សម្រង់ទស្សនៈ និងគំនិត របស់អ្នកប្រាជ្ញ បុគ្គលជោគជ័យ និងល្បីល្បាញចំនួន១២ឃ្លា ដែលអ្នកគួរអានដើម្បីបន្ថែមថាមពលជីវិត​ និងការងារ

ថ្ងៃនេះយើងសូមជូនមិត្តអ្នកអាននូវសម្រង់ទស្សនៈ និងគំនិត របស់អ្នកប្រាជ្ញ បុគ្គលជោគជ័យ និងល្បីល្បាញដែលអ្នកគួរអានដើម្បីបន្ថែមថាមពលជីវិត​ និងការងារ ចំនួន១២ឃ្លា ដូចខាងក្រោម៖ 

១. មនុស្សដែលទទួលជោគជ័យ គឺមិនដែលអង្គុយរង់ចាំភាពជោគជ័យនោះទេ តែពួកគេងើបឈរហើយធ្វើដំណើរទៅរកវា។ Leonardo Da Vinci

២. អ្នកនឹងសោកស្ដាយនូវអ្វីដែលអ្នកមិនបានធ្វើជាជាងអ្វីដែលអ្នកបានធ្វើ ក្នុងរយៈពេល២០ឆ្នាំខាងមុខ។ ដូចនេះអ្នកត្រូវហ៊ានបើកទូកក្ដោងរបស់អ្នកឲ្យឆ្ងាយពីច្រាំង ចាប់ខ្សែទូកឲ្យជាប់។ រៀនធ្វើដំណើរ រៀនសុបិន្ត រៀនស្វែងរកវា ។ Mark Twain

៣. គ្មាននរណាម្នាក់អាចបង្អន់អ្នកបានទេប្រសិនបើអ្នកមិនអនុញ្ញាតិ។ Eleanor Roosevelt

៤. មនុស្សខ្លាំងនិយាយពីគំនិត មនុស្សសាមញ្ញធម្មតានិយាយពីព្រឹត្តិការណ៍ មនុស្សចោលម្សៀតនិយាយដើមគេ។ Socrates

៥. ភាពងងឹតមិនអាចធ្វើឲ្យទីងងឹតភ្លឺបានទេ មានតែពន្លឺប៉ុណ្ណោះដែលអាចធ្វើឲ្យទីងងឹតក្លាយជាភ្លឺ។ សេចក្ដីស្អប់មិនអាចធ្វើឲ្យមានសេចក្ដីស្រលាញ់បានទេ មានតែក្ដីស្រលាញ់ប៉ុណ្ណោះដែលអាចបង្កើតក្ដីស្រលាញ់។ Mark Twain

៦. ជីវិតរបស់អ្នកគឺជាការធ្វើពិសោធន៍។ ប្រសិនបើអ្នកពិសោធន៍កាន់តែច្រើន អ្នកនឹងកាន់តែរីកចម្រើន កាន់តែរឹងមាំ។ Ralph Waldo Emerson

៧. បើទោះបីជាអ្នកគិតថាអ្នកអាចធ្វើបាន ឬមិនអាចក៏ដោយ គំនិតរបស់អ្នកសុទ្ធតែត្រូវ។ Henry Ford

៨. មនុស្សបរាជ័យគឺដោយសារតែគេមិនដឹងថាពួកគេខិតជិតដល់ភាពជោគជ័យនៅពេលដែលពួកគេបោះបង់។ Thomas A. Edison

៩. ចូរកុំលាក់ចំណេះរបស់អ្នកធ្វើអ្វី ព្រោះវាគួត្រូវបានបង្កើតឡើងដើម្បីឲ្យយកទៅប្រើប្រាស់ និងចែករំលែកដល់អ្នកដ៏ទៃ។ Bejamin Franklin

១០. ពេលវេលាមានកំណត់ ដូចនេះកុំចំណាយពេលឥតប្រយោជន៍រស់នៅក្នុងសម្ដីរបស់អ្នកដ៏ទៃ។ កុំជាប់ជំពាក់នឹងគំនិតរបស់អ្នកដ៏ទៃ កុំធ្វើឲ្យគំនិតរបស់ពួកគេទាញអ្នកទម្លាក់ ធ្វើឲ្យអ្នកបាក់ទឹកចិត្ត។ អ្វីដែលសំខាន់គឺមានភាពក្លាហានក្នុងការដើរតាមបេះដូងនិងគំនិតដែលជាប់ក្នុងខួរក្បាលរបស់អ្នក។ Steve Jobs

១១. នាចុងបញ្ចប់នៃជីវិតរបស់អ្នក មិនសំខាន់ថាអ្នករស់បានប៉ុន្មានឆ្នាំនោះទេ តែសំខាន់របៀបដែលអ្នកប្រើប្រាស់ជីវិតរបស់អ្នកទៅវិញទេ។ Abraham Lincoln

១២. អាថ៍កំបាំងនៃភាពជោគជ័យមិនមែនស្ថិតក្នុងកិច្ចការងាររបស់អ្នកនោះទេ ប៉ុន្តែស្ថិតលើការស្វែងរកមនុស្សពូកែមកធ្វើវា។ Andrew Carnegie

Leave a Reply

Your email address will not be published. Required fields are marked *