អ្នកដឹកនាំ ៥ប្រភេទ ដែលអ្នកត្រូវដឹង

អ្នកដឹកនាំ គឺជាបុគ្គលដែលបានគេប្រគល់​តួនាទី​ ឬត្រូវបានគេទទួលស្គាល់​ និងតែងតាំង​ឲ្យ​ធ្វើ​ជាមេក្រុម អ្នកបង្គាប់​បញ្ជា អ្នកសម្រេចចិត្ត អ្នកផ្តល់​គំនិតយោបល់​ ឬចាត់​ចែងការងាររបស់​ក្រុម អង្គភាព សហគមន៍ ប្រទេស​ ជាដើម ។ល។ ដែលមានតួនាទីសំខាន់​ក្នុងការបំផុសទឹកចិត្ត ជួយឲ្យមនុស្សធ្វើការកាន់​តែមានប្រសិទ្ធិភាពខ្ពស់ ​ដើម្បីជាប្រយោជន៍រួមរបស់​សមាជិកទាំងអស់​គ្នា។

មិនថានៅក្នុងក្រុមហ៊ុន ស្ថាប័ន ឬអង្គការណាមួយនោះទេ អ្នកដឹកនាំ គឺជាធាតុដ៏សំខាន់បំផុតក្នុងការនាំក្រុមហ៊ុន​ ឬស្ថាប័នឆ្ពោះទៅកាន់់ជោគជ័យ។ ក្នុងពេលតែមួយនេះដែរ ប្រសិនបើអ្នកដឹកនាំមិនល្អក៏អាចបង្អាក់ភាពជោគជ័យរបស់ក្រុមហ៊ុនបានផងដែរ។ ហេតុដូច្នេះហើយទើបថ្នាក់ដឹកនាំនីមួយៗ ត្រូវមានតួនាទីខ្ពស់ក្នុងការគ្រប់គ្រងក្រុមហ៊ុនអោយបានល្អ។ បែបផែននៃការគ្រប់គ្រងរបស់អ្នកដឹកនាំ គឺមិនដូចគ្នាទាំងអស់នោះទេ អ្នកខ្លះក៏សិក្សាពីរបៀបនៃការដឹកនាំពីអ្នកដទៃ ពីសៀវភៅ ឬអ្នកខ្លះទៀតក៏ចេះច្នៃយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងដោយខ្លួនឯង។ បើតាមការសិក្សា គេបានបែងចែកប្រភេទនៃអ្នកដឹកនាំជា ៥ ប្រភេទ ដូចជា៖

១. Inspirational Leader

អ្នកដឹកនាំប្រភេទនេះជម្រុញ Managerial leader និង Relational Leader ឲ្យក្លាយជា Motivational Leader។ ការយកចិត្តទុកដាក់ដ៏ធំរបស់គេ គឺពង្រីកសមត្ថភាពផ្ទាល់ខ្លួនដើម្បីជម្រុញអ្នកដទៃឲ្យរីកចម្រើនទៅមុខដែរ។ Inspirational leader ខុសគ្នាពី Motivational Leader ពីព្រោះ Inspirational Leader ផ្តោតលើការលើកទឹកចិត្តអ្នកដទៃផ្នែកខាងក្នុង ប៉ុន្តែ Motivational Leader លើកទឹកចិត្តផ្នែកខាងក្រៅតែប៉ុណ្ណោះ។ បើនិយាយទៅ ការដឹកនាំបែប Inspirational មានការតាំងចិត្តខ្ពស់បំផុតក្នុងការអភិវឌ្ឍន៍លើអត្តចរិតរបស់មនុស្ស។ ដោយសារតែការយកចិត្តទុកដាក់បែបនេះហើយទើបមនុស្សជាច្រើនធ្វើតាមអ្នកដឹកនាំប្រភេទនេះ។​

២. Motivational Leader

អ្នកដឹកនាំនៅក្នុងប្រភេទនេះក៏ព្យាយាមស្វែងរកផលប្រយោជន៍ដែរ ប៉ុន្តែជាផលប្រយោជន៍រួម។ និយាយអោយខ្លីគឺផលប្រយោជន៍ទាំងខ្លួនឯង បុគ្គលិក សហគមន៍ និងមនុស្សជុំវិញខ្លួន។ មនុស្សទាំងពួងធ្វើតាមពួកគេដោយការពេញចិត្ត និងទំនុកចិត្ត។ រាល់ការសម្រេចបានជោគជ័យទាំងឡាយ ពួកគេមិនដែលគិតថាជារបស់ខ្លួនទាំងស្រុងនោះទេ ប៉ុន្តែពួកគេតែងតែដឹងគុណដល់អ្នកដទៃដែលជាចំណែកមួយនៃភាពជោគជ័យនោះ។ ចំណុចខ្វះខាតរបស់ពួកគេគឺមិនបង្កើតការលះបង់ចាំបាច់ណាមួយដើម្បីបង្កើត Motivational leader ផ្សេងទៀត។

៣. Managerial Leader

អ្នកដឹកនាំប្រភេទនេះជាមនុស្សដែលមានសក្តានុពលតិចតួចបំផុតក្នុងចំណោមប្រភេទអ្នកដឹកនាំទាំងប្រាំ។ អ្នកដទៃធ្វើតាមគេដោយសារតែចាំបាច់ត្រូវធ្វើ ដោយចៀសមិនបានតែប៉ុណ្ណោះ។ ពួកគេមើលឃើញអ្នកដទៃគ្រាន់តែជាឧបករណ៍ដើម្បីសម្រេចជោគជ័យរបស់ខ្លួនឯងតែប៉ុណ្ណោះ។ ពួកគេបម្រើអ្នកដទៃពីព្រោះតែវាជាតួនាទីរបស់ខ្លួន។ ម្យ៉ាងវិញទៀត អ្នកដឹកនាំប្រភេទនេះតាំងខ្លួ​នជាអ្នកសម្រេចចិត្តគ្រប់កិច្ចការទាំងអស់។ ពួកគេមិនសូវមានគំនិតទូលំទូលាយប៉ុន្មានទេ ហើយភាគច្រើនអោយតម្លៃអ្នកណាម្នាក់ផ្អែកលើមុខតំណែងតែប៉ុណ្ណោះ។

៤. Rational Leader

អ្នកដឹកនាំប្រភេទនេះបង្កើតទំនាក់ទំនងជាមួយអ្នកដទៃដើម្បីគ្រាន់តែចង់ជះឥទ្ធិពលលើអ្នកដទៃប៉ុណ្ណោះ។ ចំណែកឯអ្នកធ្វើតាមពួកគេនោះ គឺដោយសារតែតំណែងពួកគេជាអ្នកណា ជាជាងអ្វីដែលពួកគេគ្រប់គ្នាដឹង។ បើទោះបីជា អ្នកដទៃធ្វើតាមអ្នកដឹកនាំនេះក៏ដោយ ក៏អ្នកដែលធ្វើការជាមួយនោះមិនបានបង្ហាញពីសក្តានុពលផ្ទាល់ខ្លួនអោយពេញលេញនោះទេ ពីព្រោះពួកគេព្យាយាមសម្របតាមអ្នកដឹកនាំតែប៉ុណ្ណោះ។

៥. Transformational Leader

ជាប្រភេទអ្នកដឹកនាំដែលមានឆន្ទៈ និងមហិច្ចតាក្នុងការផ្លាស់ប្តូរអ្នកដទៃ។ ក្នុងចំណោមប្រភេទទាំងអស់នៃអ្នកដឹកនាំ Transformational Leader មានឥទ្ធិពល និងទទួលបានការគោរពខ្ពស់បំផុត។ កេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរបស់គេគឺបានមកពីសមត្ថភាពក្នុងការអភិវឌ្ឍន៍អ្នកដទៃអោយក្លាយជាម្ចាស់ការលើខ្លួនឯង។ ជាធម្មតា អត្តចរិតរបស់ក្រុមនេះគឺមានភាពរឹងម៉ាំ ហើយមានការតាំងចិត្តខ្ពស់ក្នុងការបម្រើ​ និងអភិវឌ្ឍន៍អ្នកដទៃ។ អ្នកដឹកនាំប្រភេទនេះសម្បូរទៅដោយបណ្តុំគំនិត និងចេះផ្តល់តម្លៃលើអ្នកដទៃ។ ពួកគេអោយតម្លៃលើអ្នកដទៃមិនមែនពឹងផ្អែកលើមុខតំណែងទេ ប៉ុន្តែដោយសារតែតម្លៃដែលពួកគេសមនឹងទទួលបាន។


អត្ថបទទាក់ទង

ភាពជាអ្នកដឹកនាំ ៥ កម្រិត

Leave a Reply

Your email address will not be published. Required fields are marked *