គោលការណ៍នៃការជឿចំនួន១០យ៉ាងសម្រាប់ជាការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិចារណា ពិសោធន៍មុននឹងជឿរឿងនោះថាពិតឬមិនពិត

ធ្វើមេគេហើយនៅតែត្រចៀកស្រាលទៀត

នេះជាពាក្យដែលខ្មែរយើងតែងតែចំណាំ និយាយរិះគន់ចំពោះមេដឹកនាំណា ដែលនិយាយអ្វីបន្តិចក៏ជឿ អ្វីបន្តិចក៏ខឹង ព្រោះដាក់ចិត្តថារឿងនឹងជារឿងពិត​ដោយប្រកាន់ថា​ «អ្នកណាទៅដល់មុន អ្នកហ្នឹងឈ្នះហើយ» ដោយមិនបានទាំងពិចារណាឲ្យបានច្បាស់លាស់ផងនោះ។

នៅក្នុងកាលាមសូត្រដែលព្រះសម្ពុទ្ធបានសម្ដែងអំពីវិធីបដិបត្តិក្នុងការដែលគួរឲ្យសង្ស័យ ឬគោលការណ៍នៃការជឿចំនួន១០យ៉ាងសម្រាប់ជាការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិចារណា ពិសោធន៍មុននឹងជឿរឿងនោះថាពិតឬមិនពិត មានដូចខាងក្រោមនេះ៖

១. មា​ អនុស្សវេន កុំទាន់ជឿព្រោះគ្រាន់តែជាការបានស្ដាប់តៗគ្នាមក។

២. មា រម្បរាយ កុំដាក់ចិត្តជឿ ព្រោះដោយការកាន់តៗគ្នាជាប្រពៃណីពីបុរាណមក។

៣. មា ឥតិករាយ កុំដាក់ចិត្តជឿ ព្រោះដោយការនិទានតៗគ្នាមក។

៤. មា បិដកសម្បទានេន កុំដាក់ចិត្តជឿ ព្រោះដោយអាងតម្រា ឬគម្ពីរ។

៥. មា តក្កហេតុ កុំដាក់ចិត្តជឿ ព្រោះដោយការគិតបែបតក្កវិទ្យា។

៦. មា នយហេតុ កុំដាក់ចិត្តជឿ ព្រោះដោយការអនុមាន។

៧. មា​ អាការបរិវិតក្កេន កុំដាក់ចិត្តជឿ​ដោយការគិតពិចារណាតាមបែបហេតុផល។

៨. មា​ ទិ៦ដ្ឋិជ្ឈានក្ខន្តិយា កុំដាក់ចិត្តជឿ ព្រោះត្រូវនឹងទ្រឹស្ដីដែលពិនិត្យហើយ។

៩. មា ភព្វរូបកាយ កុំដាក់ចិត្តជឿ ព្រោះមើលទៅលើរូបលក្ខណៈហាក់ដូចជាអញ្ចឹងមែន។

១០. មា​ សមណោ កុំដាក់ចិត្តជឿ ព្រោះលោករូ​បនេះជាគ្រូរបស់យើង។

បើដូច្នេះតើយើងគូរជឿដូចម្ដេច?

ព្រះពុទ្ឋ ព្រះបរមគ្រូទ្រង់បានត្រាស់ថា៖ លុះត្រាតែកាលណាដឹងច្បាស់ដោយចិត្តរបស់ខ្លួនថាធម៌ទាំងអស់នោះជាអកុសល ជាកុសលជាដើមហើយ ទើបគួរជឿ។

ដូច្នេះអ្នកដឹកនាំ មុននឹងជឿត្រូវពិចារណាលើគោលការណ៍ ទាំង១០ នេះជាមុនសិនដូចជាសុភាសិតខ្មែរថា «ស្ដាប់មិនទាន់ជាក់ កុំអាលញាក់ចិញ្ចើម» ព្រោះថាអ្នកដឹកនាំ គឺជាអ្នកទទួលខុសត្រូវលើវាសនារបស់អ្នកដទៃទៀតជាច្រើននាក់។


តើអ្វីទៅភាពជាអ្នកដឹកនាំ?

 

2 thoughts on “គោលការណ៍នៃការជឿចំនួន១០យ៉ាងសម្រាប់ជាការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិចារណា ពិសោធន៍មុននឹងជឿរឿងនោះថាពិតឬមិនពិត

Leave a Reply