សម្រង់ទស្សនៈ និងគំនិតចំនួន ១០ឃ្លា របស់អតីតមហាសេដ្ឋីដែកថែបអាមេរិក លោក អានឌ្រូ ខនីហ្ជី (Andrew Carnegie)

លោក អានឌ្រូ ខានីហ្ជី (Andrew Carnegie) គឺជាអតីតថៅកែរោងចក្រដែកថែបដ៏ជោគជ័យមួយរូបរបស់សហរដ្ឋអាមេរិក ចុងសត្សវត្សទី១៩។ លោក កើតនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ១៨៣៥ នៅទីក្រុង Dunfermline ប្រទេសស្កុតឡែន។ ខាងក្រោមនេះគឺជាសម្រង់ទស្សនៈ និងគំនិតចំនួន ១០ឃ្លា របស់អតីតមហាសេដ្ឋីដែកថែមអាមេរិក លោក អានឌ្រូ ខានីហ្ជី (Andrew Carnegie) ៖

១. វិធីដើម្បីក្លាយជាអ្នកមានគឺដាក់ស៊ុតទាំងអស់របស់អ្នកចូលក្នុងកន្ទ្រកហើយមើលថែកន្ទ្រកនោះឲ្យល្អ។

២. អ្នកមិនមែនជាអ្នកដឹកនាំដ៏អស្ចារ្យនោះទេ ប្រសិនបើអ្នកគ្រាន់តែធ្វើរឿងតែម្នាក់ឯងហើយដើម្បីតែគុណសម្បត្តិ និងមុខមាត់ផ្ទាល់ខ្លួន។

៣. មនុស្សទីមួយទទួលបានសាច់ខ្យង អ្នកបន្ទាប់ទទួលបានសំបកខ្យង។

៤. វាគ្មានប្រយោជន៍ទេដែលត្រូវជួយមនុស្សដែលមិនព្រមជួយខ្លួនគេ។

៥. ភាពភ្ងាក់ផ្អើលក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំបានរកឃើញនោះគឺមិនមែនមនុស្សដែលធ្វើការឲ្យអ្នកដទៃនោះទេដែលនឹងក្លាយជាអ្នកមាន។

៦. អាថ៍កំបាំងនៃភាពជោគជ័យមិនមែនស្ថិតក្នុងកិច្ចការងាររបស់អ្នកនោះទេ ប៉ុន្តែស្ថិតលើការស្វែងរកមនុស្សពូកែមកធ្វើវា។

៧. អ្នកមិនអាចក្លាយជាមនុស្សមានបានបានទេប្រសិនបើមិនជួយអ្នកដ៏ទៃឲ្យមានបាន។

៨. ពេលខ្ញុំកាន់តែចាស់ទៅ ខ្ញុំលែងសូវខ្វល់ខ្វាយពីអ្វីដែលអ្នកដទៃនិយាយអំពីខ្ញុំទៀតហើយ តែខ្ញុំចាំមើលសកម្មភាពដែលពួកគេធ្វើតែប៉ុណ្ណោះ។

៩. ភាពជោគជ័យរបស់អ្នកនឹងតូចតាច ប្រសិនបើគ្មានមនុស្សសើចចំអក។

១០. អ្នកមិនអាចបង្ខំនរណាម្នាក់ឲ្យឡើងជណ្ដើរបាននោះទេលុះត្រាតែគេចង់ឡើងដោយខ្លួនគេ។

លោក អានឌ្រូ ខានីហ្ជី មានសញ្ជាតិអាមេរិក ដើមកំណើតស្កុតឡែន ត្រូវបានគេដាក់ឈ្មោះឲ្យថាជាសេដ្ឋីដែកថែបអាមេរិក ដោយរូបលោកត្រូវបានលោក ដេល ខានីហ្ជី (Dale Carnegie) យកទៅសរសេរក្នុងសៀវភៅ Think and Grow Rich ផងដែរ។


អត្ថបទទាក់ទង

គុណធម៌ ១៣ យ៉ាង​ ដែល Benjamin Franklin ប្រកាន់​ខ្ជាប់​

Leave a Reply

Your email address will not be published. Required fields are marked *