់អ្នក

  • រៀបចំផែនការថ្ងៃរបស់អ្នក
  • ត្រូវ​រំឮកលើ​សកម្មភាពរបស់អ្នក
  • បង្កើតផែនការបរិភោគ​​អាហារ
  • កុំធ្វើឱ្យជីវិតអ្នកពិបាក​ពេក​
  • កុំភ្លេចថែរក្សាខ្លួនឯង

នៅក្នុងជីវិតប្រចាំថ្ងៃ គ្រប់វិនាទី សុទ្ធសឹងតម្រូវឲ្យយើងធ្វើ “ការសម្រេចចិត្ត”។ ការសម្រេចចិត្តមានទាំងតូច ទាំងធំ ទាំងសាមញ្ញដូចជា ព្រឹកឡើងនាឡិការោទិ៍ភ្លាម យើងត្រូវធ្វើការសម្រេចចិត្តថាគួរងើបភ្លាម ឬចុចបិទនាឡិកាហើយគេងបន្តទៀត ឬងើបមកឃើញមេឃខ្មៅងងឺត យើងត្រូវសម្រេចចិត្តថាគួរទៅហាត់ប្រាណឬក៏អត់… ហើយមានការសម្រេចចិត្តបន្តបន្ទាប់ទៀតដូចជាគួររៀនបន្ត ឬបេាះបង់ការសិក្សាហើយរកការងារធ្វើ គួរធ្វើជំនួញ ឬគួរវិនិយោគ រហូតដល់ការសម្រេចចិត្តដែលប៉ះពាល់ដល់អាយុជីវិត ដូចជាពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរអ្វីមួយ គួរទៅមន្ទីរពេទ្យណា គួរវះឬមិនគួរវះ ជាដើម ។ល។ ពេលខ្លះ យើងរវល់នឹងការងារ ឬសប្បាយនឹងមិត្តភក្តិ ភ្លេចឪពុកម្តាយនៅផ្ទះ រហូតដល់គាត់ធ្លាក់ខ្លួនឈឺ ហើយលាចាកលោក ទើបយើងមានវិប្បដិសារី។ ទាំងនេះសុទ្ធតែកើតចេញពីការសម្រេចរបស់យើងម្នាក់ៗ។

ដំណើរ​ការ​នៃ​ការ​​​សម្រេច​ចិត្ត​ អាច​ជាប់​គាំង​នៅ​ពេល​ណា​មួយដែល​ខ្លួន​ឯង​មិន​ដឹង​ថា ខ្លួន​ឯង​ត្រូវ​ធ្វើ ​ឬ​ចង់​បាន​អ្វី។ ឧទាហរណ៍ថា យើង​ដើរ​ទៅ​បើក​ទូរ​ទឹកកក ប៉ុន្តែ​នៅពេល​ដែល​បើក​ហើយ ខ្លួន​ឯង​មិន​ដឹង​ថា ត្រូវ​យក​អ្វី​មក​បរិភោគ​​នោះ​ទេ។ នេះមាន​ន័យថា ខួល​ក្បាល​ពិបាក​សម្រេច​ចិត្ត​ថា ខ្លួន​ឯង​ត្រូវ​បរិភោគ​អ្វី​ដែល​មាន​សុខភាព​ល្អ​ជា​ដើម។ បញ្ហា​នេះ កើត​ឡើង​ដោយ​សារ​តែ​អសមត្ថភាព​​នៃ​ការ​សម្រេច​ចិត្ត​របស់​យើង។ ហើយ​ក៏​នាំ​មក​នូវ​បញ្ហា​ធ្ងន់​ធ្ងរនៅក្នុងការ​រស់​នៅ និង​អាជីព​របស់​យើង​ដែរ​។​

​ប៉ុន្តែ​ខាង​ក្រោម​នេះ ជា​វិធី​ងាយ​ៗដែល​ជួយ​សម្រួល​ដល់​ការ​សម្រេច​របស់​យើង​កាន់​តែ​ប្រសើរ៖

១. រៀបចំផែនការថ្ងៃរបស់អ្នក

អ្វីដែលមិនបានគ្រោងទុក គឺ​មាន​ភាព​រញ៉េរញ៉ៃ​ច្រើន​។ ដូច្នេះ កុំ​ឲ្យ​វា​ក្លាយ​ជា​ទម្លាប់​ឲ្យ​សោះ​។ ចូរកំណត់ពេលវេលាក្នុងការ​រៀប​ចំ ដើម្បី​ខ្លួន​ឯង​ទទួល​ប្រយោជន៍​រាល់​ថ្ងៃ​។ ពេលវេលាដែលអ្នករៀបចំផែនការសម្រាប់ខ្លួន ​មាន​ទាំង​ពេល​ការងារ​ និង​ពេល​វេលាលើសកម្មភាពកម្សាន្ត។

២. ត្រូវ​រំឮកលើ​សកម្មភាពរបស់អ្នក

អ្នកអាចត្អូញត្អែរថា អ្នកភ្លេចនូវអ្វីដែលអ្នកស្មានថានឹងធ្វើបន្ទាប់។ ប៉ុន្តែ អ្នកអាចយកឈ្នះបញ្ហានេះបាន ប្រសិនបើអ្នកកំណត់ការរំឮក​មួយសម្រាប់អ្វីគ្រប់យ៉ាងនៅលើទូរស័ព្ទរបស់អ្នក។ សូមកំណត់ការក្រើនរំលឹកឱ្យផឹកទឹក ឬ​ការ​ដើរ​លេង​ជា​ដើម​។ នៅពេលដែលអ្នកដឹងថា អ្វីដែលអ្នកត្រូវធ្វើបន្ទាប់ទៀត​ ជីវិតកាន់តែងាយស្រួល ហើយអ្នកនឹងសង្រ្គោះខ្លួនអ្នកពីការនឿយហត់ក្នុងការសម្រេចចិត្ត។ ដូចគ្នា​ដែរ ​យើង​ត្រូវ​តែ​គោរព​ សម្រាប់​ការ​សន្យា​របស់​ខ្លួនលើ​សកម្មភាព​របស់​យើង​។

៣. បង្កើតផែនការបរិភោគ​​អាហារ

ការរៀបចំ​ផែ​ន​ការ​ហូប​អាហារ អាចចំណាយពេលច្រើន។ ​វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់គោលដៅសុខភាពរបស់អ្នក។ រៀបចំផែនការអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងពេលល្ងាចរបស់អ្នកនៅថ្ងៃខាងមុខ។ ហើយវាកាន់តែប្រសើរ ប្រសិនបើអ្នករៀបចំអាហារពេញមួយសប្តាហ៍​របស់អ្នកនៅចុងសប្តាហ៍ ដើម្បីសន្សំពេលវេលា ធ្វើ​អ្វី​ផ្សេង​ទៀត។ ផែនការរបបអាហារត្រឹមត្រូវ គឺចាំបាច់ដើម្បីបង្កើនផលិតភាពរបស់អ្នក របបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ អាចជួយបង្កើនផលិតភាពរបស់​យើង​។

៤. កុំធ្វើឱ្យជីវិតអ្នកពិបាក​ពេក​

ជីវិតមានភាពងាយស្រួល ហើយអ្នកមិនចាំបាច់ពិបាកជាងនេះទៀតទេ​ដោយការធ្វើបាបខ្លួនឯងនោះទេ។ ​អ្នកមិនចាំបាច់ធ្វើការសម្រេចចិត្តនៅកន្លែងដែលមិនចាំបាច់ទេ។ កុំ​រក​ទិញ​អ្វី​មួយ នៅពេល​ដែល​អ្នក​កំពុង​សន្សំ​ប្រាក់​។

៥. កុំភ្លេចថែរក្សាខ្លួនឯង

ចាប់ពីពេលដែលអ្នកភ្ញាក់ដឹងខ្លួន​ពី​ដំណេក​ គំនិត និងរាងកាយរបស់​អ្នក ចាប់ផ្តើមធ្វើការរហូតដល់អ្នកគេងលក់វិញ។ ដូច្នេះ សូមចាត់ទុកវាជាអាទិភាពក្នុងការសម្រាក​ និងកុំបង្ខំខ្លួនអ្នកឱ្យធ្វើការសម្រេចចិត្តនៅពេលយប់។ សូមទុកឱ្យការសម្រេចចិត្តនៅពេលព្រឹកវិញ នៅពេលចិត្តរបស់អ្នកស្រស់ស្រាយពេល​ភ្ងាក់​ពី​ដំណេក។


អត្ថបទទាក់ទង

សំណួរសំខាន់ៗចំនួន ៧ ដែលជួយតម្រង់ទិសការសម្រេចចិត្តឱ្យបានត្រឹមត្រូវ

 

Leave a Reply

Your email address will not be published. Required fields are marked *