សង្គ្រាមលោកលើកទី១ (ឆ្នាំ ១៩១៤-១៩១៨) មហាសង្គ្រាមធំបំផុតជាងគេលំដាប់ទី៣ នៅក្នុងប្រវត្តិសាស្រ្តពិភពលោក

សង្គ្រាមលោកលើកទី១ (ឆ្នាំ ១៩១៤-១៩១៨) គឺជាមហាសង្គ្រាមធំបំផុតជាងគេលំដាប់ទី៣ នៅក្នុងប្រវត្តិសាស្រ្តពិភពលោក ដែលបន្សល់សោកនាដកម្មជាច្រើនក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ វាគឺជាសង្គ្រាមមួយដែលមានការបង្ហូរឈាមធំបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលមានមូលដ្ឋាននៅទ្វីបអឺរ៉ុប ចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤។ សង្គ្រាមលោកលើកទី១នេះ មានការពាក់ព័ន្ធនឹងមហាអំណាចធំៗទាំងអស់នៅក្នុងពិភពលោក ដែលបានប្រមូលផ្តុំដោយសម្ព័ន្ធមិត្តប្រឆាំង២ គឺពួកសម្ព័ន្ធមិត្ត (Alliances the Allies) និងអំណាចកណ្តាល។ ចំនួនអ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១នេះ បានសម្លាប់ជីវិតមនុស្សប្រមាណ ១៧លាននាក់ ក្នុងនោះមានទាហាន ១០លាននាក់ និងជនស៊ីវិល ៧លាននាក់។ ចំនួនអ្នករបួសវិញ មានរហូតដល់ទៅប្រមាណជា ២០លាននាក់ ប្រទេសដែលទទួលរងការខូចខាតធ្ងន់ធ្ងរជាងគេ គឺប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំង។

មូលហេតុដែលបណ្តាលឱ្យផ្ទុះសង្រ្គាមលោកលើកទីមួយ នៅឆ្នាំ១៩១៤ មានឫសគល់ពីបញ្ហាយ៉ាងច្រើន ដែលកើតមានឡើងតាំងពីរាប់សិបឆ្នាំមុន ដូចជាសង្រ្គាមរវាងបារាំង និងរុស្ស៊ី នៅឆ្នាំ១៨៧០-១៨៧១ ការលេចមុខនៃចក្រភពអាល្លឺម៉ង់ ដែលមានមហិច្ឆតាចង់ក្លាយជាប្រទេសមហាអំណាចអាណានិគម ប្រជែងជាមួយនឹងមហាអំណាចអឺរ៉ុប ផ្សេងៗទៀត។

ក៏ប៉ុន្តែ ហេតុការណ៍ដែលជាឆ្នួនដុតបញ្ឆេះសង្រ្គាម គឺកើតចេញពីការលបធ្វើឃាតព្រះអង្គម្ចាស់ ហ្វ៊ែរឌីណង់ ដែលជាទាយាទរបស់ ចក្រភពអូទ្រីស ហុងគ្រី នៅទីក្រុងសារ៉ាយេវ៉ូ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤។ សារ៉ាយេវ៉ូ គឺជាទីក្រុងរបស់បូស្នី ដែលចក្រភព អូទ្រីសហុងគ្រី កាត់យកពីចក្រភពអូតូម៉ង់ មកដាក់ជាខេត្តរបស់ខ្លួនក្រោមក្រសែរភ្នែក ក្តៅក្រហាយរបស់ស៊ែរប៊ី។


សង្គ្រាមពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្គោល (ឆ្នាំ១២០៦-១៣៦៨) មហាសង្គ្រាមធំបំផុតជាងគេលំដាប់ទី២ នៅក្នុងប្រវត្តិសាស្រ្តពិភពលោក

 

 

One thought on “សង្គ្រាមលោកលើកទី១ (ឆ្នាំ ១៩១៤-១៩១៨) មហាសង្គ្រាមធំបំផុតជាងគេលំដាប់ទី៣ នៅក្នុងប្រវត្តិសាស្រ្តពិភពលោក

Leave a Reply

Your email address will not be published. Required fields are marked *