សម្រង់សម្តីចំនួន១៥ឃ្លា សម្រាប់ស្វែងយល់អំពីការអានសៀវភៅ

សៀវភៅ ជាឃ្លាំងប្រាជ្ញា ដែលអ្នកប្រាជ្ញនានាបានចងក្រងឡើង ដើម្បីណែនាំមនុស្សឲ្យបណ្តុះសតិប្រាជ្ញា និងការចេះដឹងរបស់ខ្លួនឲ្យកាន់តែភ្លឺថ្លាពណ្ណរាយ ថ្កុំថ្កើងជាងមុនជានិច្ច។ ខាងក្រោមនេះ​ គឺជាសម្រង់សម្តី និងទស្សនចំនួន១៥ឃ្លា អំពីសៀវភៅ៖

១. អានដើម្បីរៀន និងអភិវឌ្ឍខ្លួន អានដើម្បីសើច និងជំរុញទឹកចិត្តខ្លួនឯង  – Gary Paulsen

២. សៀវភៅមួយក្បាល គឺជាមិត្តភក្តិម្នាក់ – Gary Paulsen

៣. រឿងដែលចម្លែកអំពីមនុស្សដែលមានសៀវភៅច្រើន គឺពួកគេនៅតែចង់បានបន្ថែមទៀត – Patricia A. McKillip

៤. កុំអានសៀវភៅតែមួយប្រភេទ អានសៀវភៅផ្សេងៗគ្នា នោះអ្នកអភិវឌ្ឍតាមបែបផែនផ្សេងៗគ្នាបាន – R.L. Stine

៥. មនុស្សដែលអានច្រើនពេល ហើយប្រើខួរក្បាលតិចពេក នឹងបង្កើតជាទម្លាប់ខ្ជិលគិត – Abert Einstein

៦. នៅក្នុងសៀវភៅ ខ្ញុំមិនត្រឹមតែបានធ្វើដំណើរទៅពិភពអ្នកដទៃទេ ប៉ុន្តែក៏ចូលទៅពិភពខ្លួនឯងដែរ – Anna Quindlen

៧. អ្នកអានម្នាក់ មានជីវិតរាប់ពាន់មុននឹងស្លាប់ អ្នកដែលមិនធ្លាប់អាន មានជីវិតតែមួយប៉ុណ្ណោះ  – George R. R. Martin

៨. អ្នកអានកាន់តែច្រើន អ្នកដឹងរឿងកាន់តែច្រើន អ្នករៀនកាន់តែច្រើន អ្នកទៅបានកាន់តែច្រើនកន្លែង  – Dr. Seuss

៩. សៀវភៅ ជាមិត្តដ៏ស្មោះត្រង់ បើអ្នកទុកវាចោល វានឹងរង់ចាំអ្នករហូត តែបើអ្នកចាប់កាន់វាវិញ វានៅតែស្រលាញ់អ្នកដដែល – John Green

១០. គ្មានអ្វីគួរឱ្យរីករាយដូចជាការអានសៀវភៅនោះទេ បើខ្ញុំមានផ្ទះខ្លួនឯង ខ្ញុំមុខជាវេទនាមិនខាន បើគ្មានបណ្ណាល័យល្អមួយក្នុងផ្ទះ – Jane Austen

១១. បើអ្នកមិនមានពេលសម្រាប់អាន អ្នកក៏មិនមានពេលសម្រាប់សរសេរដែរ  – Stephen King

១២. កុំអានដូចកូនក្មេង អានដើម្បីរស់នៅ – Gustave Flaubert

១៣. អ្នកមិនចាំបាច់ដុតសៀវភៅចោលទាំងអស់ដើម្បីបំផ្លាញវប្បធម៌ទេ គ្រាន់តែធ្វើឱ្យមនុស្សលែងអានសៀវភៅ គ្រប់គ្រាន់ហើយ – Ray Bradbury

១៤. មនុស្សដែលស្រលាញ់ការអាន តែងតែមិនសូវមានអារម្មណ៍ឆេវឆាវទេ – Pat Conroy

១៥. នៅមានទោសឧក្រិដ្ឋមួយទៀតដែលធ្ងន់ជាងការដុតសៀវភៅទៀត នោះគឺការមិនបានអានវា – Joseph Broadsky


គោលការណ៍នៃការជឿចំនួន១០យ៉ាងសម្រាប់ជាការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិចារណា ពិសោធន៍មុននឹងជឿរឿងនោះថាពិតឬមិនពិត

 

Leave a Reply