សម្រង់សម្តីទាំង១២ឃ្លា អាចជម្រុញអាចឲ្យអ្នក រកឃើញផ្លូវទៅកាន់ការសម្រេចលទ្ឋផលបាន
ចង់ក្លាយជាអ្នកសម្រេចបានលទ្ឋផលល្អៗ និងអស្ចារ្យ អ្នកត្រូវរៀនពីអ្នកដែលធ្លាប់សាងនូវសមិទ្ឋផលៗ។ រីឯសម្ដីបុគ្គលល្បីៗអាចជាគ្រឿងជម្រុញចិត្ត និងផ្ដល់នូវចំណេះដឹងបន្ថែមដើម្បីឈានទៅរកការសម្រេចបាននូវគោលដៅទាំងឡាយ។
១. ចូរយកគំនិតមួយ បង្កើតគំនិតមួយ មានក្ដីស្រមៃមួយ នោះនឹងធ្វើឲ្យសាច់ដុំខួរក្បាល សរសៃប្រសាទ គ្រប់ផ្នែកនៃរាងកាយរបស់អ្នកពេញដោយគំនិតនោះ ហើយវាជាវិធីឈានទៅរកជោគជ័យ។
២. ក្ដីសុបិនរបស់មនុស្សម្នាក់ៗអាចក្លាយជាការពិតទាំងអស់ ប្រសិនបើអ្នកមានភាពក្លាហានក្នុងការស្វែងរកពួកគេ។
៣. ភាពជោគជ័យជាទូទៅកើតឡើងចំពោះតែអ្នកដែលរវល់ស្វែងរកវាប៉ុណ្ណោះ។
៤. ព្យាយាមកុំធ្វើជាមនុស្សជោគជ័យ ប៉ុន្តែព្យាយាមធ្វើខ្លួនជាមនុស្សដែលមានតម្លៃ។
៥. ឱកាសមិនកើតឡើងទេ បើអ្នកមិនបង្កើតវាដោយខ្លួនឯង។
៦. ភាពជោគជ័យ គឺដើរពីភាពបរាជ័យទៅ ដោយមិនបោះបង់ការតាំងចិត្ត។
៧. នៅពេលដែលអ្នកឃើញបុគ្គលជោគជ័យ នោះមានន័យថាអ្នកគ្រាន់តែឃើញភាពថ្លៃថ្នូរនៅតាមទីសាធារណៈ រឿងរ៉ាវលម្អិតនៅពីក្រោយខ្នងពួកគេអ្នកមិនដឹងឡើយ ហើយបើមិនហ៊ានលះបង់ខ្លួនឯង អ្នកក៏មិនអាចឈានដល់ពួកគេបានទេ។
៨. ប្រសិនបើអ្នកមិនមានឆន្ទៈក្នុងការប្រថុយប្រថាន ធម្មតាទេអ្នកនឹងជួប ឬដោះស្រាយរឿងដដែលៗ។
៩. ឈប់ដេញតាមប្រាក់ ហើយចាប់ផ្ដើមដេញតាមចំណូលចិត្តវិញ។
១០. គ្មាននរណាម្នាក់អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាអន់ឡើយ បើគ្មានការយល់ព្រមពីអ្នកខ្លួនឯងទេនោះ។
១១. ប្រសិនបើអ្នកកំពុងឆ្លងកាត់ឋាននរក សូមបន្តទៅមុខទៀតចុះ ព្រោះពេលឆ្លងកាត់ផុត គឺជាច្រកចូលនៃឋានសួគ៌។
១២. ប្រសិនបើអ្នកមិនអាចពន្យល់ពីវាបាន នោះមកពីអ្នកមិនយល់ពីវាគ្រប់គ្រាន់។
អត្ថបទទាក់ទង