ក្រោយពីសម្ភាសន៍ការងាររួច អ្នកគួរចៀសវាងធ្វើរឿងទាំងនេះ

ដើម្បីទទួលបានជោគជ័យក្នុងពេលសម្ភាសន៍ គឺយើងត្រូវដឹង និងយល់ចិត្តអ្នកសម្ភាសន៍ថា គេចង់បានអ្វី និងត្រូវការអ្វី? មានសំណួរជាច្រើនដែលនឹងត្រូវបានសួរនៅពេលសម្ភាសន៍ ដែលអ្នកគួរតែត្រៀមខ្លួនឲ្យបានរួចរាល់ទុកជាមុន។ អ្នកក៏ត្រូវតែដឹង និងកំណត់ឲ្យបានច្បាស់ថា តើគេកំពុងតែចង់បាននូវចម្លើយអ្វីពីអ្នក។ យ៉ាងណាមិញ មានបេក្ខជនជាច្រើនដែលដាក់ពាក្យសុំចូលធ្វើការរហូតបានជាប់ដល់វគ្គសម្ភាសន៍ តែពួកគេបានធ្វើឲ្យខ្លួនឯងបាត់បង់ឱកាសទៅវិញដោយសារតែកំហុសមួយចំនួនខាងក្រោម៖

១. កុំរអ៊ូប្រាប់អ្នកដទៃនៅពេលដែលអ្នកបញ្ចប់ការសម្ភាសន៍

វាចាត់ទុកជារឿងមិនល្អ និងគ្មានសុជីវធម៌នៅពេលដែលអ្នកលើកឡើងតែពីរឿងមិនល្អនៅពេលសម្ភាសន៍យកទៅប្រាប់អ្នកដទៃ។

២. កុំផ្លាស់ប្ដូរប្រាក់ខែដែលអ្នករំពឹងទុក

អ្នកមិនគួរផ្លាស់ប្ដូរការទាមទារប្រាក់ខែតាមតែចិត្តនោះទេ ឬមកពីអ្នកឃើញអ្នកសម្ភាសន៍មានទូរស័ព្ទល្អប្រើ ដែលការស្លៀកពាក់របស់គេមានភាពថ្លៃថ្នូរដែលធ្វើឲ្យអ្នកគិតថាអ្នកនឹងអាចសុំចំនួនប្រាក់ខែច្រើនជាងមុន។ ក្នុងន័យនេះ អ្នកអាចផ្លាស់ប្ដូរពីច្រើនចុះមកតិចវិញបាន តែមិនអាចពីតិចទៅច្រើននោះទេ ព្រោះធ្វើបែបនេះគេប្រាកដជាមិនរើសយកអ្នកឡើយ។

៣. កុំសួរញឹកញាប់ពេកទាក់ទងនឹងរឿងមុខតំណែង

វាជាការល្អក្នុងការសួរបញ្ជាក់ពីមុខដំណែងដែលខ្លួនឯងត្រូវទទួលបាន តែអ្នកក៏គួរតែមើលទៅតាមកាលៈទេសៈផងដែរ ហើយចៀសវាងសួរច្រំដែលពេកដែលវាអាចធ្វើឲ្យប៉ះពាល់ដល់ការងាររបស់អ្នក។ ដូច្នេះក្រោយពេលសម្ភាសន៍ចប់ សូមកុំទូរស័ព្ទ ឬអ៊ីមែលទៅសួរអំពីលទ្ធផល ព្រោះការធ្វើបែបនេះវានាំឲ្យមានការទើសទាល់ និងធុញទ្រាន់ផងដែរ ព្រោះបើអ្នកជាបេក្ខជនសំខាន់មែន គេប្រាកដជាទាក់ទងមកអ្នកវិញមិនខាន។

៤. កុំធ្វើដូចជាអ្នកបានការងារហើយអ៊ីចឹង

មិនថាអ្នកគិតថាខ្លួនឯងឆ្លើយសំណួរនៅពេលសម្ភាសន៍បានល្អយ៉ាងណាក៏ដោយ អ្នកមិនគួរពេលមានទំនុកចិត្តលើខ្លួនឯងហួសហេតុពេកនោះទេ ជៀសវាងនាំឲ្យគេគិតថា អ្នកមានលក្ខណៈអំនួតលើខ្លួនឯង។ ដូច្នេះត្រូវចាំថា អ្នកត្រូវតែមានទំនុកចិត្តលើខ្លួនឯង ប៉ុន្តែមិនមែនអំនួតនោះទេ។

៥. កុំទាន់ទាក់ទងអ្នកដែលសម្ភាសន៍តាមបណ្ដាញសង្គម

បើលទ្ធផលមិនទាន់ប្រកាសជាផ្លូវការ សូមកុំទាន់ Add ឬទាក់ទងអ្នកដែលសម្ភាសន៍នៅតាមបណ្ដាញសង្គមឲ្យសោះ ព្រោះគេអាចគិតថា អ្នកកំពុងទាក់ទង ឬបញ្ចុះបញ្ចូលទាក់ទងនឹងតំណែងការងារថ្មីនោះ។

ជាចុងក្រោយ បើលើសពីពីរសប្ដាហ៍ ដោយគ្មានការទាក់ទងមកទេ សូមកុំចាំ ឬចាំឱកាសក្រោយ រួចក្រឡេកទៅក្រោយបន្តិចថាអ្វីទៅជាមូលហេតុ។ ការមិនបានជូនដំណឹងពីលទ្ធផល វាមិនចាំបាច់សម្រាប់អ្នកទេ ការបន្តដំណើរទៅមុខរបស់អ្នកទើបសំខាន់។


 អត្ថបទទាក់ទង

ជំនាញទន់សំខាន់ៗ ចំនួន១០ ដែលនយោជកពិចារណានៅពេលជ្រើសរើសបុគ្គលិកមកធ្វើការក្នុងក្រុមហ៊ុនរបស់ពួកគេ

One thought on “ក្រោយពីសម្ភាសន៍ការងាររួច អ្នកគួរចៀសវាងធ្វើរឿងទាំងនេះ

Leave a Reply

Your email address will not be published. Required fields are marked *