មនុស្សនៅកន្លែងធ្វើការ ៤ ប្រភេទដែលអ្នកគួរដឹង

មនុស្ស (មៈនុស បា. ឬ​ សំ.) ( ន. ) (មនុឞ្យ) ជន​អ្នក​ដឹង​ការ​ខុស​ត្រូវ, សត្វ​វិសេស​មួយ​ប្រភេទ​ជា​ពូជ​វង្ស​នៃ​មនុ, នរៈ ។ មនុស្ស​ជាតិ (មៈនុស-សៈជាត) ជាតិ​ជា​មនុស្ស, ពួក​មនុស្ស ។ 

នៅ​លើ​ពិភពលោក​យើង​នេះ មាន​មនុស្ស​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​ជា​រួម​ទៅ​នៅ​ក្នុង​វិស័យ​ការងារ ឬ​ជំនួញ គេ​បែងចែក​មនុស្ស​តែ ៤ ប្រភេទ​ប៉ុណ្ណោះ។

១. មនុស្សប្រភេទសន្តិភាពនិយម ឬស្ងៀមស្ងាត់ (Amiable)

នេះសំដៅលើបុគ្គលិកដែលមិនសូវក្លាហាន និងទន់ជ្រាយ។ ក្រុមមនុស្សនេះមិនហ៊ានក្អកជាមួយមេសូម្បីបន្តិច ហើយពេលណាមេស្តីបន្ទោសម្ដងៗ មនុស្សក្រុមនេះច្រើនតែអន់ចិត្ត ហើយអង្គុយយំនៅពីក្រោយខ្នងមេ។

២. មនុស្សប្រភេទអ្នកវិភាគ (Analysis)

នេះផ្តោតសំខាន់ទៅលើមនុស្សដែលសុទ្ធតែជាអ្នកពូកែវិភាគ។ មនុស្សក្រុម Analysis និងក្រុម Amiable មិនសូវមានសមត្ថភាពក្នុងការធ្វើសេចក្តីសម្រេចចិត្តទេ។ មនុស្សក្រុម Analysis មុននឹងធ្វើការសម្រេចចិត្ត គឺតែងធ្វើការគិតមុខគិតក្រោយ តែលទ្ធផលចុងក្រោយ ពួកគេមិនអាចសម្រេចចិត្តបានទេ។ អ្វីដែលជាចំណុចល្អរបស់ពួកគេនោះ គឺមានព័ត៌មានច្រើន។ មនុស្សក្រុម Analysis បដិសេធមុនគេនៅពេលមានការផ្លាស់ប្តូរ ព្រោះពួកគេហាមជាដាច់ខាតមិនឲ្យមានតែម្តង។

៣. មនុស្សប្រភេទមានឥទ្ធិពល ឬតែងខ្លួន (Expressive)

មនុស្សប្រភេទនេះ ជាមនុស្សដែលចូលចិត្តប្រើពណ៌ក្រហម។ បើស្រ្តីវិញ ក្រៅពីសម្ភារៈប្រើប្រាស់ពណ៌ក្រហមហើយនោះ នាងចូលចិត្តពាក់ស្បែកជើងកែងចោទខ្ពស់ៗ។ មនុស្សប្រភេទនេះ ជាក្រុមដែលចូលចិត្តការផ្លាស់ប្តូរ។ សម្រាប់មនុស្សក្រុម Expressive  នៅពេលលឺថាមានការផ្លាស់ប្តូរ គឺសប្បាយចិត្តណាស់ ព្រោះពួកគេគិតថា វាគឺជាឱកាស ក៏ដូចជាការប្រកួតប្រជែងកំពុងតែមកដល់។

៤. មនុស្ស​ប្រភេទ​អ្នកដឹកនាំ (Driver)

នេះសំដៅទៅលើអ្នកគ្រប់គ្រង និងថៅកែ ដែលប្រាកដប្រជា និងម៉ឺងម៉ាត់។ ពួកគេជាមនុស្សដែលគោរពពេលវេលា ឲ្យតម្លៃលើការគោរពគ្នា ចូលចិត្តការផ្លាស់ប្តូរ និងហ្មត់ចត់។

ប្រភព៖

  • វចនានុក្រមខ្មែរ
  • EF

អត្ថបទទាក់ទង

១៥ វេបសាយ ដែលអ្នកត្រូវដឹង ដើម្បីរៀនសូត្រ និងអភិវឌ្ឍខ្លួនឯង

Leave a Reply

Your email address will not be published. Required fields are marked *