លក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៧ ក្នុងការស្វែងរកគ្រូបង្វឹកអាជីវកម្មត្រឹមត្រូវ

គ្រូបង្វឹកជំនួញ បានក្លាយជាប្រភពកាន់តែច្រើន ទាក់ទងនឹងការផ្តល់ប្រឹក្សាណែនាំដែលមានឥទ្ធិពលរបស់អ្នកដឹកនាំបុគ្គលម្នាក់ៗ និងតាមរយៈការពង្រីកស្ថាប័នរបស់ពួកគេ។ ការស្វែងរកដៃគូ​អាជីវកម្មរបស់អ្នក ទាមទារ​ឲ្យមាន​យុទ្ធសាស្ត្រ​មួយ​ដែល​មាន​ភាព​ឧស្សាហ៍​ព្យាយាម​ដូច​គ្នា ទៅ​នឹង​ការស្វែងរកបុគ្គលិកឆ្នើម​ និង​សំខាន់​សម្រាប់​ក្រុមហ៊ុន​​ដែរ​។ នេះគឺជាលក្ខណៈវិនិច្ឆ័យមួយចំនួន សម្រាប់​ការ​ពិចារណា៖

១. ចំណេះដឹងឧស្សាហកម្ម (Industry Knowledge)

បើ​នរណា​ម្នាក់មាន​ចំណេះ​ដឹង​ច្បាស់​លើ​ឧស្សាហកម្ម​មួយ​ដែល​អាជីវម្ម​កំពុង​បង្កើត គឺ​ជា​ការ​បង្ហាញ​អំពី​កត្តា​កំណត់​ភាព​ជោគជ័យ​រួច​ទៅ​ហើយ​។ ចំណេះ​ដឹង​នោះ គឺ​រួម​បញ្ជូលទាំង​កត្តា​ខាង​ក្នុង​ និង​ខាង​ក្រៅ ដែល​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល​ លើ​ភាពជា​ដៃ​គូរ​អាជីវកម្ម​របស់​យើង។​

២. ជំនាញ (Expertise in Your Discipline)

នៅ​លើ​ពិភពលោក​យើង​នេះ គឺ​មិ​ន​អាច​សន្មតថាបុគ្គល​ម្នាក់នឹងមានជំនាញជ្រៅជ្រះលើគ្រប់វិស័យ​នោះ​ទេ​។ ​អ្នកជំនាញ ជា​ទូទៅ​មាន​ទៅ​តាម​ផ្នែក​នីមួយៗ ដូចជា ការលក់ ​និងទីផ្សារ ប្រតិបត្តិការ​ ឬ​ យុទ្ធសាស្ត្រ​ជា​ដើម​។ ហើយ​ការ​ជ្រើស​រើសមនុស្ស​​ជំនាញ​តាម​ប្រភេទ​ដែល​អ្នក​ត្រូវ​ការ​ អាច​ជំរុញ​គំនិត​​អាជិវកម្ម​ឲ្យ​មាន​ភាព​ឆ្លាត​វៃ និង​មាន​ភាព​ប្រកួត​ប្រជែង​ខ្ពស់​។​

៣. វប្បធម៌ និង តម្លៃ (Culture and Value Alignment)

ចំណុច​នេះ ទាក់ទង​នឹង​ការ​បង្កើតទំនុក​ទុកចិត្ត និង​ការ​បង្កើតទំនាក់ទំនងដោយ​ផ្ទាល់ លើ​ឥរិយាបថនៅក្នុងអង្គភាព​ ឬ​ នៅក្នុង​អាជីវកម្ម​។ ​បុគ្គលិក​លក្ខណៈ​ស្រដៀង​គ្នា អាច​ចំណុច​ខ្លាំង​សម្រាប់​ការ​ចាប់​ផ្ដើម​អាជីវកម្ម ប៉ុន្តែ​បើ​មាន​គម្លាត​កាន់​តែ​ធំ អាច​ក្លាយ​ជា​បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា​នៅពេល​ខាង​មុខ។​

៤. គំនិត​ថ្មីដែល​ពួក​គេ​មាន​ (What Superpowers They Bring)

គ្រូបង្វឹកអាជីវកម្មម្នាក់ អាចមានចំណុចខ្លាំងជាច្រើន ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការរបស់អង្គភាពអ្នក។ ឧទាហរណ៍​៖ តើពួកគេមានសមត្ថភាពមើលឃើញគម្លាតរវាងអ្វីដែលកំពុងធ្វើបច្ចុប្បន្ន និងកន្លែង​ដែល​គួរ​ធ្វើ​ នៅពេល​ខា​ង​មុខ​ឬទេ​? តើពួកគេអាចយល់ពីអ្វីដែលត្រូវបានចែករំលែក និង​យល់​ពីអ្វីដែលចាំបាច់ដើម្បីបង្កើតយុទ្ធសាស្ត្រសម្រាប់ការផ្លាស់ប្តូរ​លើ​ដំណើរ​ការ​ក្រុមហ៊ុន​ឬទេ?

៥. ការ​បង្ហាញ​​​ភស្តុតាង និង​​លទ្ធផល (Proof of Results)

គ្រូបង្វឹកអាជីវកម្មដែលគួរឱ្យទុកចិត្តបាន នឹង​និយាយអំពីលទ្ធផលជាក់ស្តែង។ ពួក​គេ​នឹង​​បង្ហាញ​លទ្ធផល​លើ​ការងារ​របស់​ពួក​គេ ដូច​ជា​ ការ​បង្ហាញ​លទ្ធផល​លើ​​ការលក់​​ឲ្យ​កាន់​តែ​ច្រើន​  រួម​ទាំង​ការ​បង្ហាញ​អំពីការ​លើក​ទឹក​ចិត្ត​លើ​ការចូលរួមរបស់ក្រុមក្នុងភាពជោគជ័យនៃអង្គភាព​ជា​ដើម។

៦. ឯកសារយោងឧស្សាហកម្ម (Industry References)

ឯកសារ​សម្ព័ន្ធភាពពីមុនដែលអាចទាក់ទងដោយផ្ទាល់ទៅនឹងការផ្តោតអារម្មណ៍របស់អ្នក​ និង​​បង្ហាញ​ពីភាព​អាចទុកចិត្តបាន។ ផ្តល់អាទិភាពដល់ព័ត៌មានណាមួយដែលបង្ហាញពីទស្សនៈ និងភាពជឿជាក់ដូចជាការនិយាយទាក់ទងជាមួយក្រុមឧស្សាហកម្ម។

៧. ចំណេះដឹង​លើ​ផ្នែក​រូបិយប័ណ្ណ (Knowledge Currency)

ពិភព​ជំនួញ​ ត្រូវ​សម្រប​ខ្លួន ឬ ​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ​ឥត​ឈប់​ឈរ អំពី​កម្លាំង និង​ឱកាស​ទីផ្សារថ្មី។ បើ​គ្មាន​ការ​យល់​ដឹង​អំពីចំណេះ​ដឹង​ទាំងនោះ​ទេ នោះ​អាជីវកម្ម​នឹង​ឈាន​ទៅ​រក​ការ​ធ្លាក់​ចុះ​ និង​បរាជ័យ។ ​គ្រូបង្វឹកដែលគួរឲ្យទុកចិត្ត គួរតែយល់ និងអាចផ្តល់យោបល់ដោយផ្ទាល់លើសកម្មភាពថ្មីៗដែលពាក់ព័ន្ធ និង​ផ្លាស់ប្តូរច្បាប់ ការផ្លាស់ប្តូរទីផ្សារ ការ​ផ្លាស់​ប្ដូរលក្ខណៈ​​ប្រជាសាស្ត្រ ឬ ការលក់ឧស្សាហកម្ម និងលំនាំទិញ​ជា​ដើម។

សម្រួលពី៖ 7 Key Considerations to Finding the Right Business Coach ដោយ Kedma Ough លើគេហទំព័រ Entrepreneur


អត្ថបទទាក់ទង

៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងអំពីភាពជាដៃគូអាជីវកម្ម

 

Leave a Reply

Your email address will not be published. Required fields are marked *