រឿងខ្លី៖ តើអ្នកវិទ្យាសាស្ត្រជាមនុស្សបែបណា?
ស៊ែកហ្គេ អ៊ីវ៉ាណូវិច វ៉ាវីឡូវ (Sergey Ivanovich Vavilov, 1891-1951) មានកំណើតក្នុងគ្រួសារអ្នករដ្ឋការក្រីក្រម្នាក់។ តាំងពីពេលនៅសិក្សាម៉្លេះ យុវសិស្សនេះចូលចិត្តមុខវិជ្ជាធម្មជាតិវិទ្យាណាស់។ ពេលចូលរៀននៅមហាវិទ្យាល័យ និស្សិតដ៏ពូកែឆ្នើមវ៉ាវីឡូវត្រូវបានអ្នកប្រាជ្ញ ឡេបេឌែហ្វ យកចិត្តទុកដាក់ណែនាំយ៉ាងពិសេស។
វ៉ាវីឡូវ បានក្លាយទៅជាអ្នករូបវិទ្យាដ៏ល្បីល្បាញតាំងពីឆ្នាំដំបូងក្រោមរដ្ឋអំណាចសូវៀត។ លោកទទួលបន្ទុកមុខវិជ្ជាពន្លឺវិទ្យា (Optique) នៅក្នុងវិទ្យាស្ថានរូបវិទ្យា។ នៅទីនេះលោកសម្រេចបាននូវស្នាដៃធំៗមានតម្លៃជាច្រើន ទាំងខាងទ្រឹស្ដី ទាំងខាងបច្ចេកទេសពន្លឺ ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយវិទ្យាសាស្ត្រ។ ចាប់ពីឆ្នាំ១៩៣២លោកបានក្លាយទៅជាសមាជិកបណ្ឌិតសភាវិទ្យាសាស្ត្រសូវៀត រួចមកទល់ឆ្នាំ១៩៤៥ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានវិទ្យាស្ថាន។
អ្នកប្រាជ្ញរូបនេះបានទទួលរង្វាន់ឥស្សរិយយសលេនីន ២លើក ដោយការរួមចំណែកយ៉ាងសំខាន់របស់លោកក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេសការពារសន្តិសុខជាតិ។
ពេលដែលបានក្លាយទៅជាអ្នកដឹកនាំផ្នែករូបវិទ្យានៅមហាវិទ្យាល័យមូស្គូ មានម្ដងនោះ វ៉ាវីឡូវ បានប្រគល់ឲ្យសហការីរបស់ខ្លួននូវការងារចាត់តាំងមួយចំនួន។
“ជម្រាបប្រសាសន៍លោកសាស្ត្រាចារ្យ បើតែយ៉ាងហ្នឹង ធ្វើម៉េចខ្ញុំធ្វើការស្រាវជ្រាវវិទ្យាសាស្ត្របានទៅ?”
វ៉ាវីឡូវឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ថា៖ “ឯងយល់ច្រឡំហើយ! អ្នកវិទ្យាសាស្ត្រម្នាក់ៗ មិនអាចជាអ្នកដែលមិនដឹងអ្វីសោះពីការងារចាត់តាំងនោះឡើយ។ បើធ្វើការងារចាត់តាំងមិនល្អ នោះយើងមិនបាច់និយាយដល់ការស្រាវជ្រាវវិទ្យាសាស្ត្របានត្រឹមត្រូវសោះឡើយ។”
វ៉ាវីឡូវ គឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ខ្លាំងដល់ការងារចាត់តាំងដែរ។ ក្នុងតួនាទីរបស់ខ្លួនជាអ្នកដឹកនាំ លោកបានចំណាយពេលវេលាយ៉ាងច្រើនសម្រាប់ការងារចាត់តាំង ណែនាំសហការី និងសិស្សរបស់ខ្លួន ដូចជា សេហ្វសែនកូ ឆេរ៉ែនកូហ្វហ្វ្រង់…ឲ្យសម្រេចបាននូវស្នាដៃស្រាវជ្រាវរូបវិទ្យាដ៏មានតម្លៃជាច្រើន។
អត្ថបទទាក់ទង