គតិបណ្ឌិត និងទស្សនវិជ្ជាសំខាន់ៗរបស់ព្រះបាទជ័យវរ្ម័នទី៧

ព្រះបាទ ជ័យវរ្ម័នទី៧ (ប្រសូតនៅ. គ.ស ១១២៥-១២១៩) រជ្ជកាលគ្រងរាជ (គ.ស ១១៨១-១២១៨) ចក្រភពកម្ពុជាទេស ឬ ចក្រភពខ្មែរ ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ។ ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២។ ក្រោយពេលរំដោះក្រុងអង្គរពីចាមបានក្នុងឆ្នាំ ១១៨១ ព្រះអង្គបានក៏សាងរាជធានីអង្គរទី៤ត្រង់ប្រាសាទបាយ័ន។ ព្រះអង្គជាស្តេចខ្លាំងពូកែវាយចាមរំដោះក្រុងអង្គរ និងវាយត្រួតត្រាប្រទេសចាម្ប៉ា។

ខាងក្រោមនេះ​គឺជាគតិបណ្ឌិត និងទស្សនវិជ្ជាសំខាន់ៗរបស់ព្រះបាទជ័យវរ្ម័នទី៧៖

១. ការគោរពច្បាប់ ជាបញ្ញត្តិធំបង្អស់សម្រាប់អ្នកដឹកនាំប្រទេស

២. និយមសន្តិភាព ជៀសវាងមិនបង្កបង្កើតសង្គ្រាមក្នុងស្រុក

៣. ការពារជាតិមាតុភូមិក្នុងគ្រាអាសន្ន ដែលសត្រូវបរទេសចូលឈ្លានពាន

៤. ដើម្បីឡើងកាន់អំណាច ត្រូវចេះលាក់ខ្លួន អត់ធ្មត់ និងរង់ចាំពេលវេលា

៥. ដើម្បីយកជ័យជំនះលើសត្រូវដែលមានកម្លាំងខ្លាំងជាងខ្លួន គេត្រូវប្រើវិធីសាស្ត្រវាយឆ្មក់ ឬទុកឱ្យសត្រូវវាយប្រយុទ្ធនឹងសត្រូវមួយទៀត ទើបចាត់ការតាមក្រោយ

៦. យកបញ្ហាអាយុជីវិត អនាគតរាស្ត្រជាធំ មុនអំណាច និងប្រយោជន៍ផ្ទាល់ខ្លួន

៧. ការដណ្តើមអំណាចជារឿងមួយ ការរំដោះជាតិជារឿងមួយ ហើយការកសាងជាតិឱ្យរុងរឿងជារឿងមួយទៀត

គួរបញ្ជាក់ផងដែរថា ព្រះបាទ ជ័យវរ្ម័នទី៧ បានកសាងប្រាសាទជាច្រើនដូចជា ប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ សាលាដំណាក់១២១ មន្ទីពេទ្យ១០២ ស្ពាន ថ្នល់ ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម ប្រាសាទតាព្រហ្ម ទន្លេបាទី ប្រាសាទនាគព័ន្ធ តាសោម ក្រោលគោ សាងបញ្ចាប់ ប្រាសាទអង្គរវត្ត បង្កើតសាកលវិទ្យាល័យជាច្រើន អភិវឌ្ឍប្រទេសជាតិ ពង្រីកទឹកដី និងផ្សព្វផ្សាយព្រហ្មវិហារធម៌ដល់ប្រជារាស្ត្រ។ ព្រះអង្គមានអគ្គមហេសី ពីរព្រះអង្គដែលមានប្រាជ្ញាខ្លាំងពូកែ គឺ ព្រះនាងជ័យរាជទេវី និងព្រះនាងឥន្ទ្រទេវី ហើយទ្រង់មានបុត្រ ៤អង្គ ព្រះនាម ឥន្ទ្រវរ្ម័នទី២ និង ៣អង្គផ្សេងទៀតបានសុគត និង​មិនមានកំណត់ត្រា។ 


គោលការណ៍នៃការជឿចំនួន១០យ៉ាងសម្រាប់ជាការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិចារណា ពិសោធន៍មុននឹងជឿរឿងនោះថាពិតឬមិនពិត

Leave a Reply

Your email address will not be published. Required fields are marked *