៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងអំពីភាពជាដៃគូអាជីវកម្ម

ភាពជាដៃគូអាជីវកម្ម ត្រូវបានបង្កើតឡើងនៅពេលដែលមានភាគីដែលចូលរួមជាមួយគ្នា ឬច្រើនជួបជុំគ្នា ដើម្បីធ្វើអាជីវកម្មដោយចែករំលែកទាំងប្រាក់ចំណេញ និងការខាតបង់។ ភាពជាដៃគូអាជីវកម្ម អាចត្រូវបានបង្កើតឡើងដោយបុគ្គល ឬអង្គភាពក្នុងអាជីវកម្ម (ឧទាហរណ៍ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ឬសាជីវកម្ម) ។

ស្ថាបនិក ឬម្ចាស់អាជីវកម្មមួយចំនួន មិនបានដឹងអ្វីសោះ អំពីសាវតារបស់ដៃគូអាជីវកម្មរបស់ពួកគេ វិធីសាស្រ្តធ្វើអាជីវកម្ម​ និងចក្ខុវិស័យចំពោះភាពជាដៃគូ។ អ្នកខ្លះ មានការប្រញាប់ប្រញាល់ ក្នុងការ​បង្កើត​ទំនាក់ទំនងទាំងនោះខ្លាំងពេក ទើបធ្វើឲ្យពួកគេមិនបានគិតឲ្យបានច្បាស់លាស់ សូម្បីតែប្រមូលផ្តុំនូវព័ត៌មានមូលដ្ឋាន​ផ្សេងៗ។

ខាងក្រោមនេះជាបញ្ហាមួយចំនួនដែលអ្នកត្រូវពិចារណា មុនពេលដែលអ្នកចុះហត្ថលេខា លើជំនួញជា​ដៃគូណាមួយ៖

១. សហការជាមួយមនុស្ស ដែលជឿទុកចិត្ត

ជាក់ស្តែងណាស់ អ្នកគួរធ្វើអាជីវកម្មតែជាមួយមនុស្ស ដែលអ្នកជឿទុកចិត្តប៉ុណ្ណោះ។ ត្រួតពិនិត្យ​ឲ្យដិតដល់ ចំពោះ​បុគ្គលគ្រប់រូបនៅក្នុងជំនួញអាជីវកម្មរបស់អ្នក ទោះបីជាបុគ្គលនោះជា​អ្នកម៉ៅការ ជាអ្នកជួល និងបុគ្គលផ្សេងទៀតក៏ដោយ។ នេះមានន័យថា អ្នកត្រូវត្រួតពិនិត្យ​អំពីសាវតារបស់ពួកគេ និងហៅទូរស័ព្ទ​ទៅកាន់បុគ្គល ដែលអាចបញ្ជាក់អះអាងអំពី​បុគ្គលិកលក្ខណៈរបស់ពួកគេដោយផ្ទាល់។ ចំណុចនេះ គឺត្រឹមត្រូវ ជាពិសេសចំពោះដៃគូអាជីវកម្ម​របស់អ្នក ហើយប្រាកដណាស់ នេះ​គឺជាវិធីសាស្រ្តសំខាន់បំផុត ក្នុងការការពារខ្លួនអ្នក ​នៅពេលចាប់ផ្តើមទំនាក់ទំនងអាជីវកម្មជាដៃគូ។

២. ឯកសារនៃភាពជាដៃគូ

មុនពេលដែលអ្នកចុះហត្ថលេខាលើឯកសារ​ភាពជាដៃគូ អ្នកដាច់ខាតត្រូវមានមេធាវីដ៏ល្អម្នាក់ ដែលអាចជួយកំណត់បញ្ហាដែលអាចកើតឡើង និងបង្ហាញអំពី​ដំណោះស្រាយនានា ប៉ុន្តែដំណោះស្រាយចុងក្រោយ គឺមានតែអ្នក និងដៃគូអាជីវកម្មរបស់អ្នកដែលជាអ្នកត្រូវកាន់កាប់កិច្ចព្រមព្រៀងនោះ និងចែករំលែកការយល់ដឹងយ៉ាងច្បាស់លាស់ អំពីរបៀប​ដែលកិច្ចព្រមព្រៀងនោះ​នឹងគ្រប់គ្រងអាជីវកម្មរបស់អ្នក។

៣. ដោះស្រាយបញ្ហាដែលអាចកើតឡើង

ចូរនិយាយអំពីសេណារីយ៉ូករណីណាដែលអាក្រក់ៗ មុនពេលដែលវាកើតឡើង ប្រសិនបើដៃគូអ្នកមិនមានបំណងនិយាយទេនោះ ទោះដោយ​មូលហេតុណាមួយក៏ដោយមានន័យថា អ្នកកំពុងមានដៃគូ ដែលខុសឆ្គងមួយហើយ។

៤. អ្នកប្រឹក្សាយោបល់ផ្សេងទៀត

សូមពិចារណា អំពីការទទួលបានការប្រឹក្សាយោបល់ដាច់ដោយឡែកពីគ្នា ប្រសិនបើការប្រើប្រាស់​មេធាវីរួមជាមួយ បង្កើតជាក្តីកង្វល់សម្រាប់អ្នក អ្នកអាចជ្រើសរើសមេធាវីណាម្នាក់ ដែលអាចជាអ្នកប្រឹក្សា ផ្ដល់យោបល់បន្ថែម លើកិច្ចព្រមព្រៀងនោះ។

៥. ទាយាទ ឬអ្នកមានសិទ្ធិបន្តវេនពីអ្នក

ប្រសិនបើអ្នករស់នៅក្នុងប្រទេសដែលប្រើប្រាស់ទ្រព្យសម្បត្តិរួម សូមឲ្យស្វាមី-ភរិយារបស់ដៃគូ​អាជីវកម្មរបស់អ្នក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ឬកិច្ចព្រមព្រៀងដំណើរការ​អាជីវកម្ម និងរាល់ការកែប្រែទាំងអស់។ ស្វាមី-ភរិយា ត្រូវបានសន្មត់ថា មានផលប្រយោជន៍លើ​ភាព​ជា​ម្ចាស់អាជីវកម្ម ហើយអ្នកចង់ឲ្យពួកគេយល់ព្រម ចំពោះបញ្ញត្តិនានានៃកិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ ឬកិច្ចព្រមព្រៀងដំណើរការអាជីវកម្មរបស់អ្នក។ ចំណុចនេះ មានសារៈសំខាន់​ ជាពិសេស​ចំពោះវិធីសាស្រ្តក្នុងការវាយតម្លៃអាជីវកម្ម នៅពេលទិញភាគហ៊ុនពីដៃគូដែលបាន​លះលែង​ជាមួយស្វាមី-ភរិយា ឬកូន។


អត្ថបទទាក់ទង

ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងអំពីភាពជាដៃគូអាជីវកម្ម

 

One thought on “៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងអំពីភាពជាដៃគូអាជីវកម្ម

Leave a Reply

Your email address will not be published. Required fields are marked *