ចំណុចទាំង ២០ ដែលអ្នកអាចចៀងវាងភាពនឿយហត់នឹងការងារបាន
យើងទាំងអស់គ្នា បានខិតខំប្រឹងប្រែងធ្វើការអស់ពីសមត្ថភាពខ្លាំងមែនទែន។ ទោះជាយ៉ាងនេះក្ដី យើងទាំងអស់គ្នាភាគច្រើន បានធ្វើការលើសម៉ោង ដូចជាធ្វើការរហូតដល់ពាក់កណ្ដាលអាធាត្រ ទទួលយកកាលបរិច្ឆេទផុតកំណត់ដ៏លំបាកមួយ ឬធ្វើការនៅថ្ងៃចុងសប្ដាហ៍ជាដើម។ ការងារទាំងនេះ កើតចេញពីការចំណាយសុខភាពផ្ទាល់ខ្លួនរបស់យើង ហើយនៅទីបញ្ចប់ អាចនាំដល់ការអស់ថាមពលពីខ្លួនតែម្ដង។
“ការអស់ថាមពលពីខ្លួន” គឺជាភាសាទូទៅមួយនៅក្នុងបរិយាយការងារ ប៉ុន្តែវាមានន័យលើសពីអារម្មណ៍នឿយហត់ទៅទៀត។ លោក Mayo Clinic បានពណ៌នាពាក្យនេះថាជា “ស្ថានភាពល្ហិតល្ហៃផ្នែករាង្គកាយ ឬខួរក្បាល រួមបញ្ចូលទាំងការសង្ស័យអំពី សតម្ថភាពបំពេញការងារ និងតម្លៃនៃការងាររបស់អ្នក។” ប្រសិនបើអ្នកបណ្ដែតបណ្ដោយឲ្យវាកើតឡើងដោយគ្មានការត្រួតពិនិត្យ ការអស់ថាមពលពីខ្លួន អាចបំផ្លាញដល់សុខភាពទាំងស្រុងរបស់អ្នក បំផ្លាញសុភមង្គល ទំនាក់ទំនង និងសមត្ថភាពបំពេញការងាររបស់អ្នក។
ជាការពិតណាស់ភាពអស់កម្លាំងពីការងារ គឺឧបសគ្គមួយរារាំងមិនឲ្យអ្នកសម្រេចបាននូវភាពជោគជ័យក្នុងអាជីពរបស់អ្នក។ វាពិតជាអាចចៀសវាងបាន ប្រសិនបើអ្នកដឹងអំពីទម្លាប់មិនល្អផ្សេងៗ ដែលអ្នកធ្វើការភាគច្រើនជួបបញ្ហានឿយណាយ និងដោយសារភាពអស់កម្លាំងនឹងការងារ។ ខាងក្រោមនេះ គឺជាចំណុចទាំង ២០ ដែលអ្នកអាចចៀងវាងភាពនឿយហត់នឹងការងារបាន៖
១. លើកទឹកចិត្តខ្លួនឯងថាការងាររបស់អ្នកពិតជាបានធូរស្រាលហើយ
សញ្ញាដំបូងនៃការនឿយហត់កើតមាននៅពេល គ្រួរសារឫក៏មិត្តភក្តិសួរពីការងារ មិនថាវាជារឿងថ្មី ឫក៏រឿងចាស់នោះទេ អ្នកហាក់បីដូចជាមានអារម្មណ៍ថាធូរស្រាល (fine)។
២. គិតដល់រឿងអ្វីៗដែលសប្បាយៗ
ផ្លាស់ប្តួរការងារដើម្បីទទួលបានបានប្រាក់ខែច្រើនជាងមុន មានពេលវេលាប្រសើរជាងមុន ប៉ុន្តែជួនកាលការគិតរឿងល្អៗច្រើនពេកក៏ធ្វើឲ្យអ្នកបាត់បង់ពេលវេលាផងដែរ។
៣. កត់ចំណាំមិត្តរួមការងារដែលនៅជុំវិញខ្លួនអ្នក ដែលមានភាពច្បាស់លាស់
ប្រសិនបើអ្នកកត់សម្គាល់ឃើញថា មិត្តរួមការងាររបស់អ្នកកំពុងតែប្រថុយប្រថាននៅក្បែរខ្លួនអ្នក វាជាសញ្ញាមួយដ៏ច្បាស់លាស់ថា អ្នកជាមនុស្សដែលពិបាកក្នុងការធ្វើការងារជាមួយ។
៤. កុំមានអារម្មណ៍ថាចុះចាញ់ឲ្យសោះ
ភាពនឿយហត់ពីការងារវាជារឿងធម្មតា ក៏ប៉ុន្តែហាមមានភាពស្មុកស្មាញឲ្យសោះ វាមានវិធីសាមញ្ញមួយចំនួនដែលអាចជួយអ្នកបាន។
៥. ត្រូវមានជំនឿលើខ្លួនឯង
នៅពេលដែលអ្នកមានអារម្មណ៍បាត់បង់ចំណាប់អារម្មណ៍លើក្រុមហ៊ុនមួយ ហើយឈប់ខ្វល់ពីការជួយ ជ្រោមជ្រែងអ្នកនឹងក្លាយជាមនុស្សបោកប្រាស់។
៦. ដាក់ម៉ោងរោទិ៍មុនពេលកំណត់ដែលអ្នកអាចចុចឲ្យវារោទិ៍ច្រើនដងបាន
សញ្ញាដែលបង្ហាញពីភាពនឿយហត់ក្នុងការងារអាចចាប់ផ្តើមនៅពេលព្រឹកព្រលឹម។ ឧទាហរណ៍៖ ប្រសិនបើអ្នកនឿយហត់ខ្លាំង អ្នកអាចចុចម៉ោងរោទិ៍ម្តងហើយម្តងទៀត អ្នកនឹងមានអារម្មណ៍ថាស្រោះស្រាយបន្ទាប់មកអ្នកនឹងអាចក្រោកបាន។
៧. គេងគេងឲ្យបានទៀងទាត់
ជាទូទៅមនុស្សភាគច្រើនស្មុកស្មាញជាមួយនឹងការងារ ហើយបង្ករឲ្យគេងមិនលក់ដោយសារគិតពីការងារច្រើនពេក។
៨. មានអារម្មណ៍ថាធុញទ្រាន់បន្ទាប់ពីថ្ងៃចុងសប្តាហ៍
អ្នកដឹងថាអ្នកពិតជាមានភាពស្មុកស្មាញ ពេលដែលអ្នកមានអារម្មណ៍ថាថ្ងៃចុងសបា្តស៍បានកន្លងផុតទៅ។
៩. ជារឿយៗអ្នកគួរតែសួរពីអារម្មណ៍ខ្លួនឯង
តើអ្នករួមការងារតែងតែពិគ្រោះយោបល់ព្រោះពួកគេបារម្មណ៍ថាអ្នកមានភាពរាំងស្ទះឬក៏ការរាថយ? នេះជាសញ្ញាណមួយដែលអ្នកដទៃតែងតែបារម្មណ៍និងជួយជ្រោមជ្រែងអ្នក ។
១០. កុំចំណាយពេលច្រើនពេកជាមួយមិត្តរួមការងារ
ភាពនឿយណាយ បុគ្គលិកហាក់បីដូចជាឃ្លាតឆ្ងាយពី ព្រឹត្តិការណ៍ផ្សេងៗទោះបីជាពេលវេលាសប្បាយរីករាយក៏ដោយ ព្រោះពួកគេបាត់បង់អារម្មណ៍ចំពោះការបង្កើតមិត្តភាព។
១១. ហាមរករឿងដៃគូររបស់អ្នក
វាគ្មានអ្វីត្រូវឆ្ងល់ទេថា ការខឹងសម្បាអាចជួយអ្វីបាននោះ ប៉ុន្តែជារឿយៗបញ្ញាដែលកើតមាននៅកន្លែងធ្វើការងាររបស់អ្នក អាចក្លាយជាបញ្ហាធំចំពោះមិត្តស្និទ្ធស្នាលរបស់អ្នក។
១២. មិនគោរពមិត្តរួមការងារ និងអតិថិជន
ប្រសិនបើអ្នកមានគម្រោងឈប់ ឫក៏នឿយណាយក្នុងការទំនាក់ទំនងជាមួយមនុស្សដដែលៗជារៀងរាល់ថ្ងៃ វាអាចឆ្លុះបញ្ចាំងថាតើអ្នកចាត់ទុកមិត្តរួមការងារយ៉ាងណា។
១៣. មិនគួររស់នៅដូចជាព្រាយបីសាច
ត្រឡប់មកផ្ទះវិញមុនថ្ងៃរះ និងចាកចេញមុនថ្ងៃលិចពិតជាមានការស្មុកស្មាញណាស់។ ប្រសិនបើអ្នកបង្ខំធ្វើការនៅម៉ោងនេះ អ្នកនឹងធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ។
១៤. មានអារម្មណ៍ថានឿយណាយជារៀងរាល់ថ្ងៃច័ន្ទ
វាហាក់បីដូចជាយើងទន្ទឹងរងចាំយប់ថ្ងៃសុក្រដែរ អ្នកនឹងមានភាពនឿយណាយរហូតដល់ថ្ងៃច័ន្ទ នេះក៏ជាសញ្ញាមួយបង្ហាញថាអ្នកនឿយហត់ផងដែរ។
១៥. មិនចង់ពន្យល់ការងាររបស់អ្នកទៅមនុស្សដ៏ទៃទៀត
តើអ្នកធ្វើយ៉ាងណាចំពោះការរស់នៅ? វាជាសំនួរដ៏សាមញ្ញមួយ នៅឯពិធីផ្សេងៗ ប៉ុន្តែវាបានក្លាយទៅជាការរំខានចំពោះអ្នកដ៏ទៃដែលមានបញ្ញាជាមួយនឹងការងាររបស់ពួកគេ។
១៦. បំភ្លេចភាពជោគជ័យដែលទទួលបានពីការងាររបស់អ្នក
កុំបំភ្លេចអ្វីដែលអ្នកពេញចិត្ត និងទទួលបានជោគជ័យពីការងារ ព្រោះវាជាសញ្ញាថាអាចកាត់បន្ថយភាពនឿយហត់ពីការងារបាន។
១៧. កុំភ័យក្លាចក្នុងការស្វែងរកការងារថ្មី
ថ្វីបើអ្នកដឹងថា វាជាពេលវេលាមួយដ៏ល្អក្នុងការស្វែងរកការងារថ្មីក៏ដោយ ប្រសិនបើអ្នកមានភាពស្មុក ស្មាញខ្លាំងវាមិនមែនជាឲកាសល្អសម្រាប់អ្នកស្វែងរកការងារថ្មីនោះទេ។
១៨. កុំព្យាយាមគិតថាខ្លួនឯងរវល់ច្រើន
កង្វះខាតការធ្វើដំណើរឆ្ពោះទៅមុខ ឫក៏មានអារម្មណ៍ថាអ្នកមានការជាប់គាំង វាហាក់បីដូចជាសញ្ញាមួយដែលថា វាគឺជាការងារថ្មី។
១៩. ត្រូវរំងាប់អារម្មណ៍របស់អ្នកជានិច្ច
ភាពស្មុកស្មាញអាចបណ្តាលឲ្យអ្នកស្មុកស្មាញ ហ្យើអ្នកនឹងរករឿងមនុស្សនៅជុំវិញខ្លួនអ្នក។
២០. ព្យាយាមសំរាកបន្ទាប់ពីការងារ
ជាទូទៅកង្វះថាមពលបន្ទាប់ពីការងារក្នុងការបន្តការងារផ្សេងៗដូចជា ការចំអិនអាហារ ការធ្វើលំហាត់ប្រាណ ឬក៏ចំណាយពេលនៅជាមួយគ្រួរសាររបស់អ្នកមិនមែនជាសញ្ញាល្អនោះទេ។
អត្ថបទទាក់ទង
សំណួរសំខាន់ៗទាំង ៨ ដែលអ្នកត្រូវឆ្លើយក្នុងពេលសម្ភាសន៍ការងារ